នេះជារឿងដ៏អស្ចារ្យបំផុត ក្នុងនាមយើងជាកូនខ្មែរដែលពីមួយថ្ងៃទៅមួយថ្ងៃយើងតែងតែសង្កេតឃើញថាពេលនេះខ្មែរយើងអាចផលិត នៅផលិតផលដោយខ្លួនឯងបានច្រើនណាស់ជាពិសេសនោះគឺហាងកាហ្វេតែម្តងគឺមានការរីកដុះដាលយ៉ាងខ្លាំងដូច្នេះហើយសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំកាហ្វេអាចចូលហាងកាហ្វេខាងក្រោមនេះបាន ដែលជាប្រេនមួយបង្កើតឡើងដោយកូនខ្មែរ អ្នកគ្រប់គ្រងក៏ជាជនជាតិខ្មែរផងដែរ។
១. Tube Coffee
Tube Coffee គឺជាយីហោកូនខ្មែរមួយ ដែលបង្កើតឡើងផ្តោតលើការវេចខ្ចប់ និង រសជាតិបែបខ្មែរ ។យីហោកូនខ្មែរមួយនេះ បង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។
នៅក្នុងនោះ រាល់គ្រាប់កាហ្វេនីមួយៗដែលយកមកឆុងមិនមែនចេះតែយកធ្វើឱ្យតែបានៗឡើយជាក់ស្តែង ខ្ញុំផ្ទាល់ត្រូវតែចេះញ៉ាំកាហ្វេ សាករសជាតិកាហ្វេដើម្បីឱ្យដឹងថា កាហ្វេណាល្អមិនល្អ រសជាតិបែបណា បើមិនស្គាល់កាហ្វេផងតើនឹងលក់ទៅឱ្យភ្ញៀវបានយ៉ាងម៉េច ហើយបើលក់ទៅកាន់ភ្ញៀវក្នុងស្រុកមិនបានផង តើរំពឹងអ្វីនឹងនាំចេញទៅក្រៅបាន ហេតុដូចនេះយើងត្រូវតែច្បាស់ពីពូជកាហ្វេដែលត្រូវយកប្រើ ពីរបៀបឆុង និងបរិមាណឱ្យបានត្រឹមត្រូវ និងមួយវិញទៀតគោលការណ៍របស់ Tube Coffee គឺធ្វើឱ្យភ្ញៀវចូលមកចាយលុយជាមួយកាហ្វេក្នុងហាងនេះ មិនឱ្យភ្ញៀវរបូតទៅចាយកន្លែងផ្សេងឡើយនេះបើតាមការបញ្ជាក់បន្ថែមពី កញ្ញា មុន្នីពេជ្រ។ ជាមួយគ្នានោះដែរ យីហោ Tube Coffee បានដាក់មហិច្ឆតាធំ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស នាពេលអនាគត។ ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 680 575។
២. Brown
បច្ចុប្បន្ន Brown Coffee គឺជាយីហោធំមួយរបស់ខ្មែរដែលជោគជ័យខ្លាំង ក្នុងទីផ្សារកាហ្វេដោយមាន លោក លីវ ឈួង ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ រួមជាមួយនិងសហស្ថាបនិក៣រូបទៀតដែលមាន លោក ឆាង ប៊ុនលាង លោក កាង ហុង និង លោក កាង សែន ចូលរួមបង្កើត។
យ៉ាងណាមិញ លក្ខណៈពិសេសដែលធ្វើឲ្យហាងកាហ្វេប្រោនខុសប្លែកពីហាងកាហ្វេនានានោះគឺជារចនាបថនៅក្នុងហាង គ្រប់សាខារបស់ប្រោនទាំងអស់សុទ្ធសឹងតែមានការរៀបចំខុសប្លែកពីគ្នា។ការមានការតុបតែងនិងការរៀបចំប្រកបដោយភាពច្នៃប្រឌិតព្រមជាមួយនឹងការរំលេចទៅដោយពណ៌ត្នោតដែលបញ្ជាក់អំពីអត្តសញ្ញាណនិងអត្ថន័យនៃឈ្មោះរបស់ខ្លួន។ អមជាមួយនឹងការលម្អទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណិតដែលជាការរួមបញ្ជូលគ្នារវាងរចនាបថបែបខ្មែរនិងបរទេសក៏បានបង្កើតជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញនិងប្រកបទៅដោយសោភ័ណ្ឌភាពនៅក្នុងបរិវេណហាងទាំងមូល។ ទំនាក់ទំនងលេខទូរស័ព្ទ 093 222 567។
៣.Mobile Coffee
ហាងកាហ្វេ Mobile Coffee គឺជាយីហោមួយរបស់កូនខ្មែរ ស្ថាបនិកខ្មែរគឺលោកយ៉ែម ឈីម ហាងកាហ្វេនេះផងដែរគឺបានចូលផ្សារកាហ្វេតាំងពីឆ្នាំ២០១៤ មកម្លេះ ខណៈតម្លៃកាហ្វេវិញគឺធូរថ្លៃខ្លាំងគឺតម្លៃចាប់ពី ៦ពាន់រៀលឡើងប៉ុណ្ណោះ។ ទំនាក់ទំនងព័ត៌មានបន្ថែម087 666 609។
៤.កាហ្វេ ខនណើរ-Coffee Corner៖ ហាងកាហ្វេខនណើរ គឺជាហាងកាហ្វេដ៏ល្បីមួយរបស់កូនខ្មែរ ដោយបានបង្កើតឡើងដោយកូនខ្មែរ១០០% គឺលោក Peypey Dy។ មិនតែប៉ុណ្ណោះហាងកាហ្វេមួយនេះគឺមានសាខាជាច្រើននៅភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗជាច្រើនផងដែរ។ ទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈផេកផ្លូវការ កាហ្វេ ខនណើរ-Coffee Corner។
៥.BREW Coffee
ហាងកាហ្វេ BREW Coffee ក៏ជាយីហោខ្មែរមួយផងដែរ ដោយបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម្លេះ។ គាំទ្រផលិតផលខ្មែរក្នុងស្រុក ស្នាដៃកូនខ្មែរ។ គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ។ ទំនាក់ទំនងព័ត៌មានបន្ថែម 095 626 666។
គួរជម្រាបផងដែរថា ក្រៅពីហាងកាហ្វេទាំង៤ខាងលើនេះ ខ្មែរក៏នៅមានហាងកាហ្វេជាច្រើនទៀតផងដែរ ដែលជាយីហោរបស់កូនខ្មែរយើង ដែលចាបក្រហមមិនទាន់បានរៀបរាប់អស់ដូច្នេះសូមបងប្អូនងាកមកគាំទ្រនៅផលិតផលខ្មែរទាំងអស់គ្នាផងណា៕