លុយចាយលែងអស់! មហាសេដ្ឋី២រូប សុខចិត្តលាងចាន និងធ្វើការងារផ្ទះដោយខ្លួនឯង ព្រោះអត្ថប្រយោជន៍ធំៗ៣នេះ
Kan DaraAPRIL 11 2023314 views

ជាប់ឈ្មោះជាមហាសេដ្ឋីកំពូលរបស់ពិភពលោក សល់លុយចាយលែងអស់ តែលោក Jeff Bezos និងលោក Bill Gates នៅតែរក្សាទម្លាប់លាងចានឆ្នាំង និងធ្វើការងារផ្ទះស្ទើរគ្រប់យ៉ាងដោយខ្លួនឯង ទោះមមាញឹកជាមួយមុខជំនួញគ្រាក់ៗយ៉ាងណាក្តី។

ក្នុងបទសម្ភាសន៍ ជាមួយក្លឹបសេដ្ឋកិច្ចវ៉ាស៊ីនតុន (Economic Club of Washington) កាលពីពេលកន្លងទៅ លោក Jeff Bezos បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លៀតពេលដើម្បីធ្វើអ្វីមួយមិនប្រញាប់ប្រញាល់ពេក។ លោកបានប្រាប់លោក David Rubenstein ដែលជាស្ថាបនិកនៃក្រុមហ៊ុន Carlyle Group យ៉ាងដូច្នេះថា៖ «ពេលវេលានៃការលំហែ ឬធ្វើកិច្ចការមួយយឺតៗរបស់ខ្ញុំគឺពិតសំខាន់ណាស់។ ខ្ញុំចូលគេងពីព្រលប់ ភ្ញាក់ឡើងនាព្រឹកព្រលឹម ខ្ញុំចូលចិត្តអានកាសែត និងញ៉ាំកាហ្វេ រួមទាំងញ៉ាំអាហារពេលព្រឹកជាមួយកូនៗរបស់ខ្ញុំមុនពេលពួកគេទៅសាលារៀន»

Ww

ក្នុងនោះ ការចាប់ផ្តើមយឺតៗដូចជា ចម្អិនអាហារពេលព្រឹកជាមួយគ្រួសារ និងធ្វើអ្វីមួយមិនប្រើការផ្តោតខ្លាំងពេកនៅពេលព្រឹកគឺជាប្រពៃណីគ្រួសារលោក Jeff Bezos ដែលត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយ។ លោកបានប្រាប់កាសែត The Wall Street Journal ក្នុងឆ្នាំ១៩៩៩ ថា៖ «ខ្ញុំចង់ឲ្យនាង [អតីតភរិយារបស់គាត់ឈ្មោះ MacKenzie] ទទួលបានពេលវេលាល្អបំផុតរាល់ថ្ងៃ»។ លើសពីនេះក្នុងបទសម្ភាសន៍ឆ្នាំ២០១៤ មហាសេដ្ឋីរូបនេះក៏បានលើកឡើងផងដែរថា៖ «យើងទាំងអស់គ្នាមានពេលវេលាកំណត់ហើយកន្លែងដែលយើងប្រើវាគឺជាវិធីដែលដឹកនាំជីវិតយើងឲ្យទទួលបានលទ្ធផលយ៉ាងណា»

យ៉ាងណាមិញ ការធ្វើម្ហូប ឬកិច្ចការផ្ទះ មិនមែនមានតែមហាសេដ្ឋី Jeff Bezos ម្នាក់ឡើយ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏បានប្រាប់វេទិកា Reddit កាលពីឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើម្ហូបរាល់យប់ មានអ្នកផ្សេងស្ម័គ្រចិត្តធ្វើវាជំនួសខ្ញុំ ប៉ុន្តែខ្ញុំចូលចិត្តវិធីដែលខ្ញុំធ្វើវា»

22

គួរជម្រាបផងដែរថា បើទោះបីលោក Jeff Bezos និងលោក Bill Gates មិនបានពន្យល់ពីអំពីហេតុផលនៃការធ្វើដូចនេះក៏ដោយ តែតាមរយៈការសិក្សាពីអតីតកាលបានបង្ហាញថា ការធ្វើម្ហូប ឬធ្វើកិច្ចការងារផ្ទះអាចផ្តល់អត្ថប្រយោធន៍ធំៗ៣រួមមាន បង្កើតសុភមង្គលជាមួយមនុស្សជាទីស្រលាញ់ (អាយុវែង) កាត់បន្ថយភាពតានតឹង និងបង្កើនភាពច្នៃប្រឌិត។ ការសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (University of California) ក៏បានរកឃើញថាការបំពេញកិច្ចការដែលមិនសូវផ្តោតខ្លាំង ឬប្រើថាមពលក្នុងការគិតខ្លាំងនឹងធ្វើឱ្យខួរក្បាលបង្កើតនូវគំនិតច្នៃប្រឌិត។ ការសិក្សាមួយទៀតរបស់សាកលវិទ្យាល័យរដ្ឋផ្លរីដា (Florida State University) បានរកឃើញថាការផ្តោតអារម្មណ៍លើការទទួលទានទឹកក្តៅឧណ្ឌៗ ឬក្លិនសាប៊ូក៏ជាផ្នែកមួយដែលជួយជំរុញខួរក្បាលនិងបន្ថយកម្រិតស្ត្រេសផងដែរ។ រីឯអ្នកនិពន្ធសញ្ជាតិអាមេរិកដ៏ល្បីមួយរូប លោកស្រី Alexandra Stoddard បាននិយាយថា៖ «ការដាក់ពេលវេលាឲ្យនៅម្នាក់ឯង គិតពីក្តីសុបិន ភ្ជាប់ទំនាក់ទំនងជាមួយខ្លួនអ្នក គឺជាវិធីធ្វើឲ្យអ្នកកាន់តែមានភាពរីកចម្រើន»

Dd

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia