រាជធានីភ្នំពេញ, ប្រទេសកម្ពុជា — ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៃប្រទេសសិង្ហបុរី នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2026 ខាងមុខនេះ ធនាគារ ហ្វីលីព បានរំលេចអំពីអត្ថន័យពិតនៃវត្តមានរបស់ខ្លួន ក្នុងនាមជាធនាគារដែលមានប្រភពដើមមកពីប្រទេសសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា។ លើសពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌដើម ធនាគារជឿជាក់យ៉ាងមុតមាំថា អត្តសញ្ញាណដ៏ពិតប្រាកដរបស់ខ្លួន មិនមែនស្ដែងឡើងត្រឹមតែទីកន្លែងកំណើតនោះទេ ប៉ុន្តែត្រូវ បានកំណត់ឡើងដោយតម្លៃស្នូលទាំង 3 ដែលធនាគារតែងតែប្រកាន់ខ្ជាប់ជានិច្ច រួមមាន៖ ភាពស្មោះត្រង់ ការបង្កើតថ្មី និង ការធ្វើសមាហរណកម្ម។
ចំណុចសំខាន់ៗ៖
• -ប្រវត្តិ និងបេតិកភណ្ឌដើម៖ ក្នុងឱកាសអបអរសាទរទិវាជាតិសិង្ហបុរី ថ្ងៃទី 9 ខែសីហា ឆ្នាំ 2026 ធនាគារ ហ្វីលីព បានរំលេចពីដំណើរប្រតិបត្តិការយ៉ាងរឹងមាំរយៈពេល 17 ឆ្នាំនៅកម្ពុជា ក្រោមការគាំទ្រពី PhillipCapital Group ដែលជាក្រុមហ៊ុនមេមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។
-តម្លៃស្នូលទាំង 3៖ ធនាគារប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ 3 សំខាន់ៗគឺ៖ ភាពស្មោះត្រង់ ការបង្កើតថ្មី និងការធ្វើសមាហរណកម្ម។
• -ព្រឹត្តិការណ៍រឹតចំណងមិត្តភាព៖ ដើម្បីអបអរសាទរទិវាជាតិនេះ ធនាគារ ហ្វីលីព កំពុងរៀបចំ «កម្មវិធី Shiok Sabay» ដោយចាប់ដៃគូរវាងអាជីវកម្មសិង្ហបុរី និងអាជីវកម្មក្នុងស្រុក ដើម្បីរួមចំណែកជម្រុញកំណើនសហគមន៍ក្នុងស្រុក។
ក្នុងនាមជាផ្នែកមួយនៃ PhillipCapital Group ដែលមានទីស្នាក់ការកណ្តាលនៅសិង្ហបុរី ធនាគារ ហ្វីលីព ត្រូវបានដឹកនាំដោយក្រមសីលធម៌សាជីវកម្មយ៉ាងម៉ឹងម៉ាត់ ដែលផ្តោតលើភាពស្មោះត្រង់ទាំងសម្តី និងសកម្មភាព ការយកចិត្តទុកដាក់លើអតិថិជនជាចម្បងតាមរយៈដំណោះស្រាយច្នៃប្រឌិត ការវិនិយោគលើធនធានមនុស្ស និងការជម្រុញសមាហរណកម្មដោយបង្កើតតម្លៃបន្ថែមតាមរយៈកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនាក់ទំនងប្រកបដោយនិរន្តរភាពផ្អែកលើទំនុកចិត្តជាជាងផលប្រយោជន៍រយៈពេលខ្លី។ គោលការណ៍ទាំងនេះបានឆ្នៃប្រឌិតរបៀបដែលធនាគារបម្រើអតិថិជន អភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុ និងរួមចំណែកដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
តម្លៃស្នូលទាំង 3 របស់ធនាគារ ហ្វីលីព
ភាពស្មោះត្រង់ គឺចាប់ផ្តើមចេញពីការធ្វើអាជីវកម្មដោយត្រឹមត្រូវ។ ធនាគារ ហ្វីលីព ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលដែលមានបទពិសោធន៍ខ្ពស់ និងចំណេះដឹងជ្រៅជ្រះ ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអភិបាលកិច្ចល្អ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុដោយការទទួលខុសត្រូវ។ ក្រុមប្រឹក្សាភិបាលត្រូវបានដឹកនាំដោយ លោក លីម ហួរមីន (Lim Hua Min) ស្ថាបនិក និងជាប្រធានប្រតិបត្តិPhillipCapital Group និងជាបុគ្គលឆ្នើមក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុរបស់សិង្ហបុរី ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាលាសេដ្ឋកិច្ចក្រុងឡុងដ៍ (LSE)។
ក្រៅពីនេះ ក៏មានការចូលរួមពី លោក កោះ យ៉ុងហ្គ័ន (Koh Yong Guan) អតីតអគ្គនាយកនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារសិង្ហបុរី និងជាប្រធានក្រុមហ៊ុនធានារ៉ាប់រងប្រាក់ផ្ញើសិង្ហបុរី (SDIC) ព្រមទាំង លោក ប៉ុល គ្វី (Paul Gwee) អគ្គលេខាធិការនៃសមាគមធនាគារិកអាស៊ាន។ រួមជាមួយសមាសភាពអ្នកជំនាញជាន់ខ្ពស់ដទៃទៀតក្នុងក្រុមប្រឹក្សាភិបាល បទពិសោធន៍របស់ពួកគាត់បានជួយពង្រឹងប្រព័ន្ធអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ និងអនុលោមភាពរបស់ធនាគារ ព្រមទាំងកសាងវប្បធម៌ការងារដែលប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការអភិវឌ្ឍរយៈពេលវែង។
ការបង្កើតថ្មី ត្រូវបានស្តែងឡើងតាមរយៈដំណោះស្រាយដែលបង្កើតតម្លៃពិតប្រាកដជូនដល់អតិថិជន។ ធនាគារ ហ្វីលីព ទទួលបានការទទួលស្គាល់យ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ លើគំនិតផ្ដួចផ្ដើមដែលជួយកែលម្អបទពិសោធន៍សេវាធនាគារ រួមមាន៖
• រង្វាន់ Best Digital Transformation Initiative សម្រាប់កម្មវិធី Phillip Business ដែលជាប្រព័ន្ធសេវាធនាគារឌីជីថលសម្រាប់អាជីវកម្ម
• រង្វាន់ Best Cross-Border Payment Initiative សម្រាប់សេវាផ្ទេរប្រាក់ឆ្លងដែន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Visa
• និងរង្វាន់ Best Branch Initiative សម្រាប់សាខានរោត្តម ដែលបានកែប្រែទម្រង់បទពិសោធន៍សេវាធនាគារបែបប្រពៃណី ដោយបញ្ចូលសេវាហិរញ្ញវត្ថុជាមួយសិល្បៈ និងការចូលរួមជាមួយសហគមន៍។
ពានរង្វាន់ទាំងនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការអភិវឌ្ឍសេវាអតិថិជនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។
ការធ្វើសមាហរណកម្ម ស្តែងឱ្យឃើញពីកម្លាំងសមត្ថភាពដ៏រឹងមាំរបស់ PhillipCapital Group ដែលបានចំណាយពេលជាង 5 ទសវត្សរ៍ ផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងមានជំនាញច្បាស់លាស់ រួមមាន៖ វិស័យធនាគារ ទីផ្សារដើមទុន ការគ្រប់គ្រងទ្រព្យសកម្ម ការធានារ៉ាប់រង និងសេវាកម្មប្រឹក្សាហិរិញ្ញវត្ថុ។ សព្វថ្ងៃនេះ ក្រុមហ៊ុន PhillipCapital Group មានដើមទុនផ្ទាល់ខ្លួនជាង 3 ប៊ីលានដុល្លារ និងគ្រប់គ្រងទ្រព្យសកម្មសរុបជាង 85 ប៊ីលានដុល្លារ ព្រមទាំងមានប្រតិបត្តិការនៅក្នុង 16 ប្រទេស ដោយមានបុគ្គលិកជាង 5,000 នាក់។ កម្លាំងហិរញ្ញវត្ថុដ៏រឹងមាំ និងបទពិសោធន៍ទាំងនេះហើយ ដែលជាគ្រឹះយ៉ាងស្ថាពរក្នុងការគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ធនាគារ ហ្វីលីព នៅកម្ពុជា។

លោក Raymond Chee អគ្គនាយករងនៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖ «អស់រយៈពេល 17 ឆ្នាំមកនេះ អាជីវកម្មរបស់យើងនៅកម្ពុជា តែងតែប្រតិបត្តិយ៉ាងម៉ឹងម៉ាត់តាមក្រមសីលធម៌របស់ធនាគារ។ គោលការណ៍នេះ តម្រូវឱ្យយើងរក្សាភាពស្មោះត្រង់ទាំងសម្តី និងសកម្មភាព កសាងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន និងទីផ្សារដែលយើងកំពុងបម្រើសេវា ព្រមទាំងដើរតួជាអ្នកថែរក្សាគ្នាទៅវិញទៅមក គ្រួសារ សហគមន៍ និងបរិស្ថានជុំវិញខ្លួន។ ក្នុងឱកាសអបអរសាទរទិវាជាតិសិង្ហបុរីនេះ យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចែករំលែកទិវាដ៏រីករាយនេះ ជាមួយមិត្តភក្តិកម្ពុជាទាំងអស់»។
ការអបអរសាទរកិច្ចសហប្រតិបត្តិការ និងដៃគូអាជីវកម្ម
ស្មារតីនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានស្តែងចេញយ៉ាងច្បាស់តាមរយៈ «កម្មវិធីបុណ្យ Shiok Sabay» របស់ធនាគារ ហ្វីលីព ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាជាតិសិង្ហបុរី។ កម្មវិធីនេះបានផ្លាស់ប្តូរទស្សនទាន ដោយនាំយកម៉ាកសញ្ញាពាក់ព័ន្ធនឹងសិង្ហបុរី និងអាជីវកម្មក្នុងស្រុកកម្ពុជាឱ្យមកជួបជុំគ្នា ដើម្បីអបអរសាទរមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញថាកិច្ចសហការគ្នា អាចបង្កើតបានជាតម្លៃ និងផលប្រយោជន៍កាន់តែធំធេងសម្រាប់អតិថិជន និងសហគមន៍។
លើសពីការផ្លាស់ប្តូរវប្បធម៌ កម្មវិធីបុណ្យ Shiok Sabay ស្តែងឱ្យឃើញពីទស្សនវិស័យរបស់ PhillipCapital Group ក្នុងការបង្កើតផលប្រយោជន៍រួមឈ្នះ-ឈ្នះ ដោយភ្ជាប់ទំនាក់ទំនងរវាងអាជីវកម្ម អតិថិជន និងសហគមន៍ ឱ្យរីកចម្រើនទៅមុខជាមួយគ្នា តាមរយៈដៃគូសហការប្រកបដោយចីរភាព។
ក្នុងបេសកកម្មបន្តទៅមុខទៀតនៅកម្ពុជា ធនាគារ ហ្វីលីព នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងទំនុកចិត្ត តាមរយៈតម្លៃស្នូលទាំង 3 គឺ៖ ភាពស្មោះត្រង់ ការបង្កើតថ្មី និងការធ្វើសមាហរណកម្ម ដោយបម្រើអតិថិជនប្រកបដោយការទទួលខុសត្រូវ ពង្រឹងសមត្ថភាពសេវាកម្ម និងរួមចំណែកកសាងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានបរិយាបន្ន។
អំពី PhillipCapital Group
PhillipCapital Group គឺជាក្រុមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ 1975 និងមានប្រតិបត្តិការនៅក្នុង 16 ប្រទេស។ Group បម្រើអតិថិជន 1.9 លាននាក់នៅទូទាំងពិភពលោក ជាមួយទុនវិនិយោគសុទ្ធ 3 ប៊ីលានដុល្លារអាមេរិក ដោយផ្តល់ជូននូវសេវាកម្មសំខាន់ៗដូចជា៖
• សេវាធនាគារ៖ ធនាគារពាណិជ្ជ និងធនាគារវិនិយោគ
• ទីផ្សារដើមទុន៖ ការជួញដូរមូលបត្រ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងការគ្រប់គ្រងមូលនិធិ/ទ្រព្យសកម្ម
• ការធានារ៉ាប់រង៖ សេវាធានារ៉ាប់រងជីវិត និងទូទៅ
• ការវិនិយោគ និងគ្រប់គ្រងទ្រព្យសម្បត្តិ៖ ឥណទានឯកជន មូលនិធិវិនិយោគឯកជន និងវេទិកាគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់អតិថិជនទ្រព្យសម្បត្តិច្រើន។
អំពី ធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ភីអិលស៊ី មានមោទនភាពក្នុងការបម្រើសេវាកម្មជូនអតិថិជនតាមរយៈបណ្តាញសាខាជាង 70 ទូទាំងប្រទេស។ ក្នុងនាមជាសមាជិកនៃ PhillipCapital Group ដែលជាក្រុមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ 1975 និងមានប្រតិបត្តិការលើសពី 15 ប្រទេស ធនាគារ ហ្វីលីព បានរួមបញ្ចូលគ្នានូវបទពិសោធន៍ក្នុងស្រុក និងកម្លាំងទ្រទ្រង់ពីអន្តរជាតិ ដើម្បីផ្តល់ជូននូវសេវាធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់អតិថិជនបុគ្គល ម្ចាស់អាជីវកម្ម និងស្ថាប័ននានា។


