តើនឹងមានអ្វីពិសេសបានឃើញក្រុមហ៊ុនធំៗទាំងនេះអបអរ និងជូនពរដល់ OPPO?
Daneth MechFEBRUARY 17 2023

OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗជាច្រើន អ្វីដែលកាន់តែពិសេស​ តាំងពីឆ្នាំ 2019 រហូតមកដល់ពេលនេះ OPPO នៅតែអាចឈររក្សាតំណែងចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារប្រទេសកម្ពុជា។

ថ្មីៗនេះឃើញថានៅលើ Facebook page ក្រុមហ៊ុន OPPO បានដាក់បង្ហាញ​ និងត្រៀមដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន  OPPO Reno8 T Series ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលជាស្មាតហ្វូនត្រកូល Reno ទទួលបានការគាំទ្រច្រើនមហាសាលទូទាំងប្រទេសកម្ពុជា ពិសេសអ្វីដែលអតិថិជនស្រលាញ់ ព្រមទាំងទន្ទឹងរង់ចាំមើល OPPO ហើយម្តងនេះគេបានឲ្យដឹងថា លើកនេះមិនដូចមុន។

1

ទន្ទឹមគ្នានេះក៏សង្កេតឃើញថាមានក្រុមហ៊ុនធំៗចំនួន 4 ដូចជា AEON Specialized Bank Cambodia, Prince Manor Resort, Smile Shop និង The Olympia Mall បានបង្ហោះ ក៏ដូចជាសម្តែងការអបអរ និងជូនពរដល់ក្រុមហ៊ុន OPPO ឲ្យទទួលបានជោគជ័យពីសម្ពោធផលិតផលថ្មីនោះគឺស្មាតហ្វូន OPPO Reno8 T Series ដែលនេះសបញ្ជាក់ឲ្យឃើញថា OPPO មិនត្រឹមតែជាស្មាតហ្វូនដែលអាចផ្គាប់ចិត្តអតិថិជនលើគុណភាពល្អជាងគេ សមត្ថភាពខ្លាំងគេជាងនោះទេ ថែមទាំងជាដៃគូសហការដ៏ល្អពីបណ្តាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជាទៀតផង។

Brand Aeon

Brand Olympia

Brand Smile Shop

1

ឆ្លៀតក្នុងឱកាសនេះក៏ចង់ប្រាប់ពីព័ត៌មានខ្លះៗទាក់ទងនឹងកម្មវិធីសម្ពោធនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលនឹងប្រព្រឹត្តទៅថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2023 ចាប់ពេលវេលាម៉ោង 4រសៀលតទៅ ដោយមានការអញ្ជើញចូលរួមពីទូតសុច្ឆន្ទៈថ្មី ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា, រ៉េត ស៊ូហ្សាណា ព្រមពិធីករពិធីការិនីពូកែវហោស័ព្ទ ជា វណ្ណរិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ អ្វីដែលកាន់តែពិសេសនៅក្នុងអំឡុងពេលកម្មវិធីសម្ពោធ OPPPO ក៏មានការ Live ផ្ទាល់នៅលើ Facebook Page ផ្លូវការរបស់ OPPO ដូចនេះលោកអ្នកក៏អាចចូលរួមទស្សនាដោយសប្បាយរីករាយ ថែមទាំងអាចមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី OPPO Reno8 T Series និងកាសឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់ផងដែរ។ តោះ! កុំភ្លេចដាក់ម៉ោងរោទិ៍ផង បានមើលកម្មវិធីសប្បាយៗហើយ ថាមិនត្រូវមានឱកាសឈ្នះរង្វាន់ពី OPPO ទៀត!!!

2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia