ពាក្យថា “ការវិនិយោគ” តែងមានខាត មានចំណេញ ដោយចៀសពុំរួច។ ប៉ុន្តែចំពោះមាតាបិតាដែលបានចុះទុនវិនិយោគទៅលើការបណ្តុះចំណេះដឹងដើម្បីកសាងគ្រឹះអនាគតដល់កូនៗ នឹងពុំខាតបង់ឡើយ ត្បិតចំណេះដឹងគឺជាប្រភពនៃទ្រព្យសម្បត្តិគ្រប់យ៉ាង។
ជាក់ស្តែងថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកជំទាវបណ្ឌិត ជា នាងអេង (H.E. Chea Neang Eng) អគ្គនាយិកាសាលាអន្តរជាតិ ប៊ើខឹលី បានលើកឡើងយ៉ាងដូច្នេះថា៖ «ការវិនិយោគទុន មានចំណេញ និងខាត តែបើយើងវិនិយោគជាមួយកូន ចុះទុនជាមួយកូនដឹងតែពីចំណេញ»។ លោកជំទាវបណ្ឌិតបានបន្ថែមទៀតថា៖ «ខ្ញុំចុះវិនិយោគទុនធ្វើសាលាខាតអស់រយៈពេល ៣ឆ្នាំ។ ប៉ុន្តែឥឡូវលោកអ្នក ចុះទុនវិនិយោគជាមួយកូនដែលមានសាលាស្តង់ដារត្រឹមត្រូវ គឺមិនចេះខាតទេ។ចំណេញលើពេលវេលា ចំណេញលើគុណភាពផ្តល់ឲ្យកូនៗទាន់សម័យកាលថ្មីនេះ»។

គួរជម្រាបផងដែរថា សាលាអន្តរជាតិ ប៊ើខឹលី ផ្ដល់ជូនគុណភាពអប់រំស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស ខេមប្រ៊ីជ ពីកម្រិតមត្តេយ្យសិក្សា - ថ្នាក់ទី ១២ ដែលអនុញ្ញាតឲ្យសិស្សានុសិស្ស អាចបន្តការសិក្សានៅក្នុងស្រុក និងក្រៅប្រទេសបានយ៉ាងងាយស្រួល និងមានការទទួលស្គាល់ទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ សាលាអន្តរជាតិ ប៊ើខឹលី ប្តេជ្ញាផ្ដល់ជូននូវបរិយាកាសសិក្សាបែបវិជ្ជមាន សុវត្ថិភាព ទំនុកចិត្ត វិន័យ និងគុណភាពអប់រំជាអន្តរជាតិ ជាមួយនឹងលោកគ្រូអ្នកគ្រូដែលមានជំនាញ បរិក្ខារសិក្សាទំនើប ការយកចិត្តទុកដាក់ និងសេវាកម្មព័ត៌មានសិក្សាយ៉ាងកក់ក្ដៅជូនអ្នកអាណាព្យាបាលទាំងអស់។


ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយ លោកជំទាវបណ្ឌិតអគ្គនាយិកា ជា នាងអេង (H.E. Chea Neang Eng) សាលាអន្តរជាតិ ប៊ើខឹលី ទទួលបានការជឿជាក់ និងទុកចិត្តជាច្រើនពីសំណាក់អ្នកអាណាព្យាបាល និងសិស្សានុសិស្សគ្រប់ជំនាន់ រហូតអាចពង្រីកសាខាសាលាជាបន្តបន្ទាប់ដែលរួមបញ្ចូលទីតាំងសក្តានុពលជាច្រើនក្នុងរាជធានីភ្នំពេញដូចជា សាលាអន្តរជាតិ ប៊ើខឹលី សាខានរោត្តម សាខាទួលគោក ជ្រោយចង្វារ (6A) និងសាខា៦០ម៉ែត្រ (AEON 3)។ ជាពិសេស បច្ចុប្បន្នសាលាអន្តរជាតិ ប៊ើខឹលី មានការផ្តល់ជូនពិសេសដោយចុះឈ្មោះឥឡូវនេះនឹងទទួលបានថ្នាក់សាកល្បងរយៈពេល មួយសប្តាហ៍ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦ ០២ ឬ ០១២ ៨៧២ ៦៣០៕




