រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បុរី អាម៉ូរី បានរៀបចំពីធីសម្ពោធវិចិត្យសាលថ្មី ស្ថិតនៅក្នុងគម្រោងបុរី អាម៉ូរី ៧ មករា និងអបអរសាទរការឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០២៦ ចំនួន ៦ របស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ កម្មវិធីដ៏ពិសេសនេះបានប្រព្រឹត្ដិធ្វើឡើងក្រោមវត្ដមានថ្នាក់ដឹកនាំ បុរី អាម៉ូរី សិល្បករ-សិល្បៈការិនី អ្នកផលិតមាតិកាល្បីៗ ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូប។

ក្នុងនោះឱកាសនោះ លោកស្រី សារុំម សុមនា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់បុរី អាម៉ូរី បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីទទួលបានការវាយតម្លៃគុណភាព សោភ័ណភាព ពីគណៈកម្មាការស្ដង់ដាជាតិ និងអន្ដរជាតិ បានសម្រេចផ្ដល់ពានរង្វាន់ចំនួន ៦ ដល់បុរី អាម៉ូរី ទាំងពីរទីតាំងគឺ បុរី អាម៉ូរី ៧ មករា និងបុរី អាម៉ូរី សែនសុខ។ ដោយក្នុងនោះរួមមាន៖
១. បុរី អាម៉ូរី ៧ មករា ម្ចាស់ពានលើកទី២ ជា គម្រោងអភិវឌ្ឍន៍ល្អដាច់គេភាគខាងកើតរាជធានីភ្នំពេញ 2026 (Development of the Year, Eastern Phnom Penh 2026) ស្របពេលដែលផ្ទះវីឡាទោល ជាច្រើនប្រភេទ នៃ បុរី អាម៉ូរី៧មករា បានទទួលការគាំទ្រពីអតិថិជន ព្រោះការរៀបចំស្តង់ដារ នូវ ហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ខ្លោងទ្វារចូល ផ្លូវថ្នល់ខ្វាត់ខ្វែង ភ្លើងបំភ្លឺ ប្រព័ន្ធសន្តិសុខ២៤ម៉ោង កាមេរ៉ាសុវត្ថិភាពតាមបង្គោល សួនកុមារ សួនច្បារធំ ១០០០ម៉ែត្រ និងសួនតាមបណ្តោយដងព្រែក ធម្មជាតិក្នុងបុរី ដែលផ្តល់នូវការរស់នៅមាន ផាសុកភាព សុវត្ថិភាព គុណភាព និងភាពថ្លៃថ្នូរក្នុងការរស់នៅ។
២. បុរី អាម៉ូរី ៧ ម ករា ម្ចាស់ពានលើកទី២ ជា គម្រោងលំនៅដ្ឋានរស់នៅបែបធម្មជាតិល្អបំផុត 2026 (Best Natural Lifestyle Resident 2026) ដោយសារបុរី បានធ្វើការសាងសង់នូវលំនៅដ្ឋាន មានគុណភាពខ្ពស់ តម្លៃសមរម្យ ហើយផ្សារភ្ជាប់ការរស់នៅរបស់អតិថិជន តាមរយៈសួនដងព្រែក ធម្មជាតិដ៏កម្រ និងមានតែមួយគត់ក្នុងតំបន់អភិវឌ្ឍន៍ ជ្រោយចង្វារដោយពិតជាបានផ្តល់ជូននូវ ការរស់នៅក្នុងប្រណីតភាព ផ្សារភ្ជាប់ជាមួយធម្មជាតិប្រាកដមែន។
៣. បុរី អាម៉ូរី ៧ ម ករា ម្ចាស់ពាន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបអភិជនល្អដាច់គេ 2026 (Best Development of Ultra Luxury Housing 2026) ដែលទទួលបានការវាយតម្លៃខ្ពស់ពី គណកម្មាការ ក្នុងការឆ្នៃប្រឌិតប្រកបដោយស្តង់ដារកម្រិតអន្តរជាតិ ក្នុងការ អភិវឌ្ឍន៍គំនិតថ្មីលើ ស្ថាបត្យកម្ម Neo-Classic និងការជ្រើសរើសសម្ភារៈ គ្រឿងបង្គុំ គ្រឿងសំណង់ គ្រឿងតុបតែងផ្សេងៗក្នុងវីឡាបែបអភិជន គឺ វីឡា ឃ្វីនសុរៈ ដែលមា នលក្ខណៈសម្បត្តិពិសេសជាវីឡាទោលតែមួយគត់ក្នុងតំបន់ អភិវឌ្ឃន៍ប៉ែកជ្រោយចង្វារ ដែលមានបំពាក់នូវសម្ភារៈបរិក្ខា កម្រិតស្តង់ដារ អន្តរជាតិ កម្រិតផ្កាយ៥។
៤. បុរី អាម៉ូរី ៧ ម ករា ម្ចាស់ពាន គម្រោងអភិវឌ្ឍន៍បង្កើតសក្តានុពលប្រចាំតំបន់ 2026 (The New Landmark Development of the Year 2026) ខណៈដែល បុរី អាម៉ូរី 7មករា បានជ្រើសរើសទីតាំងក្នុងតំបន់ប្រជុំជនមួយ មកអភិវឌ្ឍន៍លំនៅដ្ឋាន មានគុណភាពខ្ពស់ តម្លៃសមរម្យ ផ្តល់ជូននូវលក្ខខណ្ឌមានជម្រើសជាច្រើន ដល់អតិថិជន ដែលចង់ផ្លាស់ប្តូរបរិបថនៃការរស់នៅមកតំបន់ថ្មីនេះ ដោយមិនត្រឹមតែជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក្នុងតំបន់មានសក្តានុពលស្រាប់ទេ បុរី អាម៉ូរី ៧មករា ប ច្ចុប្បន្នគឺជាសក្តានុពលមួយនៅតំបន់ដែលធ្វើអោយមានភាព ទាក់ទាញទាំងអតិថិជនរស់នៅ អ្នកវិនិយោគ គម្រោងរដ្ឋនិងឯកជនកាន់តែកុះករ លើផ្លូវរដ្ឋ7មករា ដែលជាវិថីរដ្ឋតភ្ជាប់ពីមហាវិថីឈ្នះឈ្នះ ទៅកាន់ផ្លូវជាតិ6អា ថែមទៀតផង។
៥. បុរី អាម៉ូរី ៧ ម ករា ម្ចាស់ពាន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាប់មាត់ទឹកល្អដាច់គេ 2026 (Best Development of Waterfront Housing 2026) ដោយមិនគ្រាន់តែមានភាព ឆ្នៃប្រឌិត រៀបចំសួនដងព្រែកធម្មជាតិដ៏កម្រក្នុងបុរី អោយក្លាយជាសួនលំហែរ រួមដ៏ប្រណីតនោះទេ បុរី អាម៉ូរី បានជ្រើសរើសទីតាំងតាមបណ្តោយដងព្រែក ដែលមានទេសភាពល្អឯកមួយនេះជាទីតាំងវីឡាទោលសំណង់ប្រណីតៗ ពីរម៉ូដដែលទទួលបាននូវការកោតស្ញប់ស្ញែងពីអតិថិជន និងភ្ញៀវកិត្តិយសគ្រប់ទិសទីដែលបានអញ្ជើញមកដល់បុរីផ្ទាល់ គឺ វីឡា ឃ្វីនមេរា និង វីឡា ឃ្វីនមេរា២។
៦. បុរី អាម៉ូរី សែនសុខ ម្ចាស់ពាន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អដាច់គេនៃតំបន់ភ្នំពេញថ្មី 2026 (Best Residential Development of New Phnom Penh 2026) ស្របពេលដែលអតិថិជនបានទទួលនូវគេហដ្ឋានបែបប្រណីត ទំហំផ្ទះធំ ទំហំដីទូលាយ នៅចំកណ្តាលរាជធានីភ្នំពេញ សឹងនិយាយបានថាជាទីតាំង កម្របំផុត ដែលអតិថិជនទិញបានក្នុងលក្ខខណ្ឌងាយស្រួល ជាប់ផ្លូវធំ ជិតសាលារៀនរដ្ឋនិងឯកជន ផ្សារទំនើបធំៗ ស្ថិតនៅតាមបណ្តោយ មហាវិថីហាណូយ ដែលមានចម្ងាយត្រឹមតែ300 ម៉ែត្រប៉ុណ្ណោះពីសាលាខណ្ឌសែនសុខ។

ដើម្បីអបអរសាទរ នូវព្រឹត្តិការណ៍ដ៏មានកិត្តិយសនេះ បុរី អាម៉ូរី បានដាក់ចេញនូវប្រម៉ូសិនថ្មី ក៏ដូចជាបន្តប្រម៉ូសិនល្អៗ ចំណេញច្រើនដល់អតិថិជនដូចជា៖
• ទិញវីឡាប្រភេទណាមួយក្នុងខែវិច្ឆិកានេះ អតិថិជននឹងទទួលបានទូរស័ព្ទ iphone 18 Promax ឬ iphone Duo មួយគ្រឿងភ្លាមៗ ដោយមិនចាំបាច់ផ្សងសំណាង
• ការផ្តល់ជូនពិសេសនៅក្នុងកម្មវិធីតែប៉ុណ្ណោះ គឺ បញ្ចុះតម្លៃមហាចំណេញ រហូតដល់ទៅ 66,666$ ជូនភ្លាមៗសម្រាប់វីឡាឃ្វីនប្លុកថ្មី ទំហំដីធំ! ជាមួយលក្ខខណ្ឌរំលស់ និងកាដូរជាច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន!
• ការប្រកាសបង្ហាញ វីឡាម៉ូដថ្មី បំផុតចុងក្រោយ គឺ វីឡា មេរី ដែលមានទំហំផ្ទះធំ ទំហំដីទូលាយ សក្តិសមនឹងការរស់នៅបែបលក្ខណៈគ្រួសារ ដោយបុរី អាម៉ូរី ផ្តល់ជូននូវតម្លៃលក់ ក្រោម១០ម៉ឺនដុល្លា សម្រាប់ការបើកបង្ហាញលើកដំបូងនៅក្នុងកម្មវិធីនេះ!
គួរអោយចាប់អារម្មណ៍ផងដែរ នៅក្នុងកម្មវិធី ក្រៅពីការឡើងថ្លែងនិងធ្វើបទបង្ហាញពីប្រធានផ្នែកនានា មានការដើរបង្ហាញម៉ូដ ជាមួយពានរង្វាន់លក្ខណៈស្តង់ដារអន្តរជាតិ មានកន្លែងលេងកម្សាន្តសម្រាប់កុមារ មានការបំរើជូននូវ អាហារ ភេសជ្ជៈយ៉ាងសំបូរបែបពី Luna Cartering ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាចផងដែរ!
កាន់តែពិសេស អតិថិជនទាំងថ្មីនិងចាស់ អាចចូលរួមកម្មវិធីដោយសេរី ហើយបំពេញសន្លឹកឆ្នោត ដើម្បីចាប់រង្វាន់មាសសុទ្ធ ជាអនុស្សាវរីយ៍ពីបុរីអាម៉ូរី ផងដែរ! សូមអញ្ជើញចូលរួមអោយបានច្រើនកុះករ និងដោយសេរី! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 078 90 9999។
សូមជម្រាបថា បុរី អាម៉ូរី ជាស្លាកសញ្ញានិងឈ្មោះសម្គាល់ គម្រោងលំនៅដ្ឋានបែបប្រណីត និងទាន់សម័យ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ដែលមានស្ថាបនិកដ៏ឆ្នើម ជាបញ្ញវ័ន្តនិងជាសហគ្រិនគំរូវ័យក្មេង គឺ អ្នកឧកញ៉ាបណ្ឌិត សួន វីរៈតារា និង លោក ជំទាវ ឈុន សុភារ័ត្ន ដែលបានកសាងនូវគម្រោងចំនួន២មកហើយ គឺ គម្រោងបុរី អាម៉ូរី ៧មករា ស្ថិតនៅតំបន់អភិវឌ្ឍន៍ប៉ែកជ្រោយចង្វារ និង បុរី អាម៉ូរី សែនសុខ ចម្ងាយ៣០០ម៉ែត្រពីសាលាខណ្ឌសែនសុខ។
បុរី អាម៉ូរី ៧មករា គឺជាគម្រោងលំនៅដ្ឋានធំជាងគេបង្អស់នៅលើផ្លូវរដ្ឋ៧មករា ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិ៦អា ទៅមហាវិថីឈ្នះឈ្នះ។ គម្រោងនេះ បាននិងកំពុងផ្តល់ជូននូវលំនៅដ្ឋានជាច្រើនប្រភេទតាមតម្រូវការអតិថិជន មានដូចជា ផ្ទះល្វែងអាជីវកម្មA&B ផ្ទះវីឡាកូនកាត់ វីឡាឃ្វីន វីឡាឃ្វីននីអូ ហ្រ្គេនវីឡា វីឡាឃ្វីនសុរៈ វីឡាឃ្វីនមេរា វីឡាឃ្វីនមេរា២ និងចុងក្រោយ គឺ វីឡាមេរី ដែលប្រកាសបើកបង្ហាញនិងលក់ថ្ងៃទីមួយ នៅក្នុងកម្មវិធីពិសេសនេះផ្ទាល់។
លក្ខណៈពិសេសរបស់បុរីអាម៉ូរី ៧មករា គឺទីតាំងដ៏មានសក្តានុពល និងកម្រ ព្រោះក្នុងបុរី មានដងព្រែកធម្មជាតិ ដែលមានទេសភាពល្អឯកតែមួយគ្មានពីរ ពិសេសការសាងសង់សំណង់មានគុណភាពស្តង់ដារ រក្សានូវគុណតម្លៃ ដូចពាក្យស្លោកថា បុរី អាម៉ូរី ផ្សារភ្ជាប់ប្រណីតភាពជាមួយធម្មជាតិ ពិតមែន។
ក្រៅពីទេសភាពល្អឯកពីធម្មជាតិហើយ បុរីអាម៉ូរី ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាដូចជា ខ្លោងទ្វារនិងសន្តិសុខ២៤ម៉ោងចំនួន៣ សួនច្បារដងព្រែកធម្មជាតិ សួនច្បារធំនិងសួនកុមារប្រវែង១០០០ម៉ែត្រ ផ្លូវថ្នល់ខ្វាត់ខ្វែងទំហំធំរហូតដល់១៨ម៉ែត្រ ផ្លូវភ្លោះ ផ្សារទំនើបក្នុងបុរី និង វិចិត្រសាលថ្មី ដែលបើកសម្ពោធនៅថ្ងៃនេះផងដែរ៕























