រំលេចរូបរាងឡើង ជាប់មាត់ព្រែក ខ្ពស់ត្រដែតបញ្ចេញសម្រស់ ត្រៀមចាំភ្ញៀវទេសចរណ៍ នាឡិកាយក្ស ខេត្តកំពត បានចេញជារូបរាងហើយ ដោយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីបងប្អូនលើបណ្ដាញសង្គម។
ទាក់ទងនឹងចំណុចពិសេសនៃនាឡិកាយក្សនេះវិញ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងផងដែរ នាឡិកានេះមានកម្ពស់ប្រមាណ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ដោយយោងតាមរចនាបទខ្មែរសុទ្ធសាត ដោយរំលេចលេខខ្មែរ។
ការសាងសង់នាឡិកាយក្សនេះ ដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុង ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតឱ្យកាន់តែច្រើន ដូចទៅនឹងខេត្តជាប់មាត់សមុទ្រ៣ផ្សេងទៀត។ជាពិសេស ក្រៅពីការសាងសង់នាឡិកាយក្សនេះហើយ អាជ្ញាធរខេត្តខេត្តកំពតក៏នឹងសាងសង់ឆ្នេរខ្សាច់មួយទៀត ដែលចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ផងដែរ។