ខ្មែររួបរួម ខ្មែរខ្លាំង! ទីតាំងទាំង៤ ក្នុងបុរី ប៉េង ហួត បើកទទួលសម្ភារបរិច្ចាគដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក
Daneth MechDECEMBER 16 2025

យោងតាមរបាយការណ៍ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកកម្ពុជាដែលរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់ថៃមានចំនួន​ ១២៦ ២០៤ គ្រួសារស្មើនឹង ៤២១ ៨៥៣ នាក់ នៅក្នុង ៧ ខេត្ត។ ចំនួននេះគឺពិតជាច្រើន ដែលទាមទារឱ្យមានការរួមចំណែកជួយផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ចំាបាច់សម្រាប់ពួកគាត់ទាំងអស់គ្នា ដើម្បីជួយសម្រួលទុកលំបាកក្នុងគ្រាអាសន្ននេះ។ 

នេះគឺជាពេលដែលប្រជាពលរដ្ឋកម្ពុជាបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់យើង និងជាកម្លាំងចិត្តសម្រាប់វីរកងទ័ព ហើយនឹងបងប្អូនភៀសសឹកនៅតាមព្រំដែន។

 

Photo 2025 12 16 13 52 56

Photo 2025 12 16 13 54 05

 

បងប្អូនសប្បុរសជនអាចចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តនៅទីតាំងទាំង៤ ក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខាងក្រោមនេះបាន៖

១. មហាវិថី ផ្លាទីនីម៖ https://maps.app.goo.gl/i6cX6rHmfTzQkfqR7?g_st=ic

២. មហាវិថី ក្លាសស្ទ័រ ចំណតឧទ្ធម្ភាគចក្រ (មូលនិធិទ័ពជួរក្រោយ)៖https://maps.app.goo.gl/5QJTxA4HKpMoCxkB8?g_st=ic

៣. មហាវិថី ក្លាសស្ទ័រ៖ https://maps.app.goo.gl/aVA7Uvw1zsXd2AfM8?g_st=ic

៤. មហាវិថី អេកូ ខូលិកសិន (មូលនិធិដើម្បីមាតុភូមិ)៖ https://url-shortener.me/30JT

គួរ​រំឭកថា ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២៥ គឺមានរយៈពេល ១០ថ្ងៃ ដែលយោធាថៃបន្តការំលោភបំពានប្រដាប់អាវុធជាលើកទី២ លើដែនអធិបតេយ្យកម្ពុជា ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

 

Photo 2025 12 16 13 54 07 (2)

Photo 2025 12 16 13 54 07

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia