បង់ប.ស.ស រាល់ខែ មានដឹងទេថាក្រៅពីផ្នែកថែទាំងសុខភាព គឺប.ស.ស មានផ្តល់ផលប្រយោជន៍ទាំងនេះថែមទៀត
ធី ស្រីល័ក្ខSEPTEMBER 29 20241.4 K views

ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺជាយន្ដការដែលមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ  កម្ពុជាក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភា​ព​និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយធានានូវសន្តិសុខប្រាក់នៅពេលជួបហានិភ័យសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

 

បន្ថែមពីលើនេះ បើតាមការឱ្យដឹងរបស់បេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា ក្រៅពីគុណសម្បត្តិក្នុងការព្យាបាលនិងពិនិត្យជំងឺឥតគិតថ្លៃ អ្វីដែលប្រជាពលរដ្ឋដែលជាសមាជិក បសស ទទួលបានក្រោយធ្វើប័ណ្ណរបបសន្តិសុខសង្គម រួមមាន៖

 

១. ប្រាក់សោធន៖ របបនេះផ្តោតសំខាន់ទៅលើសមាជិក ប.ស.ស. ជាសោធនិកទទួលបាននូវតាវកាលិ​ក​សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព។

 

២. ហានិភ័យការងារ៖ របបនេះផ្តោតសំខាន់លើសមាជិក ប.ស.ស. ទទួលបានការគាំពារពេលជួប      គ្រោះថ្នា​ក់​ដោយចៃដន្យ និងភ្លាមៗនៅក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ឬពេលធ្វើដំណើរនៅលើកំណាត់ផ្លូវត្រង់រវាងលំនៅឋាននិងកន្លែងការងារក្នុងថិរវេលាសមស្រប ឬជំងឺវិជ្ជាជីវៈ។

 

៣. និកម្មភាពការងារ៖ របបនេះផ្តោតសំខាន់លើ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ មានសិទ្ធិទទួលបានតាវកាលិកផ្នែកនេះ តាមរយៈការផ្តល់ជាជំនួយបណ្តោះអាសន្ន ពេលជួបនូវបាតុភូតសេដ្ឋកិច្ចនៅក្នុងសង្គម ទោះបីពួកគេមានសមត្ថភាពការងារ ប៉ុន្តែស្ថិតនៅក្នុងសភាពមិនអាចរកការងារធ្វើបាន ឬបុគ្គលដែលកំពុងស្វែងរកការងារធ្វើ ឬបុគ្គលដែលកំពុងស្ថិតក្នុងការបណ្តុះបណ្តាលមុខជំនាញថ្មី៕

១១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia