កូនខ្មែរ-អ៊ីស្លាម ១ រូបវិវត្ត​​ន៍ខ្លួនពីអ្នកលក់មីហឹរតូបតូចធម្មតារហូតអាចពង្រីកសាខាបានជិត ៥០ កន្លែង
Bunthoeun KoemFEBRUARY 18 2023

ជារឿងដែលមិនសរសើរមិនបាន ខណៈកូនខ្មែរ-អ៊ីស្លាមមួយរូបបានខិតខំអភិវឌ្ឍអាជីវកម្មមីហឹររបស់ខ្លួនពីតូបលក់តូចធម្មតា ក្លាយទៅជាយីហោស្ដង់ដារដែលអាចពង្រីកសាខាបានជិត ៥០ កន្លែង។ កូនខ្មែរ-អ៊ីស្លាមរូបនោះគឺលោក កើ សុក្រី ស្ថាបនិកមីហឹរ Bro&Sis ខណៈយីហោមួយនេះកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ជាពិសេសគឺបងប្អូនខ្មែរ-អ៊ីស្លាមតែម្ដង។

ថ្លែងប្រាប់ Business Cambodia កាលពីពេលថ្មីៗកន្លងទៅនេះ លោក កើ សុក្រី បានបញ្ជាក់ថា យីហោមីហឹរ Bro&Sis ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ហើយគិតមកដល់សព្វថ្ងៃបានពង្រីកសាខាចំនួន ៤៧ កន្លែងហើយនៅទូទាំងប្រទេស។

331339941 582687573444206 6502494333571578287 N

លោកបន្ដថា ដំបូងឡើយមុននឹងពង្រីកបានជាយីហោធំ និងមានសាខាច្រើនបែបនេះ Bro&Sis ជាមីហឹរដែលលក់នៅតូបតូចមួយតែប៉ុណ្ណោះ។ ប៉ុន្ដែដោយសារមើលឃើញពីសន្ទុះនៃការគាំទ្រ ធ្វើឲ្យលោកសម្រេចអភិវឌ្ឍទៅហាងដែលមានស្ដង់ដារដើម្បីឲ្យអតិថិជនងាយស្រួលនៅក្នុងការទទួលទាន ក៏ដូចជាមានឱកាសក្នុងការពង្រីកសាខាបន្ថែមនាពេលខាងមុខ។

យ៉ាងណាការសម្រេចចិត្ដរបស់លោកគឺទទួលបានផលពិតមែន ដោយគ្រាន់តែធ្វើការវិវត្ដន៍ទៅជាហាងដែលមានស្ដង់ដារ និងស្លាកយីហោត្រឹមត្រូវនៅក្នុងឆ្នាំ២០១៨ ធ្វើឲ្យ Bro&Sis ចាប់ផ្ដើមទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន ជាពិសេសគឺមានអ្នកសុំទិញប្រេនឆាយដើម្បីយកទៅបើករកស៊ីបន្ដផងដែរ។  គិតត្រឹមឆ្នាំ២០២៣នេះ Bro&Sis មានសាខាសរុប ៤៧ កន្លែងហើយៗថ្មីៗនេះក៏ទើបនឹងបើកសាខាថ្មី ២ កន្លែងទៀតផងដែរ ដែលនៅខេត្ដព្រៃវែង ១ កន្លែង និងខេត្ដពោធិ៍សាត់ ១ កន្លែង។

324864192 836517300776082 3146301708422455009 N

លោក កើ សុក្រី បានសង្កត់ធ្ងន់ដែរថា ចំណុចពិសេសដែលធ្វើឲ្យមីហឹរ Bro&Sis ទទួលបានគាំទ្រ និងពង្រីកសាខាបានច្រើនហើយរឹងមាំដូច្នេះ គឺដោយសារលោកបានប្រកាន់នូវគោលការរកស៊ីដូចខាងក្រោម៖

១. តែងតែមានការ​អភិវឌ្ឍ​ទៅលើ​ហាង​ អាហារ​ និងចំណុចផ្សេងៗទៀតដើម្បីទាក់ទាញអតិថិជន

២. ការផ្តល់នូវអាហារសម្បូរបែបដែលមានដូចជា មីហឹរ​ ភីហ្សា​ អាហារ​សម្រន់​ ភេសជ្ជៈជាច្រើនមុខ

៣. បង្កើត​អ្វីដែល​ថ្មី​ជូនសាខា​ ដើម្បីបង្កើតភាពកក់ក្តៅ​ដល់​អតិថិជន​ដែល​ទិញប្រេនឆាយ

៤. មាន​ភាព​ស្និទ្ធស្នាល​ និង​ចែករំលែក​គ្នា​គ្រប់សាខាទាំងអស់

៥. ជាប្រេនមីហឹរដែល​ទទួល​បាន​វិញ្ញាបនបត្រ​ហាឡាល់ ​(បងប្អូនឥស្លាមអាចញ៉ាំបាន)

៦. គ្រប់សាខា​ទិញប្រេនឆាយមីហឹរ​គឺទទួលបាន​ បី​ប្រេនឆាយ​ ដែល​ចេញ​ដោយ​ក្រសួង​ ពាណិជ្ជកម្ម​

៧. មានការបង្រៀន និងបណ្ដុះបណ្ដាលផ្នែកលក់ ដើម្បី​ជំរុញ​ការលក់ដល់គ្រប់សាខាទាំងអស់។

ជាមួយគ្នានេះក្នុងឱកាសដែលហ្វេសប៊ុកផេកទទួលបានអ្នកតាមដានចំនួន ១៥ ម៉ឺននាក់ Bro&Sis ក៏មានប្រម៉ូសិនពិសេសសម្រាប់អ្នកដែលចង់ទិញប្រេនឆាយយកទៅរកស៊ីបន្ដផងដែរ។ ដោយក្នុងនោះនោះលោកអ្នកចំណាយដើមទុនត្រឹមតែ ៦ ពាន់ដុល្លារតែប៉ុណ្ណោះនឹងក្លាយជាម្ចាស់សាខា Bro&Sis តែម្ដង។ ហើយក្នុងនោះ Bro&Sis ក៏មានការផ្ដល់ជូនសម្ភារជាច្រើនផ្សេងទៀតសម្រាប់ការដំណើរការអាជីវកម្មដល់ម្ចាស់សាខាផងដែរ។

327343015 1285835885315322 3703254786906013525 N

ដូច្នេះសម្រាប់លោកដែលអ្នកចាប់អារម្មណ៍ចង់ទិញប្រេនឆាយមីហឹរ Bro&Sis យកទៅបើករកស៊ីបន្ដ អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបានតារយៈលេខទូរស័ព្ទ៖ 023 880101, 068850101, 089850101 ឬTelegram លេខ៖ 010850101 ឬតាមហ្វេសប៊ុកផេក Bro&Sis Noodle Spicy"halal" ក៏បាន៕

អត្ថបទពាណិជ្ជកម្ម

331530042 705890491271425 6530726612785562559 N

331211650 1821229371577019 7132969168270688436 N

328239290 909286713599394 7970692109615415249 N

327904203 1342401693186903 8606907183769545660 N

328258244 489200089850501 9028628976015197920 N

327910000 1143381246374294 7658349034523972824 N

327795168 1337477230424233 8144885962085951462 N

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia