ចំណេញលើចំណេញ! បុរី ភ្នំពេញថ្មី ប្រកាសបើកលក់បញ្ចុះតម្លៃផ្ទះ ២ ប្រភេទនេះជូនអតិថិជនក្នុងឱកាសបុណ្យអុំទូក
Bunthoeun KoemOCTOBER 29 2025

ឱកាសចំណេញសម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះរស់នៅ ឬទុកសម្រាប់វិនិយោគ ខណៈបុរី ភ្នំពេញថ្មី បានប្រកាសលក់បញ្ចុះតម្លៃមិនធ្លាប់មានលើប្រភេទផ្ទះវីឡា និងផ្ទះអាជីវកម្ម នៅគ្រប់គម្រោងរបស់ខ្លួន។ ដោយប្រម៉ូសិនដ៏ពិសេសនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមការបញ្ជាក់ពីក្រុមហ៊ុនប្រម៉ូសិនខាងលើនេះមានដូចតទៅ៖

 

១. ផ្ទះវីឡា៖ សម្រាប់អតិថិជនដែលទិញប្រភេទផ្ទះវីឡា នឹងមានឱកាសទទួលបានការបញ្ចុះតម្លៃរហូតដល់ ២៣ ៨៨៨ ដុល្លារ រួមជាមួយទូរទស្សន៍ Smart TV១ គ្រឿង និងAtlantic Voucher តម្លៃ ៥០០ ដុល្លារ។ បន្ថែមពីនេះក៏ទទួលបានលក្ខខណ្ឌបង់ប្រាក់ដែលមានភាពងាយស្រួលពីខាងបុរីផងដែរ។ បញ្ជាក់៖ ការផ្ដល់ជូននេះគឺសម្រាប់ផ្ទះវីឡា ៥ ផ្ទះដំបូងតែប៉ុណ្ណោះ ហើយការផ្ដល់ជូននេះមិនអនុវត្ដចំពោះវីឡាភ្លោះ និងវីឡាព្រីនសេស ក្នុងគម្រោងនៅក្រុងតាខ្មៅ។

 

Photo 2025 10 29 13 33 00 (2)

 

២. ផ្ទះអាជីវកម្ម៖ សម្រាប់អតិថិជនដែលទិញប្រភេទផ្ទះអាជីវកម្មវិញ នឹងមានឱកាសទទួលបានការបញ្ចុះតម្លៃចំនួន  ១៣ ៨៨៨ ដុល្លារ បូកជាមួយទូរទស្សន៍ Smart TV ១ គ្រឿង និងAtlantic Voucher តម្លៃ ៣០០ ដុល្លារ។ ក្រៅពីនោះក៏ទទួលបានលក្ខខណ្ឌបង់ប្រាក់ដែលមានភាពងាយស្រួលពីខាងបុរីដូចគ្នា។ បញ្ជាក់៖ ការផ្ដល់ជូននេះគឺសម្រាប់ផ្ទះវីឡា ៥ ផ្ទះដំបូងតែប៉ុណ្ណោះ។

 

Photo 2025 10 29 13 32 50

 

ចំពោះប្រម៉ូសិនដូចបានជម្រាបជូនខាងលើ គឺចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សម្រាប់អតិថិតិជនដែលចង់ទិញផ្ទះវីឡា និងផ្ទះអាជីវកម្ម អាចធ្វើការសាកសួរព័ត៌មានទៅកាន់ផ្នែកលក់របស់បុរី ភ្នំពេញថ្មី តាមរយៈលេខទូរស័ព្ទ៖ 098 933 111 / 012 933 666 ឬឆាតទៅកាន់ហ្វេសប៊ុកផេក Borey Phnom Penh Thmey

 

គួរជម្រាបផងដែរថា បុរី ភ្នំពេញថ្មី គឺជាអ្នកអភិវឌ្ឍន៍លំនៅឋានដែលមានកេរ្តិ៍ឈ្មោះ និងមានបទពិសោធន៍នៅកម្ពុជារយៈពេលជាង ១៥ ឆ្នាំមកហើយ។ គិតមកដល់បច្ចុប្បន្ននេះ បុរី ភ្នំពេញថ្មី បានអភិវឌ្ឍន៍គម្រោងលំនៅឋានធំៗសរុបចំនួន ១៥ គម្រោងរួចមកហើយ។ អ្វីដែលពិសេសគ្រប់គម្រោងទាំងអស់ បុរី ភ្នំពេញថ្មី បានប្រគល់ផ្ទះជូនអតិថិជនទាន់ពេលវេលា ដោយមិនមានភាពយឺតយ៉ាវនោះឡើយ។ ហើយក្រៅពីការរស់នៅក្នុងលំនៅឋានរបស់អតិថិជន គឺម្ចាស់គម្រោងតែងតែ​យកចិត្តទុកដាក់លើការអភិវឌ្ឍក្នុងសហគមន៍​ និងធានាផ្តល់ជូននូវសណ្តាប់ធ្នាប់ពេញលេញផងដែរ៕

 

 484536839 963254645974953 5936571361393135262 N484779681 963245315975886 1882789091892833463 N

483487289 960588372908247 791021385669644001 N

484712036 963254595974958 443050131896211075 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia