Burger King បិទហាងរបស់ខ្លួននៅអាមេរិក ៦ សាខាជាបន្ត ខណៈយីហោនេះមានផែនការបិទរហូតដល់ ៤០០ ទីតាំងនៅឆ្នាំនេះ
Sambat SokhlangNOVEMBER 8 2023469 views

យីហោ Burger King កំពុងបិទសាខារបស់ខ្លួនចំនួន ៦សាខាបន្ថែមទៀតនៅអាមេរិក ខណៈយីហោ Fast Food មួយនេះមានផែនការបិទដល់ទៅ ៤០០សាខានៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Business Insider កាលពីពេលថ្មីៗនេះ។

 

Image

 

ប្រភពខាងលើនេះបានឱ្យដឹងថា​ ចាប់តាំងពីដើមឆ្នាំមក Burger King បានបិទសាខារបស់ខ្លួនអស់ជាច្រើនកន្លែងរួចហើយ មុននឹងសម្រេចចិត្តបិទសាខាទាំង ៦កន្លែងនៅក្នុងរដ្ឋ រដ្ឋផ្លរីដា ញូវយ៉ក និងរដ្ឋនេប្រាស្កានេះ ស្របពេលដែលសាខាទាំង៦កន្លែងនេះរកស៊ីអស់រយៈពេល​ ៤០ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់លោក Joshua Kobza នាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា “ក្រុមហ៊ុនគ្រោងនឹងបិទដល់ទៅ ៤០០សាខាសម្រាប់ហាងណាដែលលក់មិនសូវដាច់និងហាងចាស់ៗ ដើម្បីជាការពង្រឹងបន្ថែមទៅលើការរកស៊ី”។

 

Joshua Kobza Became the Cfo of Restaurant Brands International at Age 28

 

យ៉ាងណាមិញចំពោះហេតុផលជាក់លាក់ក្នុងការបិទសាខាដ៏ច្រើននេះ ត្រូវបានគេដឹងថា កើតឡើងដោយសារស្ថានភាពនៃការលក់ធ្លាក់ចុះ បន្ទាប់ពីមានបញ្ហាជំងឺរាតត្បាតកូវីដ១៩ដែលធ្វើឱ្យសេដ្ឋកិច្ចមានភាពរាំងស្ទះ និងបន្តជះឥទ្ធិពលដល់អាជីវកម្ម Burger King ។ ដូច្នេះជាជម្រើសល្អ Burger King ក៏សម្រេចចិត្តបិទហាងដែលលក់មិនសូវដាច់ចោលខ្លះ ហើយងាកមកផ្តោតទៅលើហាងសកម្មទាំង ៨០០កន្លែងរបស់ក្រុមហ៊ុនវិញ។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Burger King ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៥៣ មកម្ល៉េះ ដែលគិតមកដល់ពេលបច្ចុប្បន្នមានអាយុកាល ៧០ឆ្នាំមកហើយ និងមានសាខាសរុបនៅលើពិភពលោកចំនួន ១៩,២៤៧ សម្រាប់របាយការណ៍ឆ្នាំ ២០២១៕

 

Newspress Collage 26913522 1683302538284

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia