មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates ដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិ ១៣១.១ពាន់លានដុល្លារ បានធ្វើការព្យាករណ៍នៅលើ GatesNotes របស់ខ្លួនថា រឿងធំៗ៣ ដែលពាក់ព័ន្ធបញ្ហាសុខភាពខាងក្រោមនេះ នឹងកើតឡើងនាពេលអនាគត៖
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា មនុស្សពេញវ័យនិងកុមាររាប់រយលាននាក់កំពុងទទួលរងភាពកង្វះអាហារូបត្ថម្ភ។ ប៉ុន្តែមហាសេដ្ឋី Bill Gates បានលើកឡើងថា តាមរយៈការស្វែងយល់អំពីតួនាទីរបស់មីក្រូជីវសាស្ត្រ ឬបាក់តេរីល្អ នៅក្នុងខ្លួននិងជាពិសេសនៅក្នុងពោះវៀន រឿងកង្វះអាហារូបត្ថម្ភអាចត្រូវបានដោះស្រាយ។
ថ្លែងក្នុងសុន្ទរកថានាពេលថ្មីៗនេះលោកបាននិយាយយ៉ាងដូច្នេះថា៖ «យើងបានរៀនសូត្រយ៉ាងច្រើនអំពីមីក្រូជីវាណូនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងនឹងបន្តសិក្សាបន្ថែមក្នុងរយៈពេលពីរទសវត្សរ៍ទៀត យើងនឹងជួយសង្គ្រោះជីវិតរាប់លាននាក់»។ ការយល់ដឹងកាន់តែស៊ីជម្រៅនេះជាមូលហេតុដែលលោកព្យាករណ៍ថាយើងនឹងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភបាន។
២/. ជំងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ចោលនៅឆ្នាំ ២០៤០
ជំងឺគ្រុនចាញ់សម្លាប់មនុស្ស ៤៣៥.០០០ នាក់ជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ តែទោះយ៉ាងណា លោក Bill Gates បានព្យាករណ៍ទុកថា នឹងមានការវិវឌ្ឍន៍ថ្មីក្នុងការគ្រប់គ្រងមូស ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ជាងការព្យាយាមចាក់វ៉ាក់សាំងឬព្យាបាលជំងឺនេះ។ វាជាកត្តាជំរុញមួយដែលធ្វើឲ្យគាត់ជឿជាក់យ៉ាងមុតមាំថា ជំងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ចោល ឬលែងមានតទៅទៀតនៅក្នុងឆ្នាំ២០៤០ ខាងមុខនេះ។
៣/. ការថែរក្សាសុខភាពនឹងមិនផ្តោតលើត្រឹមតែការជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែថែមទាំងជួយលើកស្ទួយសុខមាលភាពផងដែរ
លោក Bill Gates បាននិយាយថា៖ «ការផ្តោតអារម្មណ៍នៃការថែទាំសុខភាពនឹងផ្លាស់ប្តូរក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដើម្បីកែលម្អជីវិតឲ្យកាន់តែមានភាពប្រសើរឡើងជាជាងគ្រាន់តែជួយសង្គ្រោះជីវិត»។ ក្នុងរយៈពេលពីរទស្សវត្សរ៍ទៀត លោកជឿជាក់ថាប្រទេសទាំងអស់នៅលើភពផែនដីនេះអាចផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់មិនត្រឹមតែធ្វើអោយមនុស្សមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុខភាពល្អទៀតផង។
ជាចុងក្រោយ មហាសេដ្ឋីសម្បុកបច្ចេកវិទ្យា Bill Gates បានសង្កត់ធ្ងន់ថា កាលណាមនុស្សជាតិមានសុខភាពល្អមិនត្រឹមតែធ្វើឲ្យពិភពលោកនេះមានភាពស្រស់បំព្រងប៉ុណ្ណោះទេ សង្គមមនុស្សនឹងដឹកនាំពិភពមួយនេះឈានឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជឿនលឿនដ៏អស្ចារ្យឥតឈប់ឈរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/hangchhengH24


