ដើម្បីចូលរួមចំណែកក្នុងការសម្រេចក្ដីស្រមៃមានលំនៅឋានផ្ទាល់ខ្លួន និងជួយកាត់បន្ថយបន្ទុកចំណាយប្រចាំខែរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ (Bank of China Phnom Penh Branch) បានប្រកាសផ្ដល់ជូននូវសេវាកម្ចីទិញផ្ទះថ្មី និងសេវាផ្ទេរកម្ចីទិញផ្ទះ ជាមួយអត្រាការប្រាក់ទាប និងលក្ខខណ្ឌពិសេសមិនធ្លាប់មាន។

១. កម្ចីទិញផ្ទះថ្មី
សម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មកម្ចីទិញផ្ទះថ្មីរបស់ធនាគារចិន នឹងផ្ដល់ជូននូវអត្ថបទប្រយោជន៍ពិសេសៗដូចជា៖
· អត្រាការប្រាក់ពិសេស៖ ផ្ដល់ជូនអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៦.២ ភាគរយក្នុង១ឆ្នាំ សម្រាប់អថិតិជនដែលទិញផ្ទះថ្មី (ជួយកាត់បន្ថយការចំណាយរយៈពេលវែងរបស់អតិថិជន)។
· រយៈពេលសងត្រឡប់៖ ផ្ដល់ជូនរហូតដល់ ២០ ឆ្នាំ។
ជាមួយគ្នានេះដែរ កាលពីពេលកន្លងទៅធនាគារក៏បានចាប់ដៃគូជាមួយបុរីល្បីៗជាច្រើនដូចជា បុរី ប៉េង ហួត, បុរី ចន្ទគីរី, បុរី មេគង្គ លែន, បុរី មានជ័យ រ៉េស៊ីដិនស៍ និងក្រុមហ៊ុន ឡាយ គង់ គ្រុបជាដើម ដែលសុទ្ធសឹងជាអ្នកអភិវឌ្ឍន៍លំនៅឋានដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធានាជូននូវលំនៅឋានដែលមានគុណភាព និងភាពទាន់សម័យជូនដល់អតិថិជនផងដែរ។

២. ផ្ទេរកម្ចីទិញផ្ទះ
យ៉ាងណាសម្រាប់អថិតិជនដែលកំពុងប្រើប្រាស់កម្ចីទិញផ្ទះ ប៉ុន្ដែមានអត្រាការប្រាក់ខ្ពស់ ក៏អាចប្រើប្រាស់នូវសេវាផ្ទេរកម្ចីទិញផ្ទះរបស់ធនាគារចិនបានផងដែរ។ ដោយក្នុងនោះអតិថិជននឹងទទួលបានអត្រាការប្រាក់ពិសេសត្រឹមតែ ៥.៨ ភាគរយក្នុង១ឆ្នាំ (សម្រាប់កម្ចីចាប់ពី ៥០,០០០ ដុល្លារឡើងទៅ) ជាមួយរយៈពេលសងរហូតដល់ ២០ ឆ្នាំ។ ក្រៅពីនោះអតិថិជនក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដូចជា៖
· ឥតគិតថ្លៃ៖ សេវាមេធាវី និងសេវាដាក់ និងដោះបន្ទុកសិទ្ធិកាន់កាប់។
· ឥតគិតថ្លៃ៖ សេវាវាយតម្លៃអចលនទ្រព្យ
· ផ្ដល់ជូនធានារ៉ាប់រងសម្រាប់ឆ្នាំទី១ផងដែរ។
ចំណាំ៖ សុពលភាពនៃការផ្តល់ជូនសេវាផ្ទេរកម្ចីទិញផ្ទះនេះ គឺមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦។

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងមានស្វែងរកកម្ចីទិញផ្ទះថ្មីដែលមានការប្រាក់ទាប ឬកំពុងមានសម្ពាធលើកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ខ្ពស់ អាចប្រើប្រាស់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាបរបស់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បាន។ ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 095 995 566 / 069 888 722 / 095 950 950 / 099 811 107 ឬហ្វេសប៊ុកផេក BOC Phnom Penh Branch៕





