សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងទុកជាកន្លែងអភិរក្ស
Bunthoeun KoemMARCH 31 2024733 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។ ដោយក្នុងនោះសម្តេចក៏បានសម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុក ធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិពីព្រោះមិនងាយមានកន្លែងព្រៃធម្មជាតិដ៏ស្រស់ស្អាតបែបនេះណាស់។

434877934 1017893083025812 8208709893777299342 N

ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចបានមានប្រសាសន៍ថា «កន្លែងផ្លូវអន្ទង់អាំងរបស់យើង "បុប្ផាលាក់ខ្លួន" កន្លែងហ្នឹងអ៊ីចេះ ខ្ញុំឲ្យពិនិត្យឡើងវិញ។ កន្លែងហ្នឹងមួយស្រុកខ្មែរមានតែកន្លែងហ្នឹងទេ ហើយតែ ៤ គីឡូម៉ែត្រគត់វាស់ត្រង់ បើគិតជាផ្លូវ ១០ គីឡូម៉ែត្រ។ កន្លែងហ្នឹងខ្ញុំទៅចុះថតរូប សម្ដេចតេជោទៅហៅបុប្ផាលាក់ខ្លួន។ កន្លែងហ្នឹងគឺរក្សាបានល្អសម្រាប់អត្ថប្រយោជន៍ យើងរយៈពេលវែង»

សម្ដេចបន្ដថា «កន្លងទៅក៏មានការឈូសឆាយអភិវឌ្ឍន៍កន្លែងខ្លះ។ អ៊ីចឹងខ្ញុំសុំឲ្យពិនិត្យឡើងវិញ គឺឥឡូវត្រូវកែសម្រួលចេញទាំងអស់ការអភិវឌ្ឍកម្រិតណា ហើយរកវិធីដោះស្រាយកម្រិតណា ហើយរក្សាកន្លែងហ្នឹងអា ៤ គីឡូដីហ្នឹង ហើយតំបន់សង់ខាងហ្នឹងជាតំបន់អភិរក្សធម្មជាតិ សម្រាប់ប្រជាពលរដ្ឋយើង និងទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក»

ក្រៅពីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិដែលមានដីទំហំក្រោម១០ហិកតាផងដែរ។ សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវ រឿង ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ គឺទុករយ:ពេល៦ខែ ដើម្បីឲ្យពិចារណាសារើឡើងវិញ៕

401078662 858869956243274 1179112248041981452 N 1536x864

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia