អស្ចារ្យ! កាក់សេន បង្ហាញសៀវភៅដំបូងរបស់ខ្លូន ដើម្បីជួយបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា

កាក់សេន (KAKCENT) គឺជាសហគមន៍ឌីជីថលផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយដែលឈានមុខគេនៅលើបណ្តាញសង្គម Facebook និង Instagram ពេលនេះបានប្រកាសបោះពុម្ភសៀវភៅដំបូងរបស់ខ្លួនជាមួយបេសកម្មមួយគឺលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជា។ ស្នាដៃសៀវភៅនេះដែរ គឺនិយាយអំពី “លុយ និងជីវិតភាគទី១” ដែលជាញើសឈាមនៃការខំប្រឹងប្រែងរបស់កាក់សេន (KAKCENT) អស់រយៈពេលបីឆ្នាំកន្លងមកនេះ។

ចំពោះមូលហេតុដែលធ្វើឱ្យ កាក់សេន (KAKCENT) បង្កើតសៀវភៅ “លុយ និងជីវិតភាគទី១” ឡើងមក ដោយសារតែចង់លើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យចាប់ផ្តើមរៀនស្វែងយល់អំពីតួនាទីនិងសារសំខាន់នៃលុយកាក់ដើម្បីផ្សារភ្ជាប់ទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេឱ្យកាន់តែច្បាស់។ មិនតែប៉ុណ្ណោះក្រុមហ៊ុនការងារកាក់សេន (KAKCENT) បានបញ្ចូលចំណេះដឹងនិងបទពិសោធន៍ទាំងអស់ដែលពួកគេមាននៅក្នុងសៀវភៅនេះដោយសង្ឃឹមថាអ្នកអាននឹងទទួលបានចំណេះដឹងនិងរៀនបាននូវយុទ្ធសាស្រ្តគ្រប់គ្រង់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលពួកគេអាចអនុវត្តបានភ្លាមៗ។

7

កញ្ញា លឹម ឆរិកា ដែលជាប្រធាននិពន្ធនៅកាក់សេន បាននិយាយថា យើងជឿជាក់ថា ចំណេះដឹងផ្នែកហរិញ្ញវត្ថុ គឺជាគន្លឹះមួយដ៏សំខាន់ដើម្បីរស់នៅជីវិតប្រកបដោយភាពល្អប្រសើរ ព្រោះបេសកម្មរបស់យើងគឺផ្តល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីឱ្យពួកគាត់អាចសម្រេចចិត្តលើកិច្ចការផ្នែកហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃបានត្រឹមត្រូវ។ ហើយកញ្ញាក៏សង្ឃឹមថា ស្នាដៃនេះនឹងក្លាយជាកាតាលីករមួយដ៏សំខាន់ដែលនឹងជម្រុញដល់ការអភិវឌ្ឍន៍វិស័យអក្ខរកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួននៅកម្ពុជា។

9

ប្រធាននិពន្ធនៅកាក់សេន បានបន្ថែមទៀតថា ក្រុមការងារយើងពិតជារំភើបណាស់ដែលមានឱកាសបានចែករំលែកចំណេះដឹងទៅកាន់សាធារណជនតាមរយៈសៀវភៅនេះ ហើយយើងសង្ឃឹមថាវានឹងផ្តល់ជាចំណេះដឹងកម្លាំងចិត្តនិងប្រាជ្ញាស្មារតីដល់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែប្រសើរហើយព្រមទាំងអាចរស់នៅជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។

ក្រឡេកមកមើលពីតម្លៃលក់ជាផ្លូវការរបស់សៀវភៅ “លុយ និងជីវិតភាគទី១” វិញគឺមានលក់តម្លៃពេញ ៤៤០០០រៀល។ ប៉ុន្តែបើបងប្អូនទាំងអស់គ្នាបានដាក់ការកម្មង់ទុកមុនគឺក្រុមការងារនឹងដាក់លក់តម្លៃពិសេសជូនដោយលក់ត្រឹមតែ ៣២០០០ រៀលប៉ុណ្ណោះ ការកម្មង់គឺទទួលចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ដូច្នេះបងប្អូនប្រញាប់កក់ទុកមុនដោយទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការរបស់កាក់សេន (KAKCENT) នៅលើ Facebook Instagram ឬ Telegram បាន។

8

សូមជម្រាបថា សៀវភៅ “លុយ និងជីវិតភាគទី១នេះ” គឺជាសៀវភៅមួយដែលមិនគួរខ្វះសម្រាប់អ្នកដែលចង់ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីលុយ និងរបៀបប្រើប្រាស់វាដោយវៃឆ្លាតឡើយ ព្រោះសៀវភៅនេះគ្របដណ្តប់លើប្រធានបទជាច្រើន រួមមានការគ្រប់គ្រងចំណូល ចំណាយ និងវិធីផ្សេងៗដើម្បីសន្សំលុយប្រកបដោយប្រសិទ្ធភាព។

ដូច្នេះ សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីបញ្ជាទិញសៀវភៅ "លុយ និងជីវិត ភាគទី១" ជាមុន សូមចូលទៅកាន់ https://www.facebook.com/kakcentkh/posts/777034917133150 ឬ ចូលទៅកាន់គេហទំព័រ របសកាក់សេន៖ https://www.kakcent.com/moneylifebook/។ ឬអាចធ្វើការទំនាក់ទំនងទៅកាន់កញ្ញា លឹម ឆរិកា ដែលមានអ៊ីម៉ែល : hello@kakcent.com លេខទូរសព្ទ : +855 77 57 96 69 / +855 98 74 89 89 មានអាស័យដ្ឋាន : ផ្ទះលេខ៥៨៣ មហាវិថីឧកញ្ញ៉ាឃ្លាំងមឿង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕

10

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia