BizAdvisor សហការជាមួយ ABA បានបញ្ចេញបច្ចេកវិទ្យាថ្មី១ ជួយម្ចាស់អាជីវកម្មលែង ឈឺក្បាលរឿងផ្ទៀងផ្ទាត់ វិក្កយបត្រភ្ញៀវបង់តាមធនាគារ
ឡុង វឌ្ឍនៈNOVEMBER 4 2022

ការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ គឺជាចំណុចខ្លាំងខ្វះមិនបានរបស់អាជីវកម្ម ព្រោះវាជា កាតាលីករជួយជំរុញឱ្យអាជីវកម្មរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័សផងដែរ។ ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន ការទូទាត់ប្រាក់លើទំនិញ ឬសេវាកម្ម តាមរយៈប្រព័ន្ធធនាគារនានា ក៏មានការពេញនិយមខ្លាំងដែរ នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។

ថ្វីត្បិតតែការទូទាត់តាមធនាគារមានភាពទំនើប លឿន រហ័សក៏ពិតមែន ប៉ុន្តែក៏មាន ម្ចាស់អាជីវកម្មមួយចំនួន កំពុងមានការឈឺក្បាលយ៉ាងខ្លាំង ទាក់ទងនឹងការផ្ទៀងផ្ទាត់ វិក្កយបត្រភ្ញៀវឡើងវិញ ក្រោយពេលដែលបិទបញ្ជីប្រចាំថ្ងៃ ឬប្រចាំខែម្ដងៗ ដោយត្រូវការផ្គូរផ្គង់គ្រប់វិក្កយបត្រទាំងអស់ដែលលោកអ្នកបានកត់ត្រា ជាមួយនឹងទិន្នន័យនៅក្នុងគណនីធនាគាររបស់អ្នក ជាពិសេសគឺ សម្រាប់អាជីវកម្មដែលមានច្រើនសាខាតែម្ដង។

ដើម្បីចូលរួមដោះស្រាយបញ្ហារបស់ម្ចាស់អាជីវកម្ម កុំឱ្យឈឺក្បាល ខាតពេលវេលា រឿងផ្ទៀងផ្ទាត់ វិក្កយបត្រភ្ញៀវបង់តាមធនាគារ ក្រុមហ៊ុនBizAdvisor ដែលមានជំនាញ ឯកទេសខាងផ្ដល់សេវាកម្ម កម្មវិធីគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ បានសហការជាមួយ នឹងធនាគារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា គឺធនាគារ ​ABA បានបញ្ចេញនូវបច្ចេកវិទ្យាថ្មីមួយ ជួយដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់បច្ចេកវិទ្យាស្កេនតាមប្រព័ន្ធ Dynamic QR Code ​(KHQR និង​ ABA PAY) ដោយភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្មលក់រាយ EASY POS SOFTWARE របស់ BizAdvisor ដោយអតិថិជនរបស់លោកអ្នកអាចទូទាត់ប្រាក់ដោយផ្ទាល់ពីគ្រប់កម្មវិធីទូរស័ព្ទរបស់ធនាគារទាំងអស់ ជាមួយនឹងកម្មវិធីដ៏ទំនើបមួយនេះ។ មុខងារនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មអាច គ្រប់គ្រងបាននូវរាល់ប្រតិបត្តិការទាំងអស់បានយ៉ាងងាយស្រួល មិនឈឺក្បាលច្រើន និង មិនចាំបាច់ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញម្ដងៗទៀតនោះទេ បើទោះបីជាអាជីវកម្មគាត់មាន ច្រើនសាខាយ៉ាងណាក៏ដោយ។

អ្វីដែលរឹតតែពិសេស ប្រព័ន្ធមួយនេះអាចភ្ជាប់ជាមួយធនាគារបានជាច្រើន ជួយឱ្យចំណេញ ពេលវេលា មានភាពច្បាស់លាស់ ត្រឹមត្រូវ អាចដឹងថាអតិថិជនបានបង់ប្រាក់ ឬមិនទាន់បានបង់ប្រាក់បានភ្លាមៗ និងមិនចាំបាច់ផ្ទៀងផ្ទាត់ឡើងវិញជាច្រើនដងនោះទេ។

បើតាមប្រសាសន៍របស់ CEO ក្រុមហ៊ុន BizAdvisor លោក ម៉ង់ វណ្ណឌី  សម្រាប់ប្រភេទ អាជីវកម្មដែលសក្តិសមបំផុត ក្នុងការប្រើប្រាស់សេវាកម្មនេះ គឺប្រភេទអាជីវកម្មលក់រាយ ដូចជា៖ ម៉ាត ផ្សារទំនើប ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងសម្អាង និងអាជីវកម្មលក់រាយមួយចំនួនទៀតដែលមានប្រតិបត្តិការលក់ច្រើន ឬ មានច្រើនសាខាផងដែរ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា BizAdvisor និង ធនាគារ ABA ដែលជាធនាគារឈានមុខគេលើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ក៏បានរៀបចំការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមជាផ្នែកមួយដ៏សំខាន់ ដើម្បីបង្កើនល្បឿនក្នុងការផ្លាស់ប្តូរទៅរកឌីជីថល នៅក្នុងប្រទេសកម្ពុជាផងដែរ។

អត្ថបទពាក់ព័ន្ធ៖ ខ្លាពីរក្នុងវិស័យឌីជីថល! ក្រុមហ៊ុន BizAdvisor និងធនាគារ ABA បានចាប់ដៃគ្នាចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រ 

Photo 2022 11 04 11.52.20313012467 508993201256931 7046691438957232132 Nគួរជម្រាបផងដែរថា ក្រុមហ៊ុន BizAdvisor គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម កម្មវិធី គ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ (Cloud Software) ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែល កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការលុបបំបាត់បញ្ហាម្ចាស់អាជីវកម្មតូចធំរាប់ពាន់ ជាមួយនឹង បច្ចេកវិទ្យាចុងក្រោយគេដ៏ឆ្លាតវៃបំផុត តែមួយ និងមានតែមួយគត់ផងដែរ។ ក្រុមហ៊ុន BizAdvisor មានផ្ដល់ជូនសេវាកម្មជាច្រើនដូចជា៖

  • EASY ACCOUNTING
  • EASY LOAN
  • EASY POS FOR RETAIL
  • EASY POS FOR FOOD & BEVERAGE
  • EASY LOYALTY PROGRAM
  • EASY ECOMMERCE

មិនត្រឹមតែជាក្រុមហ៊ុន ឈានមុខគេ និងមានបំពាក់បច្ចេកវិទ្យាចុងក្រោយគេដ៏ឆ្លាតវៃបំផុត តែមួយ និងមានតែមួយគត់នោះទេ ប៉ុន្តែកម្មវិធីនេះ ក៏អាចភ្ជាប់ជាមួយនឹង កម្មវិធីពិសេសៗ ចំនួន២ទៀតរួមមាន៖

  • EASY LOYALTY PROGRAM ដែលជាកម្មវិធីជួយថែរក្សាអតិថិជនក្នុងដៃ ឱ្យនៅតែបន្តគាំទ្រលើស្លាកសញ្ញា ឬផលិតផលយើងបន្តទៀត ព្រមទាំងអាចប្រើវា ជំនួយដល់ការធ្វើទីផ្សារបានច្រើនប្រភេទ។
  • EASY ECOMMERCE ដែលជាវាទិកាជួយជំរុញដល់ការលក់បែបថ្មី លក់តាមប្រព័ន្ធឌីជីថលផងដែរ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងមកអ្នកជំនាញ BizAdvisor នៅពេលនេះ ដើម្បីទទួលបានការពិគ្រោះយោបល់លើសុខភាពអាជីវកម្មរបស់អ្នកដោយមិនគិតថ្លៃ តាមរយៈ លេខទូរស័ព្ទ 015 661 661 / 078 661 661 ឬចូលទៅកាន់វេបសាយ www.bizadvisor.asia ៕ 

Photo 2022 10 12 15 15 54

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia