មូលនិធិគន្ធបុប្ផាកម្ពុជាទទួលថវិកាឧបត្ថម្ភ ១៥ម៉ឺនដុល្លារ ពី ប៉េង ហួត គ្រុប ក្នុងកម្មវិធីរត់សប្បុរសធម៌
Daneth MechDECEMBER 22 2025

Photo 2025 12 22 15 49 36

Photo 2025 12 22 15 17 11

 

ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកាចំនួន ១៥០,០០០ ម៉ឺនដុល្លារ (ដប់ប្រាំម៉ឺនដុល្លារ) សម្រាប់កម្មវិធីរត់សប្បុរសធម៌ “៣០០០ ជំហានដើម្បីមូលនិធិគន្ធបុប្ផា” ក្រោមការរៀបចំដោយ ប៉េង ហួត គ្រុប និងសហសការដោយមូលនិធិគន្ធបុប្ផាកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅទីតាំងផ្លូវរត់ម៉ារាតុងនិងជិះកង់ អេកូ ខូលិកសិន បុរី ប៉េង ហួត (បឹងស្នោ)។  ​នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ ក្រុមហ៊ុន ប៉េង ហួត ផ្ទាល់ រួមទាំងសហការី អ្នករស់នៅក្នុងបុរី ប៉េង ហួត ដៃគូសហការ និងបងប្អូនសប្បុរសជនមកពីតំបន់ផ្សេងៗបានរួមចំណែកបរិច្ចាគថវិកាសរុប ១៥,៥១១,០៩៨​លានរៀល និង ១៥៩,៤៥៦.០៦ ដុល្លារសហរដ្ឋអាមេរិក

កម្មវិធីនេះមានគោលបំណងក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសនោះគឺ សុខុមាលភាពរបស់កុមារទូទាំងប្រទេស ដែលត្រូវការការមើលថែទាំ និងព្យាបាលជាចាំបាច់។ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផាដែលបញ្ជាក់មកថា ក្នុងឆ្នាំ ២០២៥ នេះ    ក្នុងចំណោមកុមារប្រមាណ ១លាននាក់ ដែលទទួលការសង្គ្រោះ និងព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា មានប្រមាណ ១ពាន់នាក់ ដែលជាកុមារជនភៀសសឹកនៅតាមតំបន់គ្រោះថ្នាក់នានា។

 

Photo 2025 12 22 15 17 14

Photo 2025 12 22 15 17 14 (2)

Photo 2025 12 22 15 17 13 (2)

 

ថ្លែងក្នុងកម្មវិធីនេះ លោកជំទាវ ហុង ដានី អគ្គនាយិកាបុរីប៉េងហួត បានលើកឡើង <<ក្រៅពីការចូលរួមជាមួយមន្ទីរពេទ្យក្នុងឱកាសនេះ ក្រុមហ៊ុន និងសហគមន៍ ប៉េង ហួត គ្រុប ទាំងមូលបានចូលរួមចំណែកក្នុងការបរិច្ចាគទឹកប្រាក់សរុបក្នុងឆ្នាំនេះ ចំនួន ៣លានដុល្លារអាមេរិកដល់វីរកងទ័ព និងបងប្អូនជនភៀសសឹក ការផ្ដល់ទីតាំងរៀបចំប្រមូលជំនួយ និងការរួមចំណែកជាច្រើនទៀតជាមួយសហគមន៍យើងផ្ទាល់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីដល់ វីរភាពដ៏អង់អាចរបស់   កងទ័ពជួរមុខទាំងអស់ និងជួយសម្រួលការលំបាករបស់បងប្អូនជនភៀសសឹករាប់ម៉ឺនគ្រួសារ។>> 

គួរ​រំឭកថា នេះគឺជាលើកទី ៩ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាប្រចាំឆ្នាំ និងសហការរៀបចំកម្មវិធីមនុស្សធម៌ផ្សេងៗទៅកាន់សប្បុរសជនទូទាំងប្រទេស ដើម្បីនិរន្តភាពនៃបេសកម្មមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាក្នុងការជួយសង្រ្គោះកុមារកម្ពុជាប្រមាណ ១ករណីក្នុងមួយឆ្នាំៗ៕

 

Photo 2025 12 22 15 17 13

Photo 2025 12 22 15 17 10 (2)

Photo 2025 12 22 15 17 10

Photo 2025 12 22 15 17 12

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia