ក្រចេះ-កំពង់ធំ-កំពង់ឆ្នាំង នឹងលែងឆ្ងាយគ្នា នៅពេលគម្រោងផ្លូវនិងស្ពានតម្លៃ ២៥០ លាន$នេះលេចរូបរាង
Bunthoeun KoemMARCH 10 20231.7 K views

ការធ្វើដំណើរទៅមកខេត្ដក្រចេះ កំពង់ឆ្នាំង និងកំពង់ធំ នឹងលែងឆ្ងាយដូចមុន នៅពេលគម្រោងផ្លូវ​លេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប ដែលមានតម្លៃ ២៥០ លានដុល្លារ លេចរូបរាងឡើង។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើសិក្សា និងស្នើសុំថវិកាពីប្រទេសចិន ដើម្បីយកមកសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ។

តាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបុណ្យទន្លេលើកទី៧ កាលពី៩ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។ ​

334977514 744241510486306 2493877613855943485 N

“ឥឡូវអ្វីដែលយើងត្រូវការ គឺកសាងស្ពាន និងផ្លូវ ដើម្បីតភ្ជាប់ពីទីរួមខេត្ដកំពង់ឆ្នាំងមកកាន់ខេត្ដកំពង់ធំ។ យើងបានអនុម័តដើម្បីស្នើសុំឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីអនុវត្ដគម្រោងការនេះ សម្រាប់ឆ្នាំ២០២៤”។ នេះបើតាមប្រសាសន៍បញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

សម្ដេចបន្ដថា “មួយទៀតក៏សូមជម្រាបប្រាប់អ្នកខេត្ដកំពង់ធំឲ្យបានជ្រាបថា កំពង់ធំក៏តភ្ជាប់ទៅទន្លេមេគង្គ។ បានសេចក្ដីថា ការធ្វើដំណើរទៅកាន់ខេត្ដក្រចេះដើម្បីតភ្ជាប់ងាយស្រួលជាង ជិតជាង ដែលនៅខេត្ដក្រចេះក៏បានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គរួចស្រេចទៅហើយ។ ដូច្នេះទន្លេសាប និងទន្លេមេគង្គ ដែលពីមុននៅឆ្ងាយពីគ្នា​ វាបានបង្ខិតមកជិតគ្នាតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន”៕

អត្ថបទ៖ កឹម ប៊ុនធឿន

445

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia