បុរីល្បីឈ្មោះ ១ បើកការដ្ឋានសាងសង់គម្រោងលំនៅឋានថ្មីនៅភាគខាងលិចរាជធានីភ្នំពេញ
Bunthoeun Koem•NOVEMBER 16 2026•33 views

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បុរី រ៉ូស (Borey Rose) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅកម្ពុជា បានរៀបធំពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ និងបើកលក់ជាផ្លូវការនូវ គម្រោងលំនៅឋានថ្មីទី ៣ របស់ខ្លួន មានទីតាំងស្ថិតនៅតំបន់ឈូកវ៉ា២ ភាគខាងលិចរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើគម្រោងទី ១ និងគម្រោងទី ២​ ដែលមានអតិថិជនជាច្រើនបានចូលរស់នៅ និងប្រកបអាជីវកម្ម។

 

Fn 2026 11 15 07 39 06 696

 

តាមការលើកឡើងពីលោក ហៀង ម៉េងគួង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន បុរី រ៉ូស បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនសម្រេចអភិវឌ្ឍន៍គម្រោងទី ៣ របស់ខ្លួននៅតំបន់ឈូកវ៉ា ២ ដោយសារតែតំបន់នេះមានសក្ដានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។ ជាក់ស្ដែងតំបន់ឈូកវ៉ា ២ បានហ៊ុមព័ទ្ធទៅដោយផ្លូវក្រវាត់ក្រុងទី៣ មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវធំៗជាច្រើនផ្សេងទៀត ដែលងាយស្រួលក្នុងការចេញ-ចូលក្នុងក្រុង និងទៅបណ្ដាខេត្ដផ្សេងៗ។ 

 

ក្រៅពីនោះ ឈូកវ៉ា ២ ក៏ជាតំបន់ដែលមានមនុស្សរស់នៅច្រើនស្រាប់ ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា៖ ផ្សារ សាលារៀន និងមន្ទីរពេទ្យ ដែលបង្កភាពងាយស្រួលសម្រាប់ការរស់នៅរបស់អតិថិជន។ ដោយសារកត្ដាទាំងនេះហើយ ក៏នឹងធ្វើឲ្យតម្លៃផ្ទះនៅក្នុងគម្រោងទី៣ នឹងបន្ដកើនឡើងតម្លៃណាពេលអនាគតផងដែរ។ លោក ហៀង ម៉េងគួង បានសង្កត់ធ្ងន់ថា “សម្រាប់អតិថិជន ដែលទិញផ្ទះនៅក្នុងគម្រោងទី៣ របស់បុរី រ៉ូស គឺប្រៀបបាននិងកំពុងសន្សំទ្រព្យឲ្យខ្លួននាពេលអនាគតដូចគ្នា”។

 

សូមជម្រាបផងដែរថា គម្រោងថ្មីទី៣ នេះក្រុមហ៊ុនបុរី រ៉ូស បានធ្វើការសាងសង់តែ ៨៩ ផ្ទះប៉ុណ្ណោះ និងមានប្រភេទផ្ទះចំនួន ៣ ដូចជា៖ ហ្សបហៅស៍ A (Shop House A) ហ្សបហៅស៍ B (Shop House B) និងវីឡាកូនកាត់ (Link Villa) ដោយប្រភេទផ្ទះនីមួយៗ ត្រូវបានរៀបចំ និងសាងសង់ឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបស៊ីវីល័យ ទំនើប និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងផ្តល់នូវឱកាសវិនិយោគអចលនទ្រព្យដែលទទួលបានផលចំណេញខ្ពស់នាពេលអនាគត។ ចំពោះតម្លៃវិញ គឺក្រុមហ៊ុនដាក់លក់ចាប់ពី ៦ ម៉ឺនដុល្លារជាងឡើងទៅ កាន់តែពិសេសសម្រាប់ការបង់រំលស់គឺចាប់ផ្ដើមត្រឹមតែ ២៦៨ ដុល្លារប៉ុណ្ណោះក្នុង ១ ខែ។ 

 

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះក្នុងក្ដីស្រមៃសម្រាប់ការរស់នៅ និងបង្កើតសុភមង្គលគ្រួសារ អាចអញ្ជើញមកកាន់គម្រោងទី៣ នៃបុរី រ៉ូស បាន ឬអាចសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 070 370 002 | 095 370 002 ឬហ្វេសប៊ុកផេក Borey Rose៕

 

Fn 2026 11 15 07 39 06 372

873550095 1754973569961375 8592627440323278926 NFn 2026 11 15 07 39 07 733Fn 2026 11 15 07 39 08 332

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia