ក្រុមហ៊ុន BooYong បង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការបោះទុនវិនិយោគនៅកម្ពុជាលើវិស័យមួយនេះ
Bunthoeun KoemMARCH 2 20231.1 K views

ក្រុមហ៊ុន BooYong ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគលើវិស័យហេដ្ឋរចនាសម្ព័ន្ធ និងដឹកជញ្ជូន ក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះក៏បាននិងកំពុងវិនិយោគលើវិស័យសំណង់ និងវិស័យអប់រំផងដែរ។ ចំណាប់អារម្មណ៍ខាងលើនេះត្រូវបានលើកឡើងដោយលោក លោកបណ្ឌិត LEE JOONG KEUN ស្ថាបនិកក្រុមហ៊ុនផ្ទាល់។

334050428 140629582251523 5585725959505699395 N

យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៨ គណៈប្រតិភូក្រុមហ៊ុន BooYong Group ដឹងនាំលោកបណ្ឌិត LEE JOONG KEUN បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់ពីឱកាសក្នុងការវិនិយោគជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹករួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ប្រភពដដែលបន្ដថា ដោយមើលឃើញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលកំពុងតែមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុនាំឱ្យវិស័យឯកជនជាច្រើន បានងាកមកចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន BooYong Group ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ដូចគ្នាក្នុងការចូលមកបណ្តាក់ទុន ហើយតាមរយៈជំនួបនាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុន ក្នុងការពិភាក្សា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ កឹម ប៊ុនធឿន

334262482 622144086355995 634279031765399660 N

310575990 420009353637246 7054174770175224042 N (2)

333225417 594031528951121 8834954969716983494 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia