ជាទូទៅអ្នកលក់អនឡាញភាគច្រើនគិតថា ចង់លក់ដាច់មានអ្នកចាប់អារម្មណ៍ច្រើន លុះត្រាតែយើងធ្វើការ Boost Post ព្រោះថាហ្វេសប៊ុកនឹងជម្រុញអ្នកចូលមើលកាន់តែច្រើន ប្រសិនបើអ្នកចំណាយលុយសម្រាប់ប៊ូស។ ប៉ុន្តែករណីខ្លះបើទោះបីជាយើងព្យាយាម Boost Post ច្រើនដងក៏ដោយហើយក្តី នៅតែមិនសូវបានផលដដែល ។
ទន្ទឹមនឹងនេះ លោកយីម សំណាង ហៅ Zell ដែលត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់ ហើយក៏ជា Content Creator ដ៏ពូកែមួយរូបផងដែរ បានបង្ហោះនៅគន្លឹះពីយ៉ាង អាចជួយដោះស្រាយបញ្ហាខ្លះៗដល់អ្នកចូលចិត្ត Boost Post តែគ្មានប្រសិទ្ធភាព៖
១. កំុព្យាយាមផុស Content និង Ads របស់អ្នកដដែរ
ត្រង់ចំណុចនេះ Zell បញ្ជាក់ថា គ្រាន់តែចេះប៊ូសតែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែអ្នកត្រូវគិតពីរូបភាព វីដេអូ អតិថិជនគោលដៅរបស់អ្នក និងទីតាំងនៃការផ្សាយពាណិជ្ជកម្ម ហើយត្រូវប្រាកដថាអ្វីដែលអ្នកកំពុងផុសនោះ មិនមានភាពដដែលៗ និងមិនសាំញាំពេក។ ជាដំណោះស្រាយដ៏ល្អ អាចសាកល្បងផ្លាស់ប្តូទម្លាប់ដដែលៗពីមុន ប្តូទៅផ្សព្វផ្សាយនូវ Poster ថ្មី, វីដេអូថ្មី, អតិថិជនគោលដៅថ្មី និងទីតាំងផ្សព្វផ្សាយថ្មីៗជាដើម។
២. កុំរំពឹងលើការ Boost រហូតពេក
លោកបានបន្តទៀតថា កំុព្យាយាមតែប៊ូសតែមួយមុខ ប៉ុន្តែអ្នកត្រូវជំនួសដោយការផុសការផ្សព្វផ្សាយតាមរបៀបផ្សេងៗទៀត ដូចជាការ Share group ជាដើម ដែលវាមានន័យថា ប្រសិនបើអ្នកចង់មានមានមនុស្សចូលមើលច្រើន អ្នកក៏ត្រូវស្វែងរក Group ដែលមានសមាជិកចូលរួមចូលច្រើនដូចគ្នា ព្រមទាំងមានវិជ្ជាជីវៈច្បាស់លាស់ ហើយអាចទុកចិត្តបាន ដើម្បីអាចសហការជាមួយ។ ដើម្បីបង្កើនភាពជឿជាក់ និងមិនចំណាយលុយខុស លោក Zell បានណែនាំឱ្យយើងប្រើប្រាស់សេវាកម្ម Share Group របស់ MOHA Group។
អត្ថបទដោយ៖ សណា