ចង់ប្រើកម្ចីទិញផ្ទះ! ធនាគារ ២ នេះយកអត្រាការប្រាក់ទាបបំផុត ត្រឹមតែជាង ៦ ភាគរយក្នុង១ឆ្នាំ
Bunthoeun KoemFEBRUARY 3 20261.4 K views

ការប្រើប្រាស់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ខ្ពស់និងធ្វើឲ្យយើងចំណាយប្រាក់ច្រើនដើម្បីសងត្រឡប់ទៅវិញ ផ្ទុយទៅវិញប្រសិនបើប្រើប្រាស់នូវកម្ចីដែលមានអត្រាការប្រាក់ទាប អ្នកនឹងអាចកាត់បន្ថយការចំណាយដបានមួយកម្រិត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ធនាគារធំ ២ ដែលផ្ដល់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ត្រឹមតែជាង ៦ ប៉ុណ្ណោះក្នុង១ឆ្នាំ។

 

១. ធនាគារ Phillip Bank

 

យោងតាមការចេញផ្សាយពីធនាគារកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា សម្រាប់ការស្នើសុំឥណទានគេហដ្ឋានពីធនាគារ Phillip Bank ឥឡូវនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

·         អត្រាការប្រាក់ចាប់ពី ៦.២៥% ក្នុងមួយឆ្នាំ ដែលជាអត្រាល្អបំផុតសម្រាប់អតិថិជន។

·         រយៈពេលបង់ប្រាក់រហូតដល់ ២៥ ឆ្នាំ ដែលជួយសម្រួលការចំណាយប្រចាំខែ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការស្នើសុំកម្ចីខាងលើ លោកអ្នកអាចទំនាក់ទំនងទៅកាន់ធនាគារតាមរយៈពេលទូរស័ព្ទ៖ 086 930 000 ឬហ្វេសប៊ុកផេក Phillipbank Cambodia

 

619294524 1356959806475752 7460639897029575529 N

 

២. ធនាគារចិន

 

ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ (Bank of China Phnom Penh Branch) គឺជាធនាគារដ៏ធំមួយដែលបានប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាជាង ១០ ឆ្នាំមកហើយ ហើយក៏ជាធនាគារមួយដែលផ្ដល់កម្ចីដែលមានអត្រាការប្រាក់ទាន់ផងដែរជូនដល់អតិថិជនរបស់ខ្លួន។ តាមការបញ្ជាក់មកកាន់ Business Cambodia នាពេលថ្មីៗនេះ បានឲ្យដឹងថា សម្រាប់អតិថិជនដែលស្នើកម្ចីទិញផ្ទះថ្មី ពីធនាគារ នឹងទទួលបានអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៦.២% ក្នុង ១ ឆ្នាំ និងមានរយៈពេលបង់ប្រាក់ត្រឡប់មកវិញចំនួន ២០ ឆ្នាំផងដែរ។

 

Photo 2026 01 28 08 12 34

 

យ៉ាងណា ក្រៅពីការផ្ដល់កម្ចីទិញផ្ទះថ្មីអត្រាការប្រាក់ទាបបំផុតនេះ ធនាគារចិនក៏មានសេវាផ្ទេរកម្ចីទិញផ្ទះផងដែរ សម្រាប់អតិថិជនដែលមានទិញផ្ទះរួចហើយ ប៉ុន្ដែប្រើប្រាស់កម្ចីដែលមានការប្រាក់ខ្ពស់។ ដោយក្នុងនោះ អតិថិជននឹងទទួលបានអត្រាការប្រាក់ពិសេសត្រឹមតែ ៥.៨ ភាគរយក្នុង១ឆ្នាំ (សម្រាប់កម្ចីចាប់ពី ៥០,០០០ ដុល្លារឡើងទៅ) ជាមួយរយៈពេលសងរហូតដល់ ២០ ឆ្នាំ ព្រមទាំងទទួលបានសេវាមេធាវី និងសេវាដាក់ និងដោះបន្ទុកសិទ្ធិកាន់កាប់, សេវាវាយតម្លៃអចលនទ្រព្យ ដោយឥតគិតថ្លៃ ហើយថែមទាំង ផ្ដល់ជូនធានារ៉ាប់រងសម្រាប់ឆ្នាំទី១ផងដែរ។

 

តាមការបញ្ជាក់ ការផ្តល់ជូនសេវាផ្ទេរកម្ចីទិញផ្ទះនេះ គឺមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦។ ដូច្នេះសម្រាប់លោកអ្នកដែលកំពុងមានស្វែងរកកម្ចីទិញផ្ទះថ្មីដែលមានការប្រាក់ទាប ឬកំពុងមានសម្ពាធលើកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ខ្ពស់ អាចប្រើប្រាស់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាបរបស់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បាន។ ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 095 995 566 / 069 888 722​​ / 095 950 950 / 099 811 107 ឬហ្វេសប៊ុកផេក BOC Phnom Penh Branch

 

 Photo 2026 01 28 08 24 53

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia