ស្ត្រីដៃស្តាំមេធំ Binance ប្រាប់អាថ៌កំបាំងកសាងក្រុមហ៊ុនពីគ្នា២នាក់ ដល់មានបុគ្គលិក៥ពាន់នាក់
Kan DaraSEPTEMBER 24 2023377 views

Binance គឺជាក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅក្នុងពិភពលោក មានតម្លៃលើទីផ្សារ ១៧.៥៣ពាន់លានដុល្លារ និងមានបុគ្គលិកបម្រើការជាង ៥០០០នាក់ ខណៈគ្រាចាប់ផ្តើមដំបូងមានគ្នាតែពីរនាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយផ្លូវការរបស់គេហទំព័រ www.binance.com គិតត្រឹមចុងឆ្នាំ២០២២។ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយការពង្រីកខ្លួនដ៏ឆាប់រហ័សបែបនេះ?

នៅក្នុងបទសម្ភាសន៍ជាមួយ Crypto AM ស្ត្រីដៃស្តាំមេធំ Binance អ្នកនាង Yi He ប្រាប់ហេតុផលធំ៣ នៅពីក្រោយការពង្រីកវិសាលភាពលឿនដូចផ្លេកបន្ទេល៖

/. ជឿជាក់លើអនាគតដែលខ្លួនមើលឃើញ៖ Yi He គឺជាមិត្តនឹងអ្នកវិនិយោគដំបូងបង្អស់របស់ឧស្សាហកម្មគ្រីបតូ ហើយក៏ជាអ្នកលើកម្ពស់បច្ចេកវិទ្យាថ្មីនេះផងដែរ។ បន្ទាប់ពីធ្វើការស្រាវជ្រាវដោយខ្លួនឯង នាងបានជឿជាក់ថា blockchain និង cryptocurrencies អាចផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់។ នាង​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ពិតជា​មាន​សក្តានុពល​ក្នុង​ការ​ជួយ​មនុស្ស​ទូទាំង​ពិភពលោក​»«ខ្ញុំបានសម្រេចចិត្តចូលរួមយ៉ាងលឿន ខ្ញុំ​ជឿ​ថា​វា​នឹង​ក្លាយ​ទៅ​ជា​អនាគត»

Yi រំលឹកថាការចាកចេញពីសុវត្ថិភាពនៃតួនាទីរបស់នាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីចូលទៅក្នុងពិភពមិនច្បាស់លាស់នៃទ្រព្យសម្បត្តិឌីជីថលមានអារម្មណ៍ថាដូចជាការសម្រេចចិត្តដ៏ងាយស្រួលបំផុតសម្រាប់នាង និងពុំមានការស្តាយក្រោយឡើយ។ នាង​បាន​និយាយ​ថា៖ «ទេពកោសល្យ​របស់​ខ្ញុំ​គឺការប្រណាំងប្រជែងជាមួយ​ខ្លួន​ឯង»។ «ខ្ញុំគិតថាមនុស្សជាច្រើនកំណត់ដែនកំណត់សម្រាប់ខ្លួនឯង ដូច្នេះពួកគេគ្រាន់តែបន្តរីករាយនឹងជីវិត ហើយចង់រស់នៅកន្លែងដែលពួកគេមានអារម្មណ៍ស្រួល»។

 

២/. រកដៃគូមានឆន្ទៈ និងក្តីស្រមៃរួម៖ ក្នុងឆ្នាំ២០១៤ ត្រឹមតែ៥ឆ្នាំ បន្ទាប់ពីការបើកដំណើរការ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដំបូងគេរបស់ពិភពលោក នាងបានសហការបង្កើតការផ្លាស់ប្តូរគ្រីបតូ OkCoin ។ នាងបានជួបលោក CZ ជាលើកដំបូងនៅក្នុងសន្និសីទមួយភ្លាមៗបន្ទាប់ពីចាប់ផ្តើមធ្វើការជាមួយ OkCoin ហើយចងចាំពីការមើលគាត់ធ្វើបទបង្ហាញស្តីពីបច្ចេកវិទ្យា blockchain ។ ស្ត្រីវ័យ៣៦ឆ្នាំរូបនេះបានលើកឡើយថា៖ «គាត់គឺជាមនុស្សដំបូងដែលធ្វើអោយខ្ញុំមានអារម្មណ៍ថាគាត់មានជំនាញក្នុងការផ្ទេរបច្ចេកវិទ្យាពិបាកៗទៅជាភាសាសាមញ្ញដែលមនុស្សអាចយល់បាន»។

 

Yi He បានប្រាប់ Crypto AM នៅក្នុងបទសម្ភាសន៍ជាភាសាអង់គ្លេសលើកដំបូងរបស់នាងថា៖ «គ្មាននរណាម្នាក់អាចជោគជ័យដោយខ្លួនឯងបានទេ»។ «ខ្ញុំជឿថា CZ គឺជាដៃគូដ៏ល្អបំផុតសម្រាប់ខ្ញុំ ដោយសារវប្បធម៌ ប្រវត្តិ និងជំនាញរបស់គាត់។ ខ្ញុំ​បាន​ដឹង​ថា​យើង​មាន​ឱកាស​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​លំដាប់​កំពូល​មួយ​ដែល​ល្បី​ទូទាំង​ពិភពលោក»

 

៣/. ផ្តោតលើគោលដៅធំជាងលុយ៖ បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ខែ អ្នក​ទាំង​ពីរ​បាន​ចាក​ចេញ​ពី​ OkCoin។ លោក CZ បានប្រគល់ការទុកចិត្តដោយអញ្ជើញ Yi He ឱ្យចាប់ផ្តើមបង្កើត Binance នៅពាក់កណ្តាលឆ្នាំ ២០១៧។ នាងបានយល់ព្រមផ្តល់សេវាកម្មរបស់នាងដោយឥតគិតថ្លៃ។

 

ក្នុងរយៈពេល ៥ឆ្នាំដ៏ខ្លី ក្រុមហ៊ុននេះបានចូលទៅក្នុងទីផ្សារពិភពលោកមួយដែលមានបុគ្គលិក ៥,០០០នាក់ និងអ្នកប្រើប្រាស់ ៩០លាននាក់។ ក្នុងនាមជាសហស្ថាបនិក Binance នាង​បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មិន​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ទេ»។ «នៅពេលខ្ញុំចូលរួមជាមួយ Binance ខ្ញុំដឹងថានេះគឺជាគោលដៅរបស់យើង»។

 

គួរជម្រាបផងដែរថា អ្នកនាង Yi He គឺជាមហាសេដ្ឋីលាក់មុខ និងជាបុគ្គលដ៏សំខាន់បំផុតមួយរូបឈរពីក្រោយលោក Changpeng Zhao ឬ (C.Z) ដែលមនុស្សភាគច្រើនមិនធ្លាក់បានដឹង។ ចំពោះមូលហេតុដែលនាងមិនសូវចេញមុខ នាងបានពន្យល់ថា៖ «ខ្ញុំខ្វះជំនាញភាសា។ CZ ជាបុគ្គលស័ក្តិសមជាងក្នុងការតំណាងមុខមាត់ក្រុមហ៊ុនជាសាធារណៈ គាត់ដូចជាប្រធានក្រុម ហើយប្រសិនបើក្រុមហ៊ុនមានអ្នកដឹកនាំច្រើននាក់ចេញមុខជាសាធារណៈ អាចធ្វើឱ្យមនុស្សយល់ច្រលំ»៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia