ម៉ាក សំដៅទៅដល់ឈ្មោះ និមិត្តសញ្ញា ឬ រូបសញ្ញា ឬបង្គុំនៃសញ្ញាទាំងនោះដែលបង្ហាញថាទំនិញនិង សេវាកម្មនោះទាក់ទងនឹងម៉ាកវិញ្ញាតកម្មដែលបានប្រើប្រាស់ និងមានការបញ្ជាក់ពីម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចអំពី វត្ថុធាតុដើម ប្រភព វិធីសាស្រ្ត របៀប ផលិតទំនិញផ្តល់សេវា គុណភាព ភាពច្បាស់លាស់ ឬចរិតលក្ខណៈផ្សេងទៀត។
ជាក់ស្តែង យោងតាមឯកសាររបស់នាយកដ្ឋានកម្មសសិទ្ធិបញ្ញា បានឱ្យដឹងថា ដើម្បីក្លាយជាម្ចាស់ម៉ាកផលិតផល ឬអាជីវកម្មស្របច្បាប់បានតម្រូវឱ្យម្ចាស់ម៉ាកនោះត្រូវចុះបញ្ជីនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដោយតម្រូវឱ្យពាក្យស្នើសុំនិងឯកសារដូចខាងក្រោម ៖
១.សំណុំលិខិតស្នើសុំចុះបញ្ជីម៉ាកដែលចុះហត្ថលេខាដោយអ្នកដាក់ពាក្យស្នើសុំឬភ្នាក់ងារក្នុងស្រុក
២.លិខិតប្រគល់សិទ្ធិដែលបញ្ជាក់យ៉ាងត្រឹមត្រូវពីអ្នកដាក់ពាក្យស្នើសុំ ប្រសិនបើការដាក់ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយភ្នាក់ងារ
៣.គំរូម៉ាកចំនួន១៥ (ទំហំនៃគំរូម៉ាកមិនគួរលើសពី ៨x៨cm) ។ ក្នុងករណីគ្មានបណ្តឹងជំទាស់ មន្ត្រីចុះបញ្ញី នឹងផ្តល់ការចុះបញ្ជីពី៤-៦ខែ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះបញ្ជីម៉ាកនេះ មានរយៈពេលការពារ រយៈពេលការពារ ១០ឆ្នាំចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។ហេតុនេះបន្ទាប់ពីផុតរយៈពេល១០ឆ្នាំ ម្ចាស់អាជីវកម្មត្រូវធ្វើការចុះបញ្ជីម្តងទៀត។
អត្ថបទដោយ៖សម្បត្តិ សុខឡាង