កាន់តែល្បីខ្លាំង! យុវតី​ បូ សំណាង ត្រូវសារព័ត៌មានអាមេរិកធំជាងគេ១ ចុះផ្សាយពីការរត់នៅស៊ីហ្គេម
Kan DaraMAY 25 20236 K views

វីដេអូរត់ក្រោមតំណក់ទឹកភ្លៀងរបស់កីឡាការិនីកម្ពុជា បូ សំណាង ក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ ត្រូវបានសារព័ត៌មានកំពូលមួយរបស់អាមេរិក The News York Times ចុះផ្សាយអំពីភាពតស៊ូអត់ធ្មត់របស់នាង។

សារព័ត៌មានកំពូលមួយនេះបានសរសេរយ៉ាងដូច្នេះថា “កីឡាការិនី​រត់ប្រណាំងពាក់ស្លាក​លេខ​៤០១​បាន​អស់កម្លាំងយ៉ាងខ្លះបន្ទាប់ពីនាងរត់តែម្នាក់ឯង​ ក្រោមព្យុះភ្លៀងជុំវិញផ្លូវកីឡដ្ឋាន។ កីឡាការិនីបូ សំណាង អាយុ២០ឆ្នាំបានបញ្ចប់ការរត់ប្រណាំងដោយមិនមានជ័យជម្នះយ៉ាងណាក៏ដោយក៏ការរត់ប្រណាំងក្រោមភ្លៀងរបស់នាងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលធ្វើក្នុងឆ្នាំនេះនៅប្រទេសកម្ពុជា បានក្លាយជាកំណត់ចំណាំនៅក្នុងការប្រកួតដែលអ្នកគាំទ្រកីឡាក្រៅតំបន់ភាគច្រើនចងចាំ ​នៅ​ពេល​ដែល​វីដេអូ​របស់​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម នាង​បាន​ក្លាយ​ជា​តារា​ល្បី​ប្រចាំ​ប្រទេស​ម្នាក់។ ក្នុងបទ​សម្ភាសន៍​មួយកញ្ញាបាននិយាយ​ថា៖ «ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​មិន​ឈ្នះ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​មិន​គួរ​ឈប់​ទេ»។

គួរបញ្ជាក់ផងដែរថា កីឡារការិនី ប៊ូ សំណាង ប្រកួតក្នុងវិញ្ញាសាររត់ចម្ងាយ៥ពាន់ម៉ែត្រ នារសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣នៅក្នុងការប្រកួតកីឡា SEA Games 32 ដែលកម្ពុជាធ្វើជាម្ចាស់។ ខណៈកីឡាការិនីរូបនេះទទួលបានចំណាត់ថ្នាក់១១ ក្នុងចំណោមកីឡាការិនីទាំង១០រូបផ្សេងទៀត។ ហើយចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួនពីរបានទៅលើវៀតណាមគឺ Nguyen Thi Oanh ដោយប្រើថេរវេលា ១៧នាទីនិង ០.៣៣វិនាទី និងPham Thi Hong Le ១៧ នាទីនិង ៦.៧២វិនាទី៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia