ដឹងអត់! ញ៉ាំទឹកត្រចៀកកាំរាល់ថ្ងៃផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាព
Sreymom ChaJANUARY 30 2023

យោងតាមលោកវេជ្ជបណ្ឌិត ម៉េង សុខសៀន អនុប្រធានផ្នែកវះកាត់រលាក និងកែរូបរាងនៃមន្ទីរពេទមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈបានអោយដឹងថាៈ ការបរិភោគសំបុកត្រចៀកកាំផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពមនុស្ស ព្រោះក្នុងសំបុកត្រចៀកកាំសម្បូរទៅដោយជាតិកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជីវជាតិសំខាន់ៗទៀតដែលល្អចំពោះសុខភាពមនុស្សយើង ។

Photo 2023 01 30 18 10 35

ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីអត្ថប្រយោជន៍មួយចំនួនទាក់ទងនឹងការញ៉ាំសម្បុកត្រចៀកកាំ៖

១) បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

សម្រាប់អ្នកដែលដឹងថាខ្លួនកំពុងតែមុខងារប្រព័ន្ធភាពស៊ាំខ្សោយ ដូច្នោះសម្បុកត្រចៀកកាំ ឬទឹកត្រចៀកកាំ​គឺជាថ្នាំបំប៉នដ៏ល្អសម្រាប់អ្នកហើយ ។​ នេះដោយសារតែក្នុងសម្បុកត្រចៀកកាំផ្ទុកដោយសារធាតុ Glycoprotein ដែលជាសមាសធាតុផ្តល់ថាមពលបែបធម្មជាតិ ព្រមទាំងជាតិរ៉ែ និងវីតាមីនផ្សេងៗទៀតដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំបាន ។

២) ល្អចំពោះមនុស្សស្រី

អ្នកវិទ្យាសាស្ត្របានរកឃើញថា សម្បុកត្រចៀកកាំមានផ្ទុកទៅដោយអ័រម៉ូន ៦ប្រភេទខុសៗគ្នា ដែលមានប្រយោជន៍ក្នុងការបង្ការជំងឺពុកឆ្អឹង ព្រមទាំងបំបាត់អាការៈនៃការរ៉ាំងរដូវថែមទៀតផង ។

៣) ភ្ញោចដល់សុខភាពស្បែកកាន់តែស្រស់ស្អាត និងមានសុខភាពល្អ

Traditional Chinese Medicine, TCM បានជឿថា សម្បុកត្រចៀកកាំ អាចជំរុញដល់ភាពស្រស់ស្អាតរបស់ស្បែក និងរក្សាភាពក្មេងជាងវ័យ ។ លោកវេជ្ជបណ្ឌិត ម៉េង សុខសៀន សង្កត់ធ្ងន់ថា “ដោយសារតែសម្បុកត្រចៀកកាំ​ផ្តល់ឥទ្ធពលត្រជាក់ ដូច្នេះវាអាចជួយបង្ការភាពស្ងួតពីខាងក្នុង និងរក្សាស្បែកនៅក្មេង ជួយឲ្យស្បែករលោង និងគ្មានភាពជ្រីវជ្រួញ” ។​ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ឥទ្ធិពលអ័រម៉ូន និងអង់ហ្ស៊ីមបំបែកកោសិកា របស់សម្បុកត្រចៀកកាំអាចជំរុញដល់ការលូតលាស់ឡើងវិញរបស់កោសិកាមនុស្ស និងភ្ញោចស្រទាប់ស្បែកថ្មីដុះឡើងវិញ ដោយសាសារធាតុកូឡាជែន (Collagen) ។ កូឡាជែននេះឯងនឹងទៅបង្កើនល្បឿននៃការជាសះស្បើយរបស់របួស ភ្ញោចដល់ការដុះសក់ប្រកបដោយសុខភាពល្អ ពង្រឹងដល់ការធំធាត់របស់ខួរក្បាល និងបង្ការជំងឺឆ្អឹងថែមទៀតផង ។

៤) អំណោយផលសម្រាប់ក្រពះងាយស្រួលរំលាយ

សម្បុកត្រចៀកកាំគឺជាសូលុយស្យុងដ៏ខ្លាំងមួយសម្រាប់កែរោគក្រពះមិនកិនអាហារ ។ វាផ្ទុកទៅដោយ ជីវជាតិជាច្រើន ដោយក្នុងនោះមានមួយជាអង់ហ្ស៊ីមផងដែរ ។ អង់ហ្ស៊ីមនេះអាចងាយនឹងរកឃើញនៅលើអាហារ ក្នុងក្រពះដើម្បីពន្លឿនដល់ដំណើរការនៃការរំលាយអាហារ ។ អ្វីដែលល្អនោះគឺថាសម្បុកត្រចៀកកាំអាចពន្លឿនសង្វាក់នៃការរំលាយអាហារបាន 

Photo 2023 01 30 18 11 49

៥) ជួយរក្សាភាពសកម្មរបស់ខួរក្បាល

លោកវេបណ្ឌិត ម៉េង សុខសៀន បន្ថែមទៀតថា “សម្បុកត្រចៀកកាំ ផ្ទុកទៅដោយអាស៊ីតអាមីណេ ១៨ប្រភេទខុសៗគ្នា ដោយក្នុងនោះរួមមានមួយប្រភេទឈ្មោះ Cysteine and Phenylalanine ប្រមាណ ៤.៥% ដែលជំរុញដល់ភាពចងចាំ បង្កើនការចម្លងសរសៃប្រសាទ ព្រមទាំងបឺតស្រូបវីតាមីនD ពីពន្លឺព្រះអាទិត្យ” ។

៦) ល្អសម្រាប់មនុស្សគ្រប់វ័យ

គ្រប់គ្នាដែលតែងតែញ៉ាំសម្បុកត្រចៀកកាំជាទៀតទាត់ នឹងសម្គាល់ឃើញថា មានប្រយោជន៍ចំពោះសុខភាពច្រើនដូចជា ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង កម្រកើតជំងឺផ្តាសាយ ស្បែកកាន់តែស្រស់ថ្លា និងក្មេងជាងវ័យ ព្រមទាំងឆាប់ជារបួសថែមទៀតផង ។ វត្តមានជាតិកាលស្យូមដ៏ច្រើនក្នុងសម្បុកត្រចៀកកាំ នឹងជួយឲ្យឆ្អឹង និងធ្មេញកាន់តែរឹងមាំ ។ ដូច្នេះសម្បុកត្រចៀកកាំ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ ។

Photo 2023 01 30 18 11 17

Photo 2023 01 30 18 11 02

៧) ជួយដល់ការផ្តាច់បារី

បើសិនជាអ្នកកំពុងតែមានបំណងចង់ផ្តាច់បារី ចូរកុំទាន់មើលរបស់អ្វីឆ្ងាយពីសម្បុកត្រចៀកកាំអី ព្រោះវាមានប្រយោជន៍ជាពិសេសសម្រាប់សុខភាពសួតតែម្តង ។ អ្នកជក់បារីអាចបន្ថយការឃ្លានជក់បារី និងពង្រឹងដល់ការទទួលបានអុកស៊ីសែនគ្រប់គ្រាន់ក្រោយបីញ៉ាំសម្បុកត្រចៀកកាំនេះរួចរយៈពេល៣ខែ ។ ក្រៅពីនេះវាក៏ជួយដល់អ្នកជំងឺផ្តាច់ការញ៉ាំគ្រឿងញៀនថែមទៀតផង ។ ការញ៉ាំទឹកត្រចៀកកាំនឹងបំបាត់ការញៀន តាមរយៈការបន្ថយភាពក្តៅក្នុងខួរក្បាល ហើយបន្ថយការមានសុបិន្តអាក្រក់ថែមទៀត ។ ក្រៅពីល្អចំពោះការផ្តាច់បារី លោកវេជ្ជបណ្ឌិត ម៉េង សុខសៀនក៏បានណែនាំថា អ្នកជំងឺលើសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺស្ទះសួតរ៉ាំរ៉ៃ គឺ ជាគោលដៅដែលគួរទិញផលិតផលនេះញ៉ាំហើយ ។

 ក្នុងនោះដែរទឹកត្រចៀកកាំ ជីន ស៊ុន ដែលកំពុងទទួលបានការគាំទ្រពីអតិថិជនទាំងលើគុណភាពនិងរសជាតិពិតជាសាកសមសម្រាប់លោកអ្នកទទួលទាននិងទទួលបានអត្ថប្រយោជន៍ដូចខាងលើនេះផងដែរ។ លោកអ្នកអាចរកជាវទឹកត្រចៀកកាំ ជីន ស៊ុន គ្រប់ទីកន្លែងទូទាំងប្រទេស។

Photo 2023 01 30 18 10 50

Photo 2023 01 30 18 10 20

 

Sreymom Cha

អត្ថបទសរុប៖ 304

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia