គួរដឹង! នេះជារបៀប គណនាប្រាក់ចូលនិវត្តន៍ សម្រាប់សមាជិក ប.ស.ស ទទួលបានបន្ទាប់ពីមានអាយុ ៦០ឆ្នាំ
ធី ស្រីល័ក្ខSEPTEMBER 21 20263.9 K views

ចំពោះ ប្រិយមិត្តអ្នកអានដែលជាសមាជិកប.ស.ស. ហើយចង់ដឹងថានៅពេលដែលគាត់បានបង់ ប..ស តើទទួលបានប្រាក់ប៉ុន្មានពេលចូលនិវត្តន៍ នាពេលនេះបងប្អូនអាចគណនាខ្លួនឯងបានហើយ។ ជាក់ស្តែង បើយោងតាមការបង្ហោះលើផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា ខាងក្រោមនេះជារបៀបគណនាលទ្ធផលប៉ាន់ស្មានសោធន ដែលត្រូវទទួលបានបន្ទាប់ពីមានអាយុ ៦០ឆ្នាំ នៅលើគេហទំព័រ ប.ស.ស ដោយជំហ៊ានដំបូងត្រូវធ្វើដូចជា៖

 

ហើយនៅពេលពួកគាត់ចូលនិវត្តន៍ចង់ទៅស្នើសុំប្រាក់សោធនជរាភាពនេះជាឯកសារសំខាន់ៗចាំត្រូវតែមានដើម្បីអាចស្នើសុំប្រាក់ចូលនិវត្តន៍បាន៖

·      ជំហានដំបូង សូមលោកអ្នកចូលទៅកាន់គេហទំព័រ ប.ស.ស. (www.nssf.gov.kh)

·      បន្ទាប់មក សូមចុចលើប៊ូតុង គណនាប្រាក់សោធន

·      ចុចលើប៊ូតុង "ទម្រង់ប៉ាន់ស្មានសោធន"

·      សូមវាយបញ្ចូលចំនួនខែ ដែលបានបង់ភាគទានផ្នែកប្រាក់សោធនមក ប.ស.ស.

·      និងវាយបញ្ចូលចំនួនប្រាក់ខែមធ្យម ដែលបានប្រកាសមក ប.ស.ស. រួចចុចលើពាក្យ "ប៉ាន់ស្មាន" នោះប្រព័ន្ធនឹងបង្ហាញលទ្ធផលប៉ាន់ស្មាន ដែលលោកអ្នកត្រូវទទួលបានប្រចាំខែ ក្រោយអាយុ ៦០ឆ្នាំ

 

ជាមួយគ្នានោះដែរ ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍) សមាជិក ប.ស.ស. ត្រូវបំពេញតាមលក្ខខណ្ឌខាងក្រោម ៖

១. បានចុះបញ្ជីផ្នែកប្រាក់សោធន

២. បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ខែ

៣. មានអាយុយ៉ាងតិច ៦០ឆ្នាំ ទើបសាមីខ្លួនអាចដាក់ឯកសារស្នើបើកប្រាក់ផ្នែកសោធនបាន។

 

សម្រាប់ការដាក់ឯកសារប្រាក់សោធន សាមីខ្លួនត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

·      ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម

·      អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនបរទេស)

·      សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

·      សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍

·      សេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (មានអាយុក្រោម ១៨ឆ្នាំ)

·      ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬលេខគណនីធនាគារ កាណាឌីយ៉ា របស់សាមីខ្លួន។

 

គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. បុគ្គលស្វ័យនិយោជន៍ មិនមានផ្នែកប្រាក់សោធនទេចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ ១២៨៦ ៕

 813692417 1068516315762979 2724851105322953096 N

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia