បុរី មេគង្គ លែន បានចូលរួមបរិច្ចាគថវិកា ៤ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា  
Meng SonglyMAY 11 2023

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានបរិច្ចាគថវិកាចំនួន ៤ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

យើងសង្កេតឃើញថា​ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយនេះ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្រៅពីនេះ បុរី មេគង្គ លែន ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការសង្គម ព្រមទាំងឧបត្ថម្ភដល់កម្មវិធីសប្បុរសធម៌នានា តាមរយៈសកម្មភាព និងរូបភាពជាច្រើនផ្សេងៗទៀតផងដែរ។

បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន គួរជាទីទុកចិត្តបំផុតមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ពីគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់គម្រោងទាំងអស់។

លោកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និង អគ្គនាយក បុរី មេគង្គ លែន តែងមានប្រសាសន៍ និងផ្តល់ការណែនាំ ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់អោយយល់ច្បាស់អំពីការចូលរួម និងការតបស្នងទៅកាន់សង្គមវិញ នៅពេលដែលយើងមានលទ្ធភាពគ្រប់គ្រាន់ តាមដែលអាចធ្វើទៅបាន។