កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក បុរី ទីលាង បានរៀបចំកម្មវិធីក្ដីស្រលាញ់របស់ បុរីទីលាង ជូនដល់អតិថិជន នៅក្នុងផ្សារទំនើប អ៊ីអន មានជ័យ ក្នុងគោលបំណងចង់ផ្សព្វផ្សាយព័ត៌មានបន្ថែមអំពីគម្រោងថ្មីរបស់ខ្លួនដែលមាន វីឡាព្រីន និងវីឡាឃ្វីន របស់ខ្លួនដែលកំពុងសាងសង់ផងដែរ។
យោងតាមការផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោកឧកញ៉ា ឡាង ទីលាង បានឱ្យដឹងថា "គោលបំណងនៃការសាងសង់បុរីទីលាងនេះ គឺយើងផ្ដោតទៅលើការបង្កើតជាសហគមន៍ដែលថ្មីមួយ មានហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយហើយ និងជាមួយការផ្ដល់គម្រោងពិសេសៗនៅក្នុងបុរីដែលបុរីផ្សេងៗ មិនមាន ហើយគម្រោងទាំងនោះមានដូចជា៖ សាលារៀន ក្លឹបហាត់ប្រាណ រីសត ។ល។"
លោកឧកញ៉ាមានប្រសាសន៍បន្តថា បុរី ទីលាង គឺផ្ដល់ភាពងាយស្រួល និងភាពស៊ីវិល័យសម្រាប់អតិថិជន។ ជាក់ស្ដែងនៅក្នុងគម្រោងបុរី ទីលាង គឺមានផ្លូវខ្វាត់ខ្វែងច្រើន មិនមានផ្លូវបិទជិតនោះទេ ផ្លូវនៅមុខបុរីមាន ៣០ម៉ែត្រ ខាងក្រោយបុរីរបស់យើងគម្រោងផ្លូវ ៣០ ម៉ែត្រ ផ្លូវចូលបុរី ២០ ម៉ែត្រ និងផ្លូវតូចៗទៀតយ៉ាងតិច ៨ម៉ែត្រ ហើយយើងមានផ្លូវរដ្ឋកាត់ទទឹង ១៦ ម៉ែត្រនៃបុរីរបស់យើង។ បុរីរបស់យើងផ្ដោតទៅលើសោភ័ណភាព យើងបានបែងចែកដី ៤៣ ភាគរយនៃគម្រោងលើផ្ទៃដី២៥ ហិកតា ដើម្បីធ្វើសួនធម្មជាតិ។
ចំពោះបុណ្យនៃសេចក្តីស្រឡាញ់ បុរី ទីលាង មានការបញ្ចុះតម្លៃជូនអតិថិជនផងដែរ។ ក្នុងនោះម្ចាស់ផ្ទះក៏មានឱកាសទទួលការថែមជូននូវម៉ូតូ និងទូរសព្ទដៃនិងវត្ថុអនុស្សាវរីយ៍ជាច្រើនរង្វាន់ទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺបុរីទីលាងនឹងថែមជូនរថយន្តទំនើបផងដែរដល់អតិថិជនដែលបានទិញផ្ទះក្នុងបុរីទីលាង។ ជាងនេះទៀត អតិថិជន បានជាវផ្ទះ និងទទួលបានប្រម៉ូសិនបន្ថែម បុរី ទីលាង មានការបញ្ចុះតម្លៃ ៧% ថែមទៀត។
គួរបញ្ជាក់ផងដែរថា បុរី ទីលាង បានបង្កើតឡើងតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០មកម៉្លេះ គិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល២ឆ្នាំហើយ។ លោកឧកញ៉ា ឡាង ទីលាង ក៏បានសង្កត់ធ្ងន់ដែរថា គម្រោងនេះ គឺចង់ធ្វើឱ្យវាល្អ សម្រាប់អតិថិជនរបស់លោក ជាមួយនឹងការវិនិយោគឱ្យមានផលចំណេញច្រើន។
សម្រាបព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក Borey Tyleang ទូរស័ព្ទលេខ ០៦០ ៨៩ ០០០០/ ០៧៧ ៨៩ ០០០០ បុរី ទីលាង មានទីតាំងស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕