បុរី ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មានស្តីអំពីការសម្ពោធវីឡាម៉ូតថ្មី “វីឡា ឃ្វីន សេនតូ” គម្រោងឌឹសេនតូហ្សា ផ្តល់ជូនតម្លៃពិសេស $20 ម៉ឺនជាង
Meng SonglySEPTEMBER 14 2026

រាជធានីភ្នំពេញ, ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2026 ក្រុមហ៊ុន ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់សម្ពោធវីឡាទោលម៉ូតថ្មី ជំនាន់ចុងក្រោយ «វីឡា ឃ្វីន សេនតូ» ស្ថិតនៅក្នុងគម្រោង ឌឹ សេនតូហ្សា​​​ ក្នុងគោលបំណងពង្រីកសក្តានុពលនៃការរស់នៅបែបទំនើប ប្រណិតភាព និង សុខដុមរមនាជូនដល់អតិថិជន។

2026 09 14 11.45.29

 

ដើម្បីអបអរសាទរខួប 11ឆ្នាំ របស់ បុរី ឌឹ ផ្លរ៉ា ដែលបានអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតៗជូនអតិថិជនកន្លងមក ក្រុមហ៊ុនមានកាដូពិសេសជូនអតិថិជនគឺ ការដាក់សម្ពោធវីឡាម៉ូតថ្មីជាមួយការផ្តល់ជូនពិសេសេមិនធ្លាប់មាន។ នៅក្នុងឱកាសសន្និសីទសារព័ត៌មាននេះដែរ ថ្នាក់ដឹកនាំរបស់បុរី ឌឹ ផ្លរ៉ា លោក លឹម​ កុកឈុន ប្រធាននាយយកប្រតិបត្តិ ឌឹ ផ្លរ៉ា គ្រុប បានបញ្ជាក់អំពីចក្ខុវិស័យក្នុងការបន្តនាំមកនូវលំនៅដ្ឋានស្តង់ដារ សំណង់មានគុណភាពខ្ពស់ ការច្នៃប្រឌិតឥតឈប់ឈរ និងការផ្តល់ជូននូវលក្ខខណ្ឌទូទាត់ប្រាក់ងាយស្រួល រួមជាមួយកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់អតិថិជនដែលធ្វើការកក់ ប្រភេទផ្ទះណាមួយក្នុងអំឡុងពេលនៃការបើកសម្ពោធជាផ្លូវការនេះ នៅថ្ងៃទី 13, 14 និង 15 ខែកញ្ញានេះ នឹងទទួលបាន iPhone 18 Pro Max មួយគ្រឿង សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ ហើយកាន់តែពិសេសទៀត អតិថិជននឹងចំណេញប្រាក់សុទ្ធរហូតដល់ $50,000 ដុល្លារ រួមទាំងទទួលបានការបញ្ចុះតម្លៃ 8% បន្ថែម ហើយថែមទាំងមានឱកាសឈ្នះរថយន្តស៊េរីទំនើប BYD ភ្លាមៗ។

 

807910282 1845400313501459 7615699558666654112 N

 

វីឡា ឃ្វីន សេនតូ ត្រូវបានរចនាម៉ូតទាន់សម័យ បង្អួចធំៗដែលធ្វើឪ្យពន្លឺនិងខ្យល់អាកាសចេញចូលបានល្អ និងតភ្ជាប់ជាមួយទេសភាពធម្មជាតិជុំវិញផ្ទះ ផ្នែកខាងក្នុងរចនាទំនើប និងទាន់សម័យក្នុងការរស់នៅតាមសម័យកាល  វីឡាឃ្វីន សេនតូ មានមានកំពស់ផ្ទះ3ជាន់​ បន្ទប់គេង 6 និងបន្ទប់ទឹក 6 ទំហំដីសរុប​ 252 m2 ជាមួយតម្លៃពិសេសមិនធ្លាប់មាន $20ម៉ឺន ជាងដែលសមស្របសម្រាប់គ្រួសារមានសមាជិកច្រើន និងការវិនិយោគនាថ្ងៃអនាគត។

 

2026 09 14 11.47.21

 

បុរី ឌឹ ផ្លរ៉ា ត្រូវបានរៀបចំជាសហគមន៍លំនៅដ្ឋានទំនើប មានទីតាំងយុទ្ធសាស្ត្រលើផ្លូវជាតិលេខ 6A ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងតភ្ជាប់ទៅកាន់គោលដៅសំខាន់ៗ។ គម្រោងរួមមានសេវាកម្ម និងបរិក្ខារគ្រប់គ្រាន់ដូចជា សាលប្រារព្ធពិធី ផ្សារទំនើប ឧទ្យានបៃតង តំបន់កម្សាន្តកុមារ អាងហែលទឹក និងក្លឹបហាត់ប្រាណ។ ផ្លូវក្នុងគម្រោងមានទំហំធំទូលាយ បង្កើតបរិយាកាសរស់នៅប្រកបដោយភាពឯកជន សុវត្ថិភាព ផាសុខភាព និងគុណភាពជីវិតដ៏ល្អប្រសើរ។

 

បុរី ផ្លរ៉ា មិនត្រឹមតែសាងសង់ផ្ទះដែលមានគុណភាពសម្រាប់តែការរស់នៅនោះទេ ប៉ុន្តែយើងបង្កើតនូវ «បទពិសោធន៍នៃការរស់នៅដ៏មានកិត្យានុភាព និង ផាសុកភាពពិតប្រាកដ»។ លើសពីនេះទៅទៀត អ្វីដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតរបស់យើងនោះគឺ «ទំនុកចិត្ត ១០០%» ជូនដល់អតិថិជនគ្រប់រូប ដោយធានាថា «ទិញផ្ទះ បានផ្ទះពិតប្រាកដ និងទទួលបានប្លង់រឹងជាកម្មសិទ្ធិស្របច្បាប់» ដែលជាការធានាជូនអតិថិជនយ៉ាងកក់ក្តៅក្នុងការទិញផ្ទះបានពិតប្រាកដ។

 

បុរី ឌឹ ផ្លរ៉ា សូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសដ៏សំខាន់នេះ។

 

2026 09 14 11.48.18

 

806001466 1827769338649692 5959539089329072410 N

808265458 1742215936896700 8267494877670501276 N

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 010/087 366 886 ឬអញ្ជើញទៅទស្សនាគម្រោងផ្ទាល់នៅលើផ្លូវជាតិលេខ 6A

📍 ទីតាំង៖ https://maps.app.goo.gl/GuQErBLvBno1E7jv8
🌐 Websitehttps://www.boreytheflora.com/km
Telegram

https://t.me/hotlineBoreyTheFlora
https://t.me/boreyTheflora

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia