សាលាអន្តរជាតិប៊្លូប៊ើដ បានប្រកាសពីការសាងសង់រួចរាល់ជាស្ថាពរទីតាំងសាលាថ្មីស្រឡាងរបស់ខ្លួន នៅក្នុងវគ្គសិក្សាទី២ ដែលចូលរៀនថ្ងៃទី២៨ ខែតុលា ដែលអគារនេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុតចាប់តាំងពីដំណាក់កាលចាប់ផ្តើម សម្រាប់កុមារតូចដែលមានអាយុចាប់ពី ២២ខែ ដល់ ៦ឆ្នាំ។

ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងឧត្តមភាពសិក្សាឱ្យបានពេញលេញ ទីតាំងថ្មីនេះបានបំបែកទីធ្លាសិក្សារបស់កុមារតូចៗដាច់ដោយឡែក ដើម្បីធានាថាគ្មានការប្រើប្រាស់ទីធ្លារួមគ្នាជាមួយសិស្សធំឡើយ។ គ្រប់ទិដ្ឋភាពនៃហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរចនាឡើងសមស្របតាមទំហំ និងកម្ពស់របស់កុមារ រួមមាន៖ អាងលាងដៃទាប សម្ភារប្រើប្រាស់គ្មានជ្រុងស្រួច ផ្ទៃបាតសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិច និងតំបន់លេងកម្សាន្តផ្នែកបរិវេណខាងក្រៅដែលជួយពង្រឹងសាច់ដុំកុមារ។

សាលាអន្តរជាតិប៊្លូប៊ើដ បានផ្តល់ជូននូវកម្មវិធីសិក្សាអន្តរជាតិដែលស្របតាមស្តង់ដារ IEYC (International Early Years Curriculum) និងកម្មវិធីសិក្សាជាតិដែលស្របតាមក្រសួងអប់រំ យុវជន និងកីឡា។ សាលាអន្តរជាតិប៊្លូប៊ើដបានត្រៀមរួចជាស្រេចក្នុងការរៀបចំ និងគាំទ្រកុមារសម្រាប់ការចាប់ផ្តើមចូលរៀនថ្នាក់ទី១ តាមរយៈការអភិវឌ្ឍជំនាញសំខាន់ៗដូចជា ទំនាក់ទំនងសង្គម ការអភិវឌ្ឍរាងកាយ ការរៀនភាសាខ្មែរប្រកបដោយប្រសិទ្ធភាព ជំនាញគិតវិភាគដោះស្រាយបញ្ហា និងការសហការធ្វើការងារជាក្រុម។

ក្រៅពីការរចនាទីតាំង និងរចនាសម្ព័ន្ធកម្មវិធីសិក្សា សាលាក៏ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមាតាបិតាផងដែរ។ លោកគ្រូអ្នកគ្រូ តែងតែរក្សាទំនាក់ទំនងប្រកបដោយតម្លាភាពអំពីការវិវឌ្ឍ និងសុខុមាលភាពប្រចាំថ្ងៃរបស់កុមារ ព្រមទាំងរក្សាស្តង់ដារអនាម័យ និងសុវត្ថិភាពខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តពេញលេញដល់អាណាព្យាបាល។

សាលានឹងចាប់ផ្តើមបើកការទទួលចុះឈ្មោះចូលរៀន និងការអញ្ជើញមកទស្សនាទីតាំងផ្ទាល់ ក៏ដូចជាទស្សនាបន្ទប់សិក្សានានាដោយផ្ទាល់ នៅក្នុងខែតុលាខាងមុខនេះ គឺមុនពេលប្រារព្ធពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការនាខែវិច្ឆិកា។ មាតាបិតាដែលមានបំណងចង់ចុះឈ្មោះកូនឱ្យចូលរៀន ឬកក់ការទស្សនាសាលា អាចទាក់ទងមកកាន់ការិយាល័យចុះឈ្មោះបានចាប់ពីពេលនេះតទៅ។

𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia


