ខ្វះទំនុកចិត្ត? អ្នកជំនាញប្រាប់ ស្នៀតផ្លូវចិត្តទាំង៣ អាចធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនឯងទ្វេដង
Kan DaraMARCH 3 20247.5 K views

ទំនុកចិត្ត មិនមែនជាលក្ខណៈពិសេសដែលយើងទទួលបានដោយឯកឯង ឬពីធម្មជាតិនោះទេ។ ដូចគ្នានឹងសាច់ដុំនៅក្នុងខ្លួនរបស់អ្នកដែរ វាជាអ្វីមួយដែលយើងកសាង និងទទួលបានភាពប្រសើរឡើងជារៀងរាល់ថ្ងៃជាមួយនឹងការអនុវត្តជាបន្តបន្ទាប់។ មានវិធីជាច្រើនដើម្បីធ្វើការលើការកសាងទំនុកចិត្តក្នុងរយៈពេលវែង ដូចជាការដឹងពីតម្លៃរបស់អ្នក និងអនុវត្តការគិតវិជ្ជមាន។ ចុះប្រសិនបើក្នុងកាលៈទេសៈនេះអ្នកតម្រូវឲ្យមានទំនុកចិត្តភា្លមៗ តើត្រូវធ្វើដូចម្តេច?

 

ឆ្លើយតបទៅនឹងបញ្ហាខាងលើ អ្នកព្យាបាលចិត្តសាស្ត្រ ណែនាំស្នៀតផ្លូវចិត្តធំៗទាំង៣ ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ជឿជាក់ជាងមុនពេលនៅចំពោះមុខអ្នកដទៃ៖

 

១/. បញ្ច្រាសការសន្មត់អវិជ្ជមាន

 

ដោយមិនដឹងខ្លួន យើងច្រើនតែធ្វើការសន្មត់អំពីជំនាញដែលយើងខ្វះខាត ឬគិតពីចំណុចខ្សោយរបស់ខ្លួន។ ចូរប្រកួតប្រជែងលើជំនឿអវិជ្ជមានដែលអ្នកមានអំពីខ្លួនអ្នកដោយបញ្ច្រាសការគិតទៅផ្នែកវិជ្ជមានវិញ។ ​ដូចជា​និយាយ​ទៅកាន់​ខ្លួន​ឯង​រាល់​ថ្ងៃ៖ «ខ្ញុំជាអ្នក​និយាយ​សាធារណៈ​ដ៏​ពូកែ ហើយ​មនុស្សចង់​ស្តាប់​គំនិត​របស់​ខ្ញុំ»។ បន្តនិយាយវាម្តងទៀតនៅក្នុងក្បាលរបស់អ្នក ឬនិយាយវាខ្លាំងៗ។ អ្នក​នឹង​ឃើញ​ថា​ខ្លួន​អ្នក​មាន​អារម្មណ៍​មិន​សូវ​ខ្វល់ខ្វាយ និង​ត្រៀម​ខ្លួន​បានច្រើន​ជាងមុន។

 

២/. ចងចាំពេលវេលាមួយដែលអ្នកមានអារម្មណ៍ថាមានទំនុកចិត្ត

 

មុនពេលធ្វើអ្វីមួយដែលអ្នកមានអារម្មណ៍ភ័យខ្លាច សូមសាកល្បងគិតដល់បទពិសោធន៍ពីមុន ដែលអ្នកមានកម្រិតថាមពលខ្លាំង ការផ្តោតអារម្មណ៍ខ្ពស់ និងសមិទ្ធិផលល្អបំផុត។ ពិនិត្យមើលព្រឹត្តិការណ៍នៅក្នុងចិត្តរបស់អ្នក។ តើអ្នកកំពុងធ្វើអ្វី? តើនរណានៅទីនោះ? តើ​អ្នក​ទទួល​បាន​ចម្លើយ​អ្វី​ពី​អ្នក​ដទៃ? តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលវាចប់? យកថាមពលវិជ្ជមាន និងទំនុកចិត្តជាមួយអ្នកត្រឡប់ទៅបច្ចុប្បន្នវិញ។

 

៣/. ពាក់អ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពល

 

ការសិក្សា ​បាន​បង្ហាញ​ថា​សម្លៀក​បំពាក់​ដែល​យើង​ស្លៀក​អាច​មាន​ឥទ្ធិពល​ដល់​ដំណើរ​ការ​យល់ដឹង​របស់​យើង។ វាអាចបង្កើនការសម្តែងរបស់អ្នក និងបង្កើនចំណាប់អារម្មណ៍របស់អ្នកដទៃចំពោះអ្នក។ អ្នកស្រី Tess Brigham ដែលជាអ្នកព្យាបាលចិត្តសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុង San Francisco និងជាគ្រូបង្វឹកជីវិតបានបញ្ជាក់លើរឿងនេះ ខណៈនាងមានបទពិសោធន៍ជាង១០ឆ្នាំមកហើយនៅក្នុងវិស័យនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia