ផ្លូវសំខាន់ ២ ខ្សែ តម្លៃសរុបជាង ៤៥០ លានដុល្លារនឹងសម្រេចការសាងសង់១០០%ក្នុងឆ្នាំថ្មី២០២៣
Bunthoeun KoemDECEMBER 29 2022681 views

នៅក្នុងឆ្នាំថ្មី ២០២៣ ខាងមុខនេះ ផ្លូវសំខាន់ចំនួន ២ ខ្សែគឺផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវជាតិលេខ១០ ដែលមានតម្លៃសាងសង់សរុបជាង ៤៥០ លានដុល្លារ នឹងបញ្ចប់ការសាងសង់ ១០០% ហើយអាចនឹងដាក់ដំណើរការឲ្យពលរដ្ឋប្រើប្រាស់ផងដែរ ខណៈដែលបច្ចុប្បន្នគម្រោងទាំងពីរនេះកំពុងដំណើរការសាងសង់យ៉ាងស្រស្រាក់ស្រស្រាំ។

១. ផ្លូវក្រវាត់ក្រុងទី៣

សព្វថ្ងៃផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់ បានស្រេចការសាងសង់ជិត ៨០ ភាគរយហើយ ក្រោយពីបើកដំណើរការសាងសង់ក្នុងអំឡុងខែមករា​ ឆ្នាំ២០១៩។ បើតាមការគ្រោងទុកផ្លូវនេះនឹងសម្រេចរួចរាល់នៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។

២. ផ្លូវជាតិលេខ១០

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត វាលវែង អូរសោម រហូតដល់ខេត្ដកោះកុង ដែលមានប្រវែងសរុប ១៩៧.៣៣ គីឡូម៉ែត្រ បានសម្រេចការសាងសង់ជាង ៦០ ភាគរយហើយ។

ផ្លូវដែលលាតសន្ធឹងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នេះនឹងផ្តល់ អត្ថប្រយោជន៍ជាច្រើនដូចជាការធ្វើដំណើរ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

សូមជម្រាបថា ផ្លូវជាតិលេខ១០នេះ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់នៅក្នុងខែឆ្នូ ឆ្នាំ២០២៣ ខណៈថវិកាដែលត្រូវចំណាយមានប្រមាណ ១៨៨ លានដុល្លារឯណោះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

៣៨ 1

62b590128db63 (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia