តំបន់ផ្លូវជាតិលេខ១ មានភូមិសាស្ដ្រស្ថិតនៅភាគខាតកើត ឆៀងខាងត្បូងនៃរាជធានីភ្នំពេញ កំពុងក្លាយជាមេដែកស្រូបយកការវិនិយោគយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ។ ក្នុងនោះ ក្រុមហ៊ុនបុរី មង្គលភ្នំពេញ ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅកម្ពុជាក៏បានបោះទុនបង្កើតគម្រោងទី៨ របស់ខ្លួនក្នុងតំបន់យុទ្ធសាស្ត្រនេះផងដែរ។

លោក អាន រ៉ាឌី អគ្គនាយកបុរី មង្គលភ្នំពេញ បានគូសបញ្ជាក់ពីមូលហេតុចម្បង ៣ យ៉ាងដែលកំណត់យកតំបន់នេះជាគោលដៅអភិវឌ្ឍន៍៖
១. ប៉ូលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏មានឥទ្ធិពល
តំបន់ផ្លូវជាតិលេខ១ គឺជាចំណុចប្រសព្វនៃពាណិជ្ជកម្មអន្តរជាតិ ដោយស្ថិតនៅលើផ្លូវអាស៊ាន (ផ្លូវជាតិលេខ១) តភ្ជាប់ទៅកាន់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងក្បែរគម្រោងប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ។ លើសពីនេះ គម្រោងក៏ស្ថិតនៅកៀកនឹងតំបន់អភិវឌ្ឍន៍ទំនើបៗដូចជា កោះនរា, ផ្លូវ ៦០ ម៉ែត្រ, ផ្សារទំនើប AEON 3, សាលាអន្តរជាតិ CIA, មន្ទីរពេទ្យជោរៃ និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន ដែលផ្តល់ភាពស៊ីវិល័យ និងភាពងាយស្រួលបំផុតសម្រាប់ការរស់នៅ។

២. ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងប្រព័ន្ធការពារទឹកជំនន់
ចំណុចលេចធ្លោបំផុតនៃគម្រោងទី៨ នៃបុរីមង្គលភ្នំពេញ គឺការធានាលើបច្ចេកទេសរំដោះទឹក។ ដោយសារទីតាំងគម្រោងស្ថិតនៅចន្លោះផ្លូវជាតិលេខ១ និងបឹងធម្មជាតិដ៏ធំនៅផ្នែកខាងក្រោយ ធ្វើឱ្យប្រព័ន្ធរំដោះទឹកមានប្រសិទ្ធភាពខ្ពស់បំផុត។ លោកអគ្គនាយកបានបញ្ជាក់យ៉ាងច្បាស់ថា៖ ទោះបីមានភ្លៀងធ្លាក់ខ្លាំងកម្រិតណាក៏ដោយ ក៏តំបន់នេះនឹងមិនរងការលិចលង់ឡើយ ដោយសារមានផ្ទៃបឹងធម្មជាតិរង់ចាំទទួល និងបញ្ចេញទឹកយ៉ាងលឿន រួមជាមួយប្រព័ន្ធទឹក-ភ្លើង ដែលមានស្ថិរភាពខ្ពស់បំផុត។

៣. ការរស់នៅបែបទូលាយ ផ្សារភ្ជាប់នឹងដង្ហើមធម្មជាតិ
បុរីមង្គលភ្នំពេញ មិនត្រឹមតែសាងសង់ផ្ទះសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើសុខភាពរបស់ម្ចាស់ផ្ទះផងដែរ។ ដោយក្នុងនោះអ្នករស់នៅក្នុងគម្រោងទទួលខ្យល់អាកាសបរិសុទ្ធពីដងទន្លេ និងបឹងធម្មជាតិ។ បន្ថែមពីលើនោះការរស់នៅអមដោយសម្លេងបក្សី និងទិដ្ឋភាពមាត់បឹង គឺជាឱសថធម្មជាតិជួយកាត់បន្ថយភាពតានតឹង បង្កើនថាមពលជីវិត និងជួយឱ្យមានសុខភាពល្អ។

លោក អាន រ៉ាឌី បានសង្ខេបថា គម្រោងទី៨ របស់បុរីមង្គលភ្នំពេញ គឺជាជម្រើសវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់អ្នកដែលស្វែងរកតុល្យភាពរវាង ការងារ និងការសម្រាកលម្ហែកាយ ក្នុងតម្លៃសមរម្យ និងគុណភាពខ្ពស់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រៀមនឹងបង្ហាញខ្លួនគម្រោងថ្មីចំនួន ២ បន្ថែមទៀតក្នុងតំបន់នេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងមានសន្ទុះខ្លាំង។ សម្រាប់អ្នកចង់បានផ្ទះនៅក្នុងគម្រោងមួយនេះអាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 015/095 90 90 90៕





