បុរី ប៉េង ហួត បើកលក់ជាផ្លូវការគម្រោងលំនៅឋានថ្មីតម្លៃ ៣០០ លានដុល្លារ អភិវឌ្ឍន៍លំនៅលើផ្ទៃដី ៣៥ ហិកតា
Bunthoeun KoemJUNE 7 20265.5 K views

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានបទពិសោធន៍រយៈពេល ២០ ឆ្នាំរួចមកហើយនៅក្នុងមួយវិស័យមួយនេះ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគសាងសង់គម្រោងលំនៅឋានធំៗជាបន្ដបន្ទាប់ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងជាពិសេសបានជួយជំរុញការអវិភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា ឲ្យកាន់តែរីកចម្រើនផងដែរ។ 

 

យ៉ាងណាមិញ ក្នុងនាមជាអ្នកអភិវឌ្ឍន៍លំនៅឋានដ៏រឹងមាំនៅកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បុរី ប៉េង ហួត ក៏បានបើកគម្រោងថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះថា (ភូមិនិម្មិត) មានទីតាំងស្ថិតនៅចំណុចកណ្ដាលនៃខណ្ឌច្បារអំពៅ ដែលបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលមួយស្ថិតនៅភាគខាងត្បូងឈៀងខាងកើត រាជធានីភ្នំពេញ។ ដោយគម្រោងថ្មីនេះត្រូវបានអភិវឌ្ឍន៍ផ្ទៃដីទំហំ ៣៥ ហិកតាក្រោមទុនវិនិយោគចំនួន ៣០០ លានដុល្លារ។

 

716537742 122108752785315833 1547584245248805797 N

 

តាមព័ត៌មានដែល Business Cambodia ទទួលបាន មូលហេតុដែលបុរី​ ប៉េង ហួត អភិវឌ្ឍន៍គម្រោងនេះឡើងដោយសារក្រុមហ៊ុន មើលឃើញការវិវត្តដ៏ឆាប់រហ័សនៃតម្រូវការរស់នៅរបស់ប្រជាជនកម្ពុជាសម័យថ្មី ស្របពេលដែលតំបន់អភិវឌ្ឍន៍គម្រោងនេះកំពុងរីកដុះដាលដោយហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ស្ពានព្រែកប្រា-ចាក់អង្រែក្រោម, ផ្លូវក្រវាត់ក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗថ្មីៗជាច្រើន ដែលកំពុងប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចប្រសព្វនៃកំណើនសេដ្ឋកិច្ច។

 

គម្រោងភូមិនិម្មិតនេះ ជាគម្រោងដំបូងនិងជាការចាប់ផ្តើមការអភិវឌ្ឍដំណាក់កាលទី៣ នៃគម្រោងមេធំ គឺគម្រោងវិបុលភូមិ ខណៈដំណាក់កាលទី២ មានគម្រោងមេ  អេកូខូលិកសិន និង ដំណាក់កាលទី២ គម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម។

 

716131343 122108752659315833 1549570781542295851 N

 

គម្រោង ភូមិនិម្មិត គឺជាគម្រោងកូនច្បងនៃគម្រោងមេវិបុលភូមិ ដែលជាចំនុចចាប់ផ្តើមនៃអ្វីដែលកាន់តែអស្ចារ្យសម្រាប់បែបផែនជីវិតlifestyle កាន់តែទំនើបនិងកាន់តែថ្មី។ គម្រោងភូមិនិម្មិតជាគម្រោងទី១ ដែលមានសួនសាធារណៈមុខគម្រោងធំជាងគេប្រវែង ១ គីឡូម៉ែត្រ និងមហាវិថីធំទូលាយជាងគេបន្ទាប់ពីសួននិងមហាវិថីអេកូខូលិកសិន ក្នុងតំបន់អភិវឌ្ឍរបស់យើងនេះ។ មានទីតាំងស្ថិតនៅជាប់នឹងគម្រោងសួនកម្សាន្តថ្មី ដែលមានផ្ទៃព្រែកសិប្បនិម្មិតទំហំរហូតដល់ ២០ ហិកតា ដែលនឹងនាំមកនូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបជូនដល់អតិថិជនក្នុងគម្រោងនេះ ឱ្យស្របតាមស្តង់ដារនៃការរស់នៅកម្រិតតំបន់ និងអន្តរជាតិ។

 

ចំពោះម៉ូតផ្ទះដែលស្ថិតនៅក្នុងគម្រោង 'ភូមិនិម្មិត'នេះគឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់កំពូលចុងក្រោយដោយមានសរុបចំនួន ១៣ ប្រភេទផ្ទះដូចជា៖ វីឡា កូនកាត់ LM, វីឡាភ្លោះ ព្រេស្ទិជ, វីឡា ភ្លោះ ម៉ូដឺន, វីឡា ភ្លោះ អេ, វីឡា ភ្លោះ ប៊ី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ព្រីនសេសស៍, វីឡា រ៉ូហ្សាណា ម៉ូដឺន, វីឡា រ៉ូហ្សាណា ម៉ូដឺន អេ, វីឡា ព្រីនស៍, វីឡា ឃ្វីន, វីឡា ឃីង ម៉ាជេស្ទីក និងវីឡា ឃីង ហ្គ្រេន។ ដោយក្នុងនោះ វីឡាកូនកាត់ LM តម្លៃក្រោម ២០ម៉ឺនដុល្លា វីឡាភ្លោះ Prestige តម្លៃត្រឹម ២៥ ម៉ឺនដុល្លា វីឡាទោលខ្នាតតូចត្រឹមតែជិត ៥០ម៉ឺនដុល្លា វីឡាទោលខ្នាតធំ KG តម្លៃចាប់ពីជាង ២លានដុល្លា។

 

715970299 122108752713315833 6600453677456290435 N

 

អ្វីដែលកាន់ពិសេសក្រុមហ៊ុនក៏បានបញ្ចេញផ្ទះថ្មីប្រចាំឆ្នាំ ២០២៦ មាន១ប្រភេទ ជាម៉ូតផ្ទះថ្មីសន្លាងក្នុងឆ្នាំនេះនោះគឺ វីឡាភ្លោះ ព្រេស្ទីជ វីឡាភ្លោះម៉ូដថ្មីនេះ ត្រូវបានបង្កើតឡើងជាពិសេសដើម្បីបំពេញ តម្រូវការទីផ្សារ ដោយឈរនៅចន្លោះកណ្តាលរវាងម៉ូដ វីឡាភ្លោះ A និង វីឡាភ្លោះ Modern និងដើម្បីឆ្លើយតបទៅនឹងអតិថិជនដែលស្រឡាញ់ភាពស៊ីវីល័យ ដោយផ្តល់ជូននូវផ្ទះដែលមានរចនាបថទំនើប មានពន្លឺចេញចូលល្អ និងមានសោភ័ណភាពស្រស់ស្អាត ជាមួយ តម្លៃមួយដែលកាន់តែសមរម្យ និងងាយស្រួលក្នុងការសម្រេចចិត្តជាម្ចាស់ផ្ទះ ហើយការជ្រើសរើសឈ្មោះ "Twin Prestige" គឺដើម្បីឆ្លុះបញ្ចាំងកិត្តិយស កិត្យានុភាព និងភាពឧត្តុង្គឧត្តមរបស់ម្ចាស់ផ្ទះ។

 

តាមផែនការដែលបានគ្រោងទុក បុរី ប៉េង ហួត នឹងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោង និងប្រគល់សោរផ្ទះជូនអតិថិជន ចូលរស់នៅក្នុង ភូមិនិម្មិត នេះនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀត។ ខណៈបច្ចុប្បន្នការសាងសង់កំពុងសម្រុកធ្វើយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចឲ្យបានតាមផែនការដែលបានកំណត់។ 

 

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះថ្មីសម្រាប់រស់នៅ ឬវិនិយោគ នៅក្នុងគម្រោងខាងលើ សូមអញ្ជើញមកកាន់ការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ ឬទំនាក់ទំនងមកកាន់ សហការីផ្នែកលក់តាមរយៈទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ដើម្បីទទួលបានព័ត៌មានលម្អិត។ 

 

714840136 122108564817315833 3526810415035389680 N

 

គួរជម្រាបផងដែរ ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅឋាននៅតំបន់ច្បារអំពៅ បុរី ប៉េង ហួត ក៏បានអភិវឌ្ឍន៍គម្រោងលំនៅឋាននៅតំបន់សក្ដានុពលផ្សេងៗទៀត។ ដោយនៅក្នុងនោះរួមមាន៖ 

 

គម្រោង ដឹស្ដា ដាយមិន៖​ គម្រោងនេះត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបប្រមាណ ៤០ ហិកតា។ គម្រោងនេះមានចំណុចពិសេសៗជាច្រើន ដែលអាចឱ្យលោកអ្នកពិចារណាជ្រើសរើសធ្វើជាលំនៅឋាន ឬធ្វើអាជីវកម្មដូចជា៖ មានមនុស្សរស់នៅច្រើន, មានផ្លូវភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ ទៅកាន់ផ្លូវជាតិលេខ២ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ, មានផ្ទះច្រើនប្រភេទ ដែលមានទាំងរស់នៅ និងប្រកបអាជីវកម្ម, ស្ថិតនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ និងជាតំបន់មានសក្ដានុពលទៅថ្ងៃអនាគត។ ជាពិសេសនៅក្នុងគម្រោង ផ្ទះបានសាងសង់រួចស្ទើរ ១០០ ភាគរយ។

 

គម្រោងភូមិមរកត៖ គម្រោងនេះត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ១០០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ ម៉ែត្រ​ និងមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្តើមដំណាក់កាលទី១ ក្រុមហ៊ុនបានអភិវឌ្ឍន៍លើផ្ទៃដីទំហំ ៣០ហិកតា និងមានលំនៅដ្ឋាន ជាង ​៥០០ខ្នង ​សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏ទើបនឹងបើកការដ្ឋានសាងសង់សម្រាប់ដំណាក់កាលទី២ផងដែរ។

 

គម្រោងភូមិមរកតនេះគឺមានសាងសង់ប្រភេទផ្ទះសរុប ១១ ប្រភេទឯណោះដោយក្នុងនោះរួមមាន៖ King Grand Villa, King Majestic Villa, Queen Villa, Prince Villa, Princess Villa, Jasmina Modern Villa, Twin A Villa, Twin B Villa, Twin Modern Villa, LM link Villa និង Shophouse Majestic

 

គម្រោងដឹស្ដា មេរាហ្កាដិន គឺមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ ៥០ ម៉ែត្រ ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះបែបធម្មជាតិដ៏ធំមួយរបស់ បុរី ប៉េង ហួត។ គម្រោងនេះស្ថិតនៅជិតមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ផ្លូវជាតិលេខ២ ផ្សារទំនើបអ៊ីអន ៣ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ។ ក្រៅពីសាងសង់លំនៅឋាន ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានបង្កើត​ផ្សារទំនើបនៅក្នុងគម្រោងផ្ទាល់ នោះគឺផ្សារទំនើប ភីអេច មេរាម៉ល។ ក្រៅពីនោះក៏មានសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក។ 

 

បុរី ប៉េង ហួត ដឹស្ដា ជូមីរ៉ាហ៍៖ បច្ចុប្បន្នគម្រោងនេះបានសាងសង់រួចរាល់ ១០០% ដោយមានអតិថិជនចូលរស់នៅ និងប្រកបអាជីវកម្មប្រមាណ ៩៩% រួចទៅហើយ។ ទីតាំងដីនេះមានឧត្តមភាពខ្លាំង ដោយស្ថិតជាប់ផ្លូវជាតិលេខ ៦A ដែលជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តសំខាន់ៗ។ លើសពីនេះ បរិយាកាសនៅទីនោះមានភាពស្រស់ស្រាយ និងខ្យល់អាកាសបរិសុទ្ធ ដោយសារស្ថិតនៅចន្លោះទន្លេសាប និងទន្លេមេគង្គ។

 

បុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល (Borey Peng Huoth The Star Natura)៖ គម្រោងនេះគឺមានទីតាំងទល់មុខនឹងផ្សារប៉េសេ ដែលជាតំបន់ទីប្រជុំជនមួយ លើកំណាត់ផ្លូវលេខ ៣៧១។ ក្នុងគម្រោងគឺមានរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេ ក្នុងតំបន់គួបផ្សំជាមួយនឹង ក្លឹបហាត់ ប្រាណ អាងហែលទឹក សួនកំសាន្ត និងផ្សារទំនើប Lucky Express សុទ្ធសឹងតែជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ។

 

លំនៅឋានក្នុងគម្រោងទៀតសោត ត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ ភាពច្នៃប្រឌិត ផាសុកភាព និង ភាពប្រណិតឥតខ្ចោះ ក្នុងការរស់នៅ។ ចំណែកឯវីឡាភ្លោះ ជាវីឡាបែបទាន់សម័យ និងទីធ្លាខាងមុខគេហដ្ឋានធំទូលាយ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ វីឡាភ្លោះនេះ មាន បន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបន្ទប់ទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និងកន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ។

 

716310110 122108927475315833 8587189584081792081 N

716070200 122108927241315833 2791787507739550525 N

700740200 122102534187315833 5446124903085423167 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia