កង្វល់ធំបំផុតរបស់អ្នកទិញផ្ទះដោយបង់រំលស់ គឺអត្រាការខ្ពស់ និងឡើងចុះបន្ទាប់ពីទិញរួច។ ប៉ុន្ដែ អស់បារម្ភទៀតហើយ ចង់បង់រំលស់ផ្ទះក្នុងស្រមៃជាមួយនឹងអត្រាការប្រាក់ពិសេស ពេលនេះបុរី ភ្នំពេញថ្មី ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានដែលភាពលេចធ្លោរ និងមានបទពិសោធន៍ច្រើនឆ្នាំ បានសម្រេចបញ្ចុះតម្លៃនៃអត្រាការប្រាក់ពី ១២% ក្នុងមួយឆ្នាំ មកនៅត្រឹម ១០% នៅក្នុងមួយឆ្នាំ ដើម្បីផ្ដល់ជូនទៅកាន់អតិថិជនរបស់ខ្លួនក្នុងឱកាសបំណាច់ឆ្នាំ២០២៥។

ការបញ្ចុះអត្រាការប្រាក់មកនៅត្រឹមតែ ១០% ក្នុងមួយឆ្នាំនេះ (ចំណេញ២%ក្នុងមួយឆ្នាំបន្ថែម) គឺត្រូវបានកំណត់ថេរចាប់តាំងពីការបង់ខែដំបូង រហូតដល់បង់ដាច់ថ្លៃផ្ទះតែម្ដង។ ដូច្នេះអតិថិជនមិនចាំបាច់បារម្ភរឿងការប្រាក់ឡើងថ្លៃនៅឆ្នាំបន្តបន្ទាប់ឡើយ ដែលនេះជួយឱ្យលោកអ្នកសន្សំប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។
សម្រាប់ប្រម៉ូសិននេះដែរ នឹងអនុវត្ដគ្រប់ប្រភេទផ្ទះ នៅក្នុងគម្រោងទាំងអស់របស់បុរី ភ្នំពេញថ្មី តែម្ដង និងមានតែ ១០ ផ្ទះដំបូងប៉ុណ្ណោះ។
ចំពោះកាលបរិច្ឆេទនៃប្រម៉ូសិនខាងលើគឺធ្វើឡើងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះសម្រាប់លោកអ្នកដែលចង់បានផ្ទះក្នុងក្ដីស្រមៃ មានគុណភាពខ្ពស់ ម៉ូដទាន់សម័យ និងស្ថិតក្នុងតំបន់ដែលមានសក្ដានុពលខ្លាំង រួមជាមួយនឹងអត្រាការប្រាប់ទាប សូមអញ្ជើញទៅកាន់សូមអញ្ជើញមកទស្សនាផ្ទះគំរូ និងសាកសួរព័ត៌មានលម្អិតនៅការិយាល័យលក់ បុរី ភ្នំពេញថ្មី ផ្ទាល់ ឬទំនាក់ទំនងទៅកាន់ផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 098 933 111 /012 933 666 ឬហ្វេសប៊ុកផេក Borey Phnom Penh Thmey ។

សូមជម្រាបថា បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជាដែលមានបទពិសោធន៍រយៈពេលជាង១៥ ឆ្នាំ និងមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតិថិជន។ ជាក់ស្ដែងគិតមកដល់ពេលនេះបុរី ភ្នំពេញថ្មី បានធ្វើការសាងសង់លំនៅឋានសរុបចំនួន ១៥ គម្រោងរួចមកហើយ ដោយសុទ្ធសឹងតែស្ថិតនៅក្នុងទីតាំងសកត្ដានុពលផងដែរ។
គម្រោងទី១៖ "បុរី ភ្នំពេញថ្មី សែនសុខ" មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី២៖ "បុរី ភ្នំពេញថ្មី ទឹកថ្លា" មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៣៖ "បុរី ភ្នំពេញថ្មី ណតប្រ៊ីត" មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងទី៤៖ "បុរី ភ្នំពេញថ្មី ល្វែងណតប្រ៊ីត" មានទីតាំងស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៥៖ "បុរី ភ្នំពេញថ្មី ផាកស៊ីធី" មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៦៖ "បុរី ភ្នំពេញថ្មី រីជេន៍ផាក" មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងទី៧៖ "បុរី ភ្នំពេញថ្មី លែន" មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី៨៖ "បុរី ភ្នំពេញថ្មី ដឹហាម៉ូនីវិល្ល" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា (៥៩៨) ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គម្រោងទី៩៖ "បុរី ភ្នំពេញថ្មី គ្រីស្តាល់ផាក" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
គម្រោងទី១០៖ "បុរី ភ្នំពេញថ្មី ដាយមិនផាក" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ ចំណាយ៥០០ម៉ែត្រ ពីណតប្រ៊ីត។
គម្រោងទី១១៖ "បុរី ភ្នំពេញថ្មី អេលីតផាក១" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី១២៖ "បុរី ភ្នំពេញថ្មី អេលីតផាក២" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី១៣៖ "បុរី ភ្នំពេញថ្មី អេលីតផាក៣" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងទី១៤៖ "បុរី ភ្នំពេញថ្មី រ៉េឌានផាក" មានទីតាំងតាមបណ្ដោយផ្លូវ ក្រវ៉ាត់ក្រុងទី២ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងទី១៥៖ "បុរី ភ្នំពេញថ្មី តាខ្មៅសិនត្រល់ផាក" មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ២១ ទល់ទៅដល់ផ្លូវជាតិលេខ២១០ ស្ថិតនៅកណ្ដាលទីក្រុងតាខ្មៅ៕







