ទិញហ៊ុនទេ! បុរីដ៏ធំមួយក្នុងស្រុក ឡើងផ្សារហ៊ុន លក់ហ៊ុនតែ១២០០រៀលក្នុង១ហ៊ុន ធានាចែកភាគលាភ៨%ក្នុង១ឆ្នាំរយៈពេល៥ឆ្នាំ
Toeuy HongJUNE 25 20261.3 K views

 

 ក្រុមហ៊ុន បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងធ្វើការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង(IPO) បន្ទាប់ពីក្រុមហ៊ុននេះ ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាក្នុងការបោះផ្សាយលក់ភាគហ៊ុនជាធារណៈមុននឹងឡើងផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)

 

បើយោងតាមការលើកឡើងរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល បុរី វិមានសំណាងបានឲ្យដឹងថា បុរី វិមានសំណាងនឹងចាប់ផ្ដើមលក់ហ៊ុនក្នុងផ្សារដំបូង(IPO) ចាប់ពីថ្ងៃទី២ខែកក្កដាដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ ដោយតម្លៃហ៊ុនលក់ក្នុងផ្សារដំបូងមានតម្លៃត្រឹមតែ១២០០រៀលក្នុងមួយហ៊ុន

 

ឧកញ៉ាបណ្ឌិតបានមានប្រសាសន៍បន្តទៀតថាសម្រាប់អ្នកទិញហ៊ុនក្នុងផ្សារដំបូងរបស់ បុរី វិមានសំណា ក្រុមហ៊ុននឹងធានាចែកភាគលាភយ៉ាងតិច៨%ក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំ។ អ្វីដែលកាត់តែពិសេសនោះគឺសម្រាប់អ្នកទិញហ៊ុនចាប់ពី១ម៉ឺនហ៊ុនឡើងទៅនឹងទទួលបានប្រាក់៥%នៃដើមទុនត្រលប់មកវិញភ្លាមៗ ដោយចំនួនហ៊ុនដែលបានទិញមិនត្រូវបានកាត់ចេញឡើយ។

 

តាមការប្រកាសរបស់ ឧកញ៉ាបណ្ឌិត គីម បានឲ្យដឹងថា បន្ទាប់ពីឡើងលើផ្សារហ៊ុនហើយ ផែនការអាជីវកម្មរបស់ក្រុមគឺត្រូវសាងសង់អោយបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) សាលារៀន ៤៥កន្លៃង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លៃង និងកន្លែងលេងកីឡា ៤៥កន្លែង។

លោកបណ្ឌិតបានបញ្ជាក់ផងដែរថា លុយដែលអ្នកវិនិយោគជាមួយ បុរី វិមានសំណាង ម.ក នៅថ្ងៃនេះ នោះផ្ទះ វីឡា ខុនដូ សាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងលេងកីឡា ក្នុងថ្ងៃអនាគត របស់បុរី វិមានសំណាង ម.ក សុទ្ធតែមានចំណែករបស់លោកអ្នក។

 

គួរបញ្ជាក់ផងដែរថាសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ទិញហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូង(IPO) បងប្អូនត្រូវមានគណនីជួញដូរភាគហ៊ុន។ របៀបបើកគណនីជួញដូរ សូមចុចមើលទីនេះ

 

ចង់ដឹងកាន់តែច្បាស់ពីរបៀបទិញហ៊ុនក្នុងផ្សារដំបូង(IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ ចង់ចេះទិញហ៊ុនលឿន អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia