ជិតចេញហើយ! មកដឹងគុណសម្បត្តិទំនើបៗ៥ ត្រូវបានគេទម្លាយថានឹងមានលើ iPhone 15 Pro និង iPhone 15 Pro Max
នារី AUTOJUNE 12 20237.8 K views

បាំងតែប៉ុន្មានខែទៀតទេក្រុមហ៊ុន Apple នឹងបញ្ចេញនៅម៉ូឌែលទូរស័ព្ទ​ថ្មី iPhone 15 របស់ខ្លួនហើយ ខណៈពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនតែងតែមានការអាប់ដេតនៅមុខងាររបស់ខ្លួនកាន់តែប្រសើរជាងមុន។ ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះមានព័ត៌មានបែកធ្លាយព្រោងព្រាត ថាឆ្នាំនេះ iphone15 នឹងធ្វើការបន្ថែមគុណសម្បត្តិទំនើបៗចំនួន៥ទៀតពីលើ iPhone 15 Pro និង iPhone 15 Pro Max​។ នេះយោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ PHONEARENA។

2

លក្ខណៈពិសេសដែលនឹងមាននៅលើ iPhone 15 Pro និង iPhone 15 Pro Max​ រួមមាន៖

១. គុណសម្បត្តិកាម៉េរ៉ា៖ ម៉ូដែលទាំងពីរនឹងរួមបញ្ចូលនូវបច្ចេកវិទ្យា telephoto lens ដែលជាផ្នែកមួយនៃ កាមេរ៉ាចំនួន ៣ របស់ពួកគេ ប៉ុន្តែ iPhone 15 Pro Max នឹងមានកែវ periscope ដែលនឹងបើកការពង្រីកអុបទិក ៥x ទៅ ៦x ដែលជាការកែលម្អគួរឱ្យកត់សម្គាល់ជាងការពង្រីក ៣x នៅលើម៉ូដែល iPhone 14 Pro ។

1

២. ការឌីស្សាញ៖ ម៉ូដែល iPhone 15 Pro នឹងមានការរចនាទាន់សម័យ ដោយក្រុមហ៊ុន Apple បានបង្ហាញនូវស្តើងជាងមុន គែមកោង និងតួទីតានីញ៉ូមថ្មី។​ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថានឹងបន្ថែមប៊ូតុង "បិទសំឡេង" ជារចនាថ្មី ពោលគឺស្រដៀងទៅនឹង Apple Watch Ultra ដោយប៊ូតុងបិទសំឡេងនឹងជំនួសកុងតាក់បិទសំឡេងបច្ចុប្បន្ន។

៣. ថាមពលថ្មនិងការសាក៖ ចំពោះថាមពលថ្មវិញ Pro Max មានទំហំថ្ម ៤,៣00mAh និង 15 Pro ចំនួន ៣,២00mAh ពោលថ្ម Pro Max ​ពោលបើតាមការគណនាតាមបែបគណិតវិទ្យា ម៉ូដែល Pro Max​ ដំណើរការ​ទៅ​នឹង​ថ្ម​ធំ​ជាង​ជិត៣៥%។ លើសពីនេះម៉ូដែល Pro Max​ គឺមានថាមពលធន់នឹងការឡើងកំដៅបានប្រសើរជាងមុន​ និងប្រើបានយូរជាងមុនរហូតដល់ទៅ ៤០ភាគរយ។

បើនិយាយពីការសាកថ្មវិញ គេរំពឹងថា iPhone ទាំងពីរនឹងនៅតែសាកពេញក្នុងរយៈពេលប្រហែល ១ម៉ោង និង៤០នាទីជាមួយនឹងល្បឿនដូចមុន (27W សម្រាប់ 15 Pro Max, 23W សម្រាប់ 15 Pro)។

៤. បន្ទះអេក្រង់៖ ទាក់ទងទៅនឹងអេក្រង់នេះ iPhone 15 Pro និង iPhone 15 Pro Max នៅតែរក្សាបាននូវ Dynamic Island AMOLED Display 120Hz ProMotionដដែលជាមួយអេក្រង់ទំហំ ៦.១អ៊ីង និង ៦.៧អ៊ីង និងទ្រទ្រង់មុខងារ Always On Display ដូច iPhone 14 Pro និង iPhone 14 Pro Max ផងដែរ។

Unbox Therapy 15 Pro Max Bezels

៥. SOFTWARE៖ 15 Pro និង 15 Pro Max ទាំងពីរនឹងភ្ជាប់មកជាមួយ RAM 8GB ដែលការផ្លាស់ប្តូរនេះ ធ្វើឱ្យម៉ូឌែលទាំងពីរនេះប្រសើរឡើងជាង RAM 6GB នៅក្នុងស៊េរី 14 Pro ។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទ និងល្បឿននៃអង្គចងចាំ RAM មិនបានផ្លាស់ប្តូរទេ វាជាប្រភេទ LPDDR5 ដូចពីមុន។

I Phone 15 Pro Max A17 Bionic

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia