ជិតបានធ្វើដំណើរហើយ! ខណៈស្ពានកោះពេជ្រ-កោះនរា បានភ្ជាប់គ្នារួចរាល់ពេលនេះកំពុងក្រាលកៅស៊ូ
Srey NuthOCTOBER 3 2023231 views

បន្ទាប់ពីសាងសង់អស់រយៈពេលច្រើនឆ្នាំពេលនេះស្ពានកោះពេជ្រ-កោះនរា តភ្ជាប់គ្នារួចរាល់ហើយ ខណៈបច្ចុប្បន្នបានចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពាន។ ហើយស្ពានឆ្លងកាត់ទន្លេមួយនេះនឹងត្រៀមខ្លួនចូលមកបម្រើបងប្អូននាពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។

 

385050398 861710745321370 425736208515530552 N

 

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការនិង ដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅថ្ងៃនេះ ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ បានចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពាន។  ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ពាននេះនឹងបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

 

គួរំលឹកឡើងវិញថា ស្ពានខាងលើនេះបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០២០ មានប្រវែងសរុប ៨៤៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរា។

 

ស្ពានដ៏សំខាន់នេះផងដែរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលមានទុនសរុប ៣៨ លានដុល្លារអាមេរិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

 

386148690 861710591988052 3926300781711631281 N

 

386105181 861710615321383 5876253734064035381 N

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia