កត់ទុក! សមាជិក ប.ស.ស ដែលចង់បានប្រាក់ចូលនិវត្តន៍ពេលចាស់ទៅ ចាំបាច់ត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
ធី ស្រីល័ក្ខSEPTEMBER 15 20269 K views

សម្រាប់បងប្អូន ដែលជាសមាជិក ប..ស ជាពិសេសនោះគឺអ្នកដែលមានពុកម៉ែមានសមាជិកប.ស.ស. ហើយនៅពេលពួកគាត់ចូលនិវត្តន៍ចង់ទៅស្នើសុំប្រាក់សោធនជរាភាពទាល់តែគ្រប់លក្ខខណ្ឌ ៣នេះសិនទើបអាចស្នើសុំប្រាក់ចូលនិវត្តន៍បាន ដោយមានដូចជា៖

 

ជាមួយគ្នានោះដែរ មាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖

 Eb2a1886 Ec36 429b Bb66 Bf1ac771f68e

១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន

២. បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ

៣. មានអាយុយ៉ាងតិច ៦០ឆ្នាំ

 

នៅក្នុងនោះដែរ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាពនេះជាឯកសារសំខាន់ៗចាំត្រូវតែមានដើម្បីអាចស្នើសុំប្រាក់ចូលនិវត្តន៍បាន៖

 

១. ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម

២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)

៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើតកូន (បើមានកូន)

៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា

 

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia