ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិតចាប់ផ្ដើមធ្វើការសិក្សាហើយ
Bunthoeun KoemMAY 11 20231.7 K views

ក្រោយលេចលឺដំណឹងនៃការសាងសង់កាលពីពេលកន្លងទៅរួចមកពេល ពេលនេះគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បាននិងកំពុងសិក្សាសម្រាប់ការសាងសង់ហើយ។

យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានជួបប្រជុំជាមួយក្រុមហ៊ុនសារជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ដែលជាអ្នកសិក្សាសាងសង់គម្រោងមួយនេះ។

345858527 617503550021951 2600716558905020538 N

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃការសាងសង់ ក៏ដូចជាប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ។

គួររំលឹកផងដែរថា កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញថវិកាប្រមាណជាង ២០០ លានដុល្លារសម្រាប់ការសាងសង់ស្ពានដ៏សំខាន់មួយនេះ។

ក្នុងនោះដែរ តាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមកបានឲ្យដឹងថា ស្ពាននេះនឹងត្រូវសាងសង់នៅកន្លែវផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្ដឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងទៅតំបន់ល្វាឯម ខេត្ដកណ្ដាល និងតភ្ជាប់ទៅផ្លូវល្បឿលលឿនទី២ ភ្នំពេញ-បាវិតតែម្ដង៕

អត្ថបទ៖ កឹម ប៊ុនធឿន

345857644 1243294069882753 3869881331131079656 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia