ថ្មីៗនេះប្រេនល្បី១មកពីប្រទេសអ៊ីតាលីគឺ LIU.JO បានសម្ភោធហាង គ្រឿងបរិក្ខារសង្ហារឹមរបស់ខ្លួនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយមានវត្តមាននៅក្នុងអគារ ធីវ័ន ជាន់ទី៤ ដែលមានទីតាំង #៥៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
LIU.JO គឺជាម៉ាកយីហោដែលត្រូវបានគេទទួលស្គាល់ និង ល្បីល្បាញ របស់ប្រទេសអ៊ីតាលី ក្នុងការផ្តល់នូវគ្រឿងបរិក្ខារសង្ហារឹមដែលទំនើបទាន់សម័យជាមួយនឹងរចនាបថដ៏ល្អឥតខ្ចោះសម្រាប់គេហដ្ឋានដ៏កក់ក្តៅរបស់លោកអ្នក។ ម៉ាកយីហោមួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៥ ហើយចាប់ផ្តើមមានកេរ្តិ៏ឈ្មោះល្បីល្បាញដោយសារម៉ាកយីហោមួយនេះបានផ្តោតសំខាន់លើគុណភាពនៃការផលិតដោយដៃផ្ទាល់ ជាមួយនឹង ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតទៅលើភាពលម្អិតនៃគ្រឿងសង្ហារឹម។
ផលិតផលគ្រឿងសង្ហារឹមដ៏ប្រណិតរបស់LIU.JO រួមមាន សាឡុង កៅអី តុ និង គ្រែគេង ជាច្រើនជម្រើស ដែលត្រូវបានរចនាឡើងជាមួយនឹងទឹកដៃដែលពោរពេញទៅដោយភាពប៉ិនប្រសប់ និង រចនាបថឆើតឆាយ។ ធាតុផ្សំនិងវត្ថុធាតុដើមប្រើប្រាស់សម្រាប់ផលិតគ្រឿងសង្ហារឹមរបស់LIU.JO ត្រូវបានជ្រើសរើសឡើងយ៉ាងយកចិត្តទុកដាក់បំផុតដែលសុទ្ធតែជាវត្ថុធាតុដើមល្អបំផុតរួមមានទាំង ស្បែក សាច់ក្រណាត់ និង ឈើ ដែលមានគុណភាពខ្ពស់បំផុត។
លើសពីនេះទៅទៀតនោះ ភាពលេចធ្លោបំផុតនៃគ្រឿងសង្ហារឹមរបស់LIU.JO នោះគឺការប្រើប្រាស់ ភាពទំនើបនិងសហសម័យនៅក្នុងរចនារបស់ខ្លួន ដែលវាពិតជាសក្តិសមបំផុតសម្រាប់អ្នកដែលចង់បានភាពឡូយប្រណិតឆើតឆាយនៅក្នុងគេហដ្ឋាន។ ផលិតផលគ្រឿងសង្ហារឹមរបស់LIU.JO ត្រូវបានរចនាឡើងពោរពេញទៅដោយមុខងារ និង រចនាបថដ៏ល្អប្រសើរជាមួយការឌីហ្សាញបែបMinimalism ដែលល្អឥតខ្ចោះក្នុងការបំពេញបន្ថែម ការតុបតែងផ្នែកខាងក្នុង នៃគេហដ្ឋានរបស់លោកអ្នក៕
អត្ថបទ៖ ធី ស្រីល័ក្ខ