បុរីឆាយលី បើកសម្ពោធផ្ទះគំរូវីឡាកូនកាត់ក្បែរព្រលានយន្ដហោះថ្មី ខណៈតម្លៃត្រឹមតែជាង ៥ ម៉ឺនដុល្លារ
Bunthoeun KoemJULY 31 2023

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បុរីឆាយលី បានរៀបចំពិធីសម្ពោធផ្ទះគំរូវីឡាកូនកាត់ នៅក្នុងគម្រោងរបស់ខ្លួនជាផ្លូវការ ដែលមានទីតាំងស្ថិតនៅក្បែរព្រលានយន្ដអន្ដរជាតិភ្នំពេញថ្មី។ ដោយកម្មវិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីលោក លីម ម៉េងលី អគ្គនាយកបុរីឆាយលី និងភ្ញៀវកិត្ដិយសជាច្រើនរូបផ្សេងទៀត។

524

តាមការបញ្ជាក់ វីឡាកូនកាត់ថ្មីរបស់បុរីឆាយលីនេះ ត្រូវបានរចនាឡើងកម្ពស់ ២ ជាន់ ដោយមានបន្ទប់គេង ២ និងបន្ទប់ទឹកចំនួន​ ៣ សាងសង់លើផ្ទៃដីទំហំ ៤.២x២១ ម៉ែត្រ។ ក្នុងនោះសាច់ផ្ទះមានទំហំ ៤.២x១២ ម៉ែត្រ និងមានទីធ្លារមុខផ្ទះទំហំ ៧ ម៉ែត្រ ដែលសាងសង់របងបិទជិត ងាយស្រួលក្នុងការរក្សាយានជំនិះ បានកាន់តែមានសុវត្ថិភាព។

 

ដោយឡែកនៅផ្នែកខាងក្នុងផ្ទះគឺមានភាពធំទូលាយដែលធ្វើឲ្យការរស់នៅប្រកបដោយផាសុខភាព។ ហើយចំណុចពិសេសមួយទៀតគឺនៅជាន់ទី១ ក៏មានវ៉េរ៉ងដាប្រវែងប្រហែល ២.៥ ម៉ែត្រ ដែលអាចឲ្យម្ចាស់ផ្ទះធ្វើជាកន្លែងហាត់ប្រាណ ឬកន្លែងអាំងសាច់បានថែមទៀតផង។ អ្វីកាន់តែចាប់អារម្មណ៍សម្រាប់តម្លៃនៃវីឡាកូនកាត់ថ្មីនេះ គឺត្រឹមតែ ៥ ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ ហើយក្នុងនោះសម្រាប់គោលការណ៍បង់រំលស់ប្រចាំខែ គឺត្រឹមតែ ១៤៧ ដុល្លារប៉ុណ្ណោះក្នុង ១ ខែ។

 

ក្រៅពីវីឡាកូនកាត់ នៅក្នុងគម្រោងបុរីឆាយលី ក៏មានអភិវឌ្ឍន៍ប្រភេទផ្ទះអាជីវកម្ម (ហ្សបហោស៌) ផងដែរ ដែលមានកម្ពស់ ៤ ជាន់ ដោយមានបន្ទប់គេង ៤ និងបន្ទប់ទឹក ៥ ខណៈគោលការណ៍បង់រំលស់ត្រឹមតែ ៥៩៣ ដុល្លារនៅក្នុង១ខែ។ 

521

តាមការបញ្ជាក់ពីលោក លីម ម៉េងលី អគ្គនាយកបុរីឆាយលី បានឲ្យដឹងថា សម្រាប់ការរៀបចំឲ្យមានការបង់ប្រាក់ទាបបែបនេះ គឺចង់ឲ្យប្រជាជនដែលមានចំណូលមធ្យមចុះក្រោម មានលទ្ធភាពអាចទិញផ្ទះរស់នៅជុំគ្រួសារ។ ដោយសារលោកមើលឃើញថា ភាគច្រើនអ្នកដែលរៀបការហើយថ្មីថ្មោង និងអ្នកមកធ្វើការនៅភ្នំពេញតែងតែជួលផ្ទះគេនៅ ឬនៅផ្ទះបងប្អូន ដូច្នេះតម្លៃនេះគឺអាចឲ្យពួគគាត់មានលទ្ធភាពក្នុងការទិញផ្ទះផ្ទាល់ខ្លួនបាន។

 

លោកបានបន្ដថា ត្បិតតម្លៃធូរថ្លៃមែន ប៉ុន្ដែសំណង់ផ្ទះដែលសាងសង់គឺមានគុណភាពល្អ ដោយសារចង់ក៏សាងកេរ្ដិ៍ឈ្មោះ ព្រោះទៅពេលអនាគត ក៏នឹងត្រៀមបើកគម្រោងថ្មីៗបន្ថែមទៀតផងដែរ។ លោកបន្ថែមទៀតថា នៅពេលព្រលានយន្ដអន្ដរជាតិភ្នំពេញថ្មីបើកដំណើរការនៅដើមឆ្នាំ២០២៥ តម្លៃផ្ទះនៅក្នុងបុរីនឹងអាចឡើងកាន់តែខ្ពស់ថែមទៀត។

526

ដោយឡែកតាមការលើកឡើងរបស់អតិថិជន ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធផ្ទះគំរូខាងលើបានបើកឡើងថា មូលហេតុដែលខ្លួនសម្រេចទិញផ្ទះនៅបុរីឆាយលី ដោយសារបុរីគឺស្ថិតនៅទីតាំងល្អ ស្របពេលគោលការណ៍បង់ប្រាក់មានភាពងាយស្រួល ហើយជាពិសេសគឺការសាងសង់សំណង់មានភាពឆាប់រហ័ស ពោលគឺលឿនជាងកិច្ចសន្យាដែលបានកំណត់ក្នុងកុងត្រាថែមទៀតផង។

 

សូមជម្រាបថា គម្រោងបុរីឆាយលី គឺមានទីតាំងស្ថិតនៅខាងត្បូងកួរស្រូវ លើបណ្ដោយផ្លូវភ្លោះរដ្ឋទំហំ ៣១ ម៉ែត្រ ជាប់នឹងផ្លូវក្រវាត់ក្រុងទី៣ និងហ៊ុំព័ទ្ធដោយតំបន់សេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍន៍សំខាន់ៗរួមមាន៖ មជ្ឈមណ្ឌលរៀបចំកម្មវិធីមង្គលការដ៏ធំសម្បើម ផ្សារទំនើបអ៊ីអនទី៣ ដែលធ្វើដំណើរត្រឹមតែ ១៥ នាទី និងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មីធ្វើដំណើរតែ ៥ នាទី ប៉ុណ្ណោះ។

527

ដូច្នេះសម្រាប់លោកអ្នកដែលចាប់អារម្មណ៍គម្រោងផ្ទះរបស់បុរីឆាយលី អាចធ្វើការទំនាកទំនងសាកសួរព័ត៌មានបន្ថែមទៅកាន់ផ្នែកលក់ផ្ទាល់បាន តាមរយៈលេខទូរស័ព្ទ៖ 069 93 88 77, 099 93 88 77 ឬឆាតទៅកាន់ហ្វេសប៊ុកផេក បុរី ឆាយលី Borey ChhayLy

522

529

525

532

531

530

528

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia