ព្រឺសម្បុរ! មកដឹងប្រវត្តិ និងចំណុចពិសេស គុនល្បុក្កតោខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
Kan DaraFEBRUARY 3 2023685 views

គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​​ត្រូវបាន​បង្កើតឡើង​លើ​ទឹកដី​ខ្មែរ​តាំង​ពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លងមកហើយ​។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ គុនល្បុក្កតោ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​វប្បធម៌​អរូបី​របស់​យូណេស្កូថែមទៀតផង។ ចុះតើក្បាច់គុនខ្មែរមួយនេះមានប្រវត្តិ និងចំណុចពិសេសអ្វីខ្លះ?

១

យោងតាមព្រេងនិទាន​ដំណាល​ត​ៗ​គ្នា​របស់​ដូនតា​ខ្មែរ​ ​ប្រវត្តិ​ដ៏​ចំណាស់​របស់​គុនល្បុក្កតោ​ ​កើត​ចេញពី​ពល​ទាហាន​ម្នាក់​ដែល​បាន​ប្រើប្រាស់​ដំបង​រួម​ជាមួយនឹង​ក្បាច់​ដៃ​ ​និង​ជង្គង់​ ​ដើម្បី​វាយ​សត្វ​តោ​មួយ​ក្បាល​ដែល​តែងតែ​មក​វាយប្រហារ​ ​យាយី​ ​សម្លាប់​ ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​ជា​ញឹកញាប់​។​ ​លើស​ពីនេះទៅ​ទៀត​ ​ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់​គុន​នេះ​ ​ត្រូវ​បាន​ប្រវត្តិវិទូ​រក​ឃើញ​ថា​ ​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩​ ​ដូចជា​ប្រាសាទ​ព្រះ​គោ​ ​បន្ទាយស្រី​ ​អង្គរវត្ត​ ​និង​បាពួន​។​ ​ក្បាច់​គុន​នេះ​បាន​ចាក់គ្រឹះ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​វប្បធម៌​ ​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ​ហើយ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​អរិយធម៌​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។​

២

​ក្នុងនោះ «​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យថា​សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។ មិន​ខុស​ពី​ក្បាច់​គុន​ខ្មែរ​ផ្សេងទៀត​ដែរ​ ​គុនល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់​ ​និង​ស្នៀត​យ៉ាង​ច្រើន​ ​ដែល​យកតម្រាប់តាម​ត​ថ​ភាព​ធម្មជាតិ​ ​នៃ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នាសម័យនោះ​ ​និង​កាយវិការ​របស់​សត្វ។ ​ ​ជាង​នេះ​ទៅទៀត​ ​ទម្រង់​នៃ​គុនល្បុក្កតោ​បាន​បង្កប់ខ្លួន​នៅ​ក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ​ ​ដូចជា​របាំ​ប្រជាប្រិយ​ ​ល្បែង​ប្រជាប្រិយ​ ​និង​របាំ​បុរាណ​។​ ​ចលនា​ ​ស្នៀត​ ​ក្បាច់​ ​និង​កាយវិការ​នីមួយៗ​នៃ​ក្បាច់​គុន​នេះ​ ​បាន​បង្កប់​នូវ​ភាព​ទន់ភ្លន់​ ​ស្លូតបូត​ ​រស់រវើក​ ​រឹង​មាំ​ ​រហ័សរហួន​ ​និង​ឥរិយាបថ​ ​រស់នៅ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​។​ ​ក្បាច់​គុន​នេះ​តម្រូវ​ឱ្យ​វាយ​កៀក​នឹង​គូ​ប្រយុទ្ធ​ ​ដោយ​ប្រើ​កែងដៃ​ ​និង​ជង្គង់​ជា​មូលដ្ឋាន​។​

៨

ត្បិតមានភាពលេចធ្លោល្អឯក និងប្រវត្តិដ៏យូរលង់សាកសមជាសម្បត្តិពិភពលោក គុនល្បុក្កតោ បានអនុម័តចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1 នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

៤

យ៉ាងណាមិញ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕

៥

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia