ចង់បានផ្ទះនៅបុរី ប៉េង ហួត ក្បែរព្រលានយន្តហោះថ្មី និងផ្សារទំនើប អុីអន ៣ អាចសម្លឹងមើលគម្រោង «ដឹស្ដា មេរ៉ាហ្កាដិន» ខណៈក្រុមហ៊ុនកំពុងបញ្ចេញស្ដុកផ្ទះជាច្រើនប្រភេទ
Bunthoeun Koem•NOVEMBER 23 2026•11 views

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ចាប់តាំងពីមានវត្តមានផ្សារទំនើបជប៉ុន អ៊ីអន ៣ និងព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាព្រលានលំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជារួចមក បានធ្វើឱ្យតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក្លាយទៅជាប៉ូលសេដ្ឋកិច្ច និងទីក្រុងរណបថ្មីមួយដ៏មានសក្តានុពល ព្រមទាំងបានទាក់ទាញគម្រោងវិនិយោគធំៗពីសំណាក់វិស័យរដ្ឋ និងវិស័យឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់។

 

ទន្ទឹមនឹងនេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗជាច្រើនខ្សែដូចជា៖ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ), មហាវិថី ឈុន គង់, ផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ ៥០ ម៉ែត្រ), ផ្លូវក្រវាត់ក្រុងទី៣ និង ផ្លូវជាតិលេខ ២ ជាដើម បានបង្កភាពងាយស្រួលយ៉ាងខ្លាំងក្នុងការតភ្ជាប់លំហូរចរាចរណ៍ទៅកាន់គ្រប់តំបន់បានយ៉ាងឆាប់រហ័ស។

 

484855820 639350072394099 5608040446876611935 N

 

កត្តាអំណោយផលទាំងនេះហើយ បានជំរុញឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគជាច្រើន ចាប់ផ្ដើមស្វែងរកលំនៅឋានថ្មីនៅតំបន់ជុំវិញព្រលានយន្តហោះ ពិសេសនៅតំបន់ផ្លូវ ៦០ ម៉ែត្រ និងផ្លូវ ៥០ ម៉ែត្រ ដើម្បីស្នាក់នៅ ប្រកបអាជីវកម្ម ក៏ដូចជាវិនិយោគទុកទទួលផលចំណេញនាពេលអនាគតផងដែរ។

 

ជាមួយគ្នានេះ សម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋាននៅតំបន់ជិតព្រលានយន្តហោះថ្មី និងផ្សារទំនើបដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង អាចសម្លឹងមើលផ្ទះនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្ដា មេរ៉ាហ្កាដិន (The Star Mera Garden) ដែលមានទីតាំងស្ថិតនៅបណ្ដោយ ផ្លូវក្រវាត់ក្រុងទី ២ (ផ្លូវ ៥០ ម៉ែត្រ) ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបញ្ចេញស្ដុកផ្ទះជាច្រើនប្រភេទ រួមមាន៖

 

·         វីឡា ឃ្វីន ផ្ទះលេខ 42, 42A, 46 និង 48 ស្ថិតនៅលើផ្លូវ Mera Garden។

 

·         វីឡា ចាស្មីនណា ម៉ូដឺន ផ្ទះលេខ 09 ស្ថិតនៅផ្លូវលេខ M15។

 

·         វីឡាកូនកាត់ ផ្ទះលេខ 10C, 04C និង 02C ស្ថិតនៅផ្លូវលេខ M12 ខណៈតម្លៃត្រឹមតែជាង ១០ ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ។

 

សូមជម្រាបថា គម្រោង ដឹស្ដា មេរ៉ាហ្កាដិន ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបជាង ៤០ ហិកតា ដោយរួមបញ្ចូលប្រភេទផ្ទះចម្រុះ អមដោយបរិក្ខាររស់នៅដ៏សម្បូរបែបដូចជា សួនច្បារបៃតង កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ អាងហែលទឹក និងផ្សារទំនើប PH Mera Mall ផ្ទាល់ក្នុងគម្រោង។

 

485670386 639350045727435 1768590210498400629 N

 

លើសពីនេះ ដើម្បីធានាបាននូវផាសុកភាព និងទំនុកចិត្តខ្ពស់ គម្រោងទាំងមូលត្រូវបានហ៊ុមព័ទ្ធដោយរបងរឹងមាំ បំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ មានសន្តិសុខយាមប្រចាំការគ្រប់ច្រកចេញចូល និងជិះល្បាតជាប្រចាំ ដែលផ្ដល់ភាពកក់ក្ដៅបំផុតដល់ម្ចាស់ផ្ទះ បើទោះបីជាត្រូវបិទទ្វារផ្ទះទៅធ្វើការងារ ប្រកបរបរអាជីវកម្ម ឬធ្វើដំណើរទៅឆ្ងាយច្រើនថ្ងៃក្ដី។ ដោយសារភាពល្អឥតខ្ចោះទាំងនេះហើយ ទើបធ្វើឱ្យអតិថិជនជាច្រើនបានសម្រេចចិត្តទិញ និងកំពុងរស់នៅយ៉ាងសុខសាន្តក្នុងសហគមន៍មួយនេះ ខណៈថ្មីៗនេះ ក្រុមហ៊ុនក៏ទើបតែបានបើកលក់ប្លុកថ្មីបន្ថែមរហូតដល់ ៤ ប្លុក ទៀត ជាមួយនឹងម៉ូតផ្ទះថ្មីចុងក្រោយផងដែរ។

 

ដូច្នេះ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ជាវលំនៅឋានខាងលើ សូមអញ្ជើញមកកាន់ ការិយាល័យលក់ គម្រោង ដឹស្ដា មេរ៉ាហ្កាដិន ឬការិយាល័យលក់ផ្សេងៗទៀតរបស់ បុរី ប៉េង ហួត ដែលនៅជិតលោកអ្នកបំផុត។ លោកអ្នកក៏អាចទំនាក់ទំនងណាត់ជួបសហការីផ្នែកលក់តាមរយៈទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗៕

 

486065372 639350055727434 9177061416266022856 N

485175490 639350065727433 3697675210419154495 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia