ការទិញផ្ទះដែលល្អ គឺត្រូវទិញផ្ទះដែលមានគុណភាព និងស្ថិតនៅទីតាំងមានការអភិវឌ្ឍ ព្រោះទិញហើយមិនត្រឹមតែរស់នៅមានសុភមង្គលទេ ឯតម្លៃផ្ទះក៏អាចនឹងកើនឡើងផងដែរ ដែលធ្វើឲ្យអ្នកទិញទាញផលចំណេញបានច្រើន។ ប៉ុន្ដែអ្នកទិញនឹងកាន់តែចំណេញ ប្រសិនបើទិញផ្ទះដែលមានគុណភាពហើយ ចំពេលដែលម្ចាស់គម្រោងមានការលក់បញ្ចុះតម្លៃថែមទៀតនោះ។
ហើយឱកាសដ៏ពិសេសនេះគឺបានមកដល់ហើយ ដោយនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ បុរី ភ្នំពេញថ្មី ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅកម្ពុជា នឹងរៀបចំកម្មវិធីលក់បញ្ចុះតម្លៃផ្ទះរហូតដល់ទៅ ១៥ ០០០ ដុល្លារនៅគ្រប់គម្រោងទាំងអស់របស់ខ្លួន។ ខណៈការលក់បញ្ចុះនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ។ ដូច្នេះអតិថិជន គ្រាន់តែធ្វើការកក់ភ្លាម នឹងទទួលបានការបញ្ចុះតម្លៃភ្លាមពីខាងបុរី ភ្នំពេញថ្មី តែម្ដង។
សូមជម្រាបថា ដោយសារមានការគាំទ្រច្រើនពីអតិថិជនទៅលើគុណភាពសំណង់ និងទីតាំងមានសក្ដានុពល គិតមកដល់ពេលបច្ចុប្បន្ននេះ បុរី ភ្នំពេញថ្មី បានធ្វើការអភិវឌ្ឍលំនៅឋានរបស់ខ្លួនសរុបចំនួន ១៥ គម្រោងរួចមកហើយ ដោយនៅក្នុងនោះរួមមាន៖
-គម្រោងទី១៖ "បុរី ភ្នំពេញថ្មី សែនសុខ" មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី២៖ "បុរី ភ្នំពេញថ្មី ទឹកថ្លា" មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី៣៖ "បុរី ភ្នំពេញថ្មី ណតប្រ៊ីត" មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-គម្រោងទី៤៖ "បុរី ភ្នំពេញថ្មី ល្វែងណតប្រ៊ីត" មានទីតាំងស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី៥៖ "បុរី ភ្នំពេញថ្មី ផាកស៊ីធី" មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី៦៖ "បុរី ភ្នំពេញថ្មី រីជេន៍ផាក" មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-គម្រោងទី៧៖ "បុរី ភ្នំពេញថ្មី លែន" មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី៨៖ "បុរី ភ្នំពេញថ្មី ដឹហាម៉ូនីវិល្ល" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា (៥៩៨) ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-គម្រោងទី៩៖ "បុរី ភ្នំពេញថ្មី គ្រីស្តាល់ផាក" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
-គម្រោងទី១០៖ "បុរី ភ្នំពេញថ្មី ដាយមិនផាក" មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ ចំណាយ៥០០ម៉ែត្រ ពីណតប្រ៊ីត។
-គម្រោងទី១១៖ "បុរី ភ្នំពេញថ្មី អេលីតផាក១" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី១២៖ "បុរី ភ្នំពេញថ្មី អេលីតផាក២" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី១៣៖ "បុរី ភ្នំពេញថ្មី អេលីតផាក៣" មានទីតាំងចម្ងាយ៣០០ម៉ែត្រ ពីផ្លូវឧកញ៉ាទ្រីហេង៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-គម្រោងទី១៤៖ "បុរី ភ្នំពេញថ្មី រ៉េឌានផាក" មានទីតាំងតាមបណ្ដោយផ្លូវ ក្រវ៉ាត់ក្រុងទី២ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-គម្រោងទី១៥៖ "បុរី ភ្នំពេញថ្មី តាខ្មៅសិនត្រល់ផាក" មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ២១ ទល់ទៅដល់ផ្លូវជាតិលេខ២១០ ស្ថិតនៅកណ្ដាលទីក្រុងតាខ្មៅ។
គួរបញ្ជាក់ដែរថា សម្រាប់ប្រភេទផ្ទះដែលមានលក់នៅក្នុងគម្រោងទាំង ១៥ ខាងលើមានដូចជា៖ ផ្ទះល្វែង (Shophosue) វីឡាភ្លោះ (Link Villa) វីឡាទោល (Detached Villa) វីឡាឃីង (Villa King) និងវីឡា (Queen)។ ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋានដែលមានគុណភាព និងមានឱកាសទទួលបានការបញ្ចុះតម្លៃពិសេសពីបុរី ភ្នំពេញថ្មី កុំភ្លេចអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី ឬអាចទំនាក់ទំនងទៅកាន់ផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 012 933 666 / 012 260 123 / 012 240 123 ឬហ្វេសប៊ុកផេក Borey Phnom Penh Thmey ៕