ទាក់ទងទៅនឹងបញ្ហាជាប់ពន្ធ នៅអាចនៅមានម្ចាស់អាជីវកម្មខ្លះមិនទាន់បានដឹងច្បាស់នៅឡើយទេអំពីការជាប់ពន្ធ ដូចជា អាជីវកម្មកម្រិតណាខ្លះដែលត្រូវជាប់ ហើយតើការគិតពន្ធនោះគេមើលទៅលើអ្វីខ្លះ ហើយចំណូលពីប៉ុន្មានឡើងទៅទើបត្រូវជាប់ពន្ធជាដើម។ ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវលក្ខខណ្ឌមួយចំនួនដែលពាក់ព័ន្ធនឹងការជាប់ពន្ធសម្រាប់អ្នករកស៊ី ចែកជូនបងប្អូនបានជ្រាប់កាន់តែច្បាស់។
បើតាមការឱ្យដឹងរបស់ អគ្គនាយកដ្ឋានពន្ធថា បានបញ្ជាក់ថា ចំណាត់ថ្នាក់អ្នកជាប់ពន្ធតូច ត្រូវបានកំណត់តាម ២ ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ៖
ក.កំណត់តាមរបបស្វ័យប្រកាស
ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតនៃផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមានវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ។សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធតូច ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌធំចំនួន ៥ ៖
២.ការកំណត់តាមទ្រព្យសកម្មអាជីវកម្ម
ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្តែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធតូចប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម ៖
- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំ ២០០លានរៀល ដល់ ១,០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និង ពាណិជ្ជកម្ម
- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំ ២០០លានរៀល ដល់ ២,០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម។