មោទនភាពខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា មិនត្រឹមតែបានជិះរថយន្តស៊េរីទំនើប ឆ្នាំ២០២៧ ដែលមានមាឌធំមាំ និងកម្លាំងខ្លាំងដូចយក្សប៉ុណ្ណោះទេ ប៉ុន្តែជារថយន្តមួយម៉ូដែលនេះត្រូវបានដំឡើងយ៉ាងផ្ចិតផ្ចង់ដោយស្នាដៃកូនខ្មែរយើងសុទ្ធសាធអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺតម្លៃធូរថ្លៃខ្លាំងមែនទែន។
ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia បានឱ្យដឹងថា នាពេលនេះរថយន្តHilux Travo L-Edition មួយម៉ូដែលនេះត្រូវបានបង្កើតឡើងដោយស្នាដៃ និងបេះដូងកូនខ្មែរដែលរចនាឡើងយ៉ាងប្រណិតដើម្បីឆ្លើយតបគ្រប់ការបើកបរលើគ្រប់ផ្លូវហើយរថយន្ត Hilux Travo L-Edition មិនត្រឹមតែជានិមិត្តរូបនៃភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូមិនអាចខ្វះបានសម្រាប់រាល់បេសកកម្មរបស់អ្នកហើយអីលូវនេះក្រុមហ៊ុនក៏បានលក់ក្នុងតម្លៃពិសេសត្រឹមតែ ៣៩,៩០០ ដុល្លារប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ននេះ រថយន្ដ TOYOTA គឺជាយីហោដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បាននិងកំពុងដំណើរការដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយរោងចក្រដំឡើងរថយន្ដមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ។

គួរជម្រាបផងដែរថា ចំពោះរោងចក្រ Toyota វិញគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទុនវិនិយោគសរុបជាង ៣៦លានដុល្លារ។ បានបើកដំណើរការសង្វាក់ផលិតកម្ម ដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់កក់រថយន្តស៊េរីឆ្នាំ២០២៦ ឬចង់បានព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓 ឬឆាតទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia៕


