អបអរសាទរ! ស្ពានឆ្លងទន្លេដែលវែងជាងគេលំដាប់ទី៣ នៅស្រុកខ្មែរ ជិតបើកដំណើរការហើយ
Bunthoeun KoemFEBRUARY 4 20261.2 K views

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វប្រវែង ១៧៦១ ម៉ែត្រសម្រេចបាន ៩៨,៨៧% ហើយ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

 

624929233 1476550150506864 3971075638512250445 N

 

ឯកឧត្ដមបានគូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីសន្លាងមួយទៀតនៅលើទឹកដីខេត្តក្រចេះ។ កាលពីអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ស្ពាននេះត្រូវបានបើកឱ្យបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្ន។ ស្ពាននេះនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។

 

ឯកឧត្ដមរដ្ឋមន្ដ្រីបានបន្ថែមថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងក្លាយជាស្ពានវែងជាងគេទី៣ នៅកម្ពុជា បន្ទាប់ពីស្ពានតឹះបាហ្សា មានប្រវែង ២៥១៥ម៉ែត្រ និងស្ពានកោះកុងប្រវែង ១៩០០ ម៉ែត្រ ចំណែកស្ពានដែលវែងទី៤ គឺស្ពានឆ្លងទន្លេមេគង្គខេត្តស្ទឹងត្រែងមានប្រវែង ១៧៣១ ម៉ែត្រ និងលេខ ៥ គឺស្ពានគីហ្សូណាមានប្រវែង ១៣៦០ ម៉ែត្រ។

 

542755395 24889548960642564 5454431801361539089 N

 

សូមជម្រាបផងដែរថា គម្រោងសា្ពនឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ហើយគ្រោងនេះក៏នឹងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

 

544917834 24889548963975897 6605023677873341879 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia